ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​បង្ហាញ​ពី​ការ​យក​ជីវិត​ធ្វើ​ជា​ទុន ដើម្បី​រំដោះជាតិ​៤២​ឆ្នាំ​មុន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បង្ហាញ​ពី​ការ​ឈឺចាប់​ដោយ​យក​ជីវិត​ធ្វើ​ជាដើម​ទុន​ក្នុង​ការ​រំដោះជាតិ​រយៈពេល​៤២​ឆ្នាំ​មុន ។ សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​«​ថ្ងៃ​២០ មិថុនា ២០១៩​នេះ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បង្ហាញ​ពី​ការ​ឈឺចាប់​ដោយ​យក​ជីវិត​ធ្វើ​ជាដើម​ទុន​ក្នុង​ការ​រំដោះជាតិ​រយៈពេល​៤២​ឆ្នាំ​មុន ។ សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​«​ថ្ងៃ​២០ មិថុនា ២០១៩​នេះ ជា​ខួប​លើក​ទី​៤២​ឆ្នាំ នៃ​ថ្ងៃ​ដែល​ខ្ញុំ​សម្រេចចិត្ត​ដោយ​ការ​ឈឺចាប់​យក​ជីវិត​ធ្វើ​ដើមទុន ដើម្បី​តស៊ូ​រំដោះប្រជាជន​កម្ពុជា​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៩)»​។

សម្តេច​បាន​បន្ត​ថា ទោះបី​ពេល​នេះ​ខ្លួន​ខ្ញុំ និង​ប្រជាជន​កម្ពុជា​កំពុង​ទទួល​បាន​នូវ​សេចក្តីសុខ តែ​ខ្ញុំ​មិន​ដែល​ភ្លេច​នូវ​ទឹកភ្នែក​រាប់​ម៉ឺន​រាប់​សែន​ដំណក់​នៅ​ពេល​ដែល​ខ្ញុំ​ឈាន​ជើង​ចេញពី​មាតុភូមិ​ចោល​ប្រជាជន​កម្ពុជា​ដែល​កំពុង​រង​គ្រោះ ពិសេស​ចាកចេញ​ចោល​ភរិយា​ដ៏​កំសត់ ដែល​កំពុង​មាន​ផ្ទៃពោះ ។ សម្តេច​គូសបញ្ជាក់​ថា «​ខ្ញុំ​អត់​មាន​ជម្រើស​អោយ​ល្អ​ជាង​នេះ​ទេ ព្រោះ​យើង​មិន​អាច​សុំ​ការ​អាណិត​ពី​ពួក ប៉ុ​ល ពត បាន​ឡើយ ។ ជម្រើស​ប្រកបដោយ​គ្រោះថ្នាក់ និង​ទឹកភ្នែក​នោះ​ហើយ ដែល​នាំ​មក​នូវ​សេចក្តីសុខ និង​ការ​រីក​ចម្រើន​រហូត​ដល់​សព្វ​ថ្ងៃនេះ​» ។

សម្តេច​លើក​ឡើង​ទៀត​ថា ដើម្បី​រំលឹក​ដល់​ការ​ឈឺចាប់​នា​ពេល​នោះ​ខ្ញុំ​បាន​រៀបចំ​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា (​សំបុត្រ​ដែល​ពិបាក​សរសេរ​បំផុត​) ទុក​សម្រាប់​ការ​ស្តាប់ និង​ស្វែង​យល់​របស់​បងប្អូន​ជនរួមជាតិ ៕ កែសម្រួល​ដោយ​៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ