ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​ចិន​ត្រៀម​លុយដុំ​នាំ Benitez អតីត​គ្រូ​ចាស់ Real Madrid ចេ​ពី​ក្លិប Newcastle

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា លោក Rafa Benitez ត្រូវ​បាន​ក្លិប​ចិន Dalian Yifang…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា លោក Rafa Benitez ត្រូវ​បាន​ក្លិប​ចិន Dalian Yifang ហ៊ាន​ជះ​លុយ​១២​លាន​ផោន ដើម្បី​មក​កាន់​ក្នុង​តំណែង​ជា​គ្រូបង្វឹក ក្រោយ​ពេល​ដឹង​ថា កុងត្រា​របស់​លោក​នៅ Newcastle ជិត​ផុត ។

លោក Benitez អាយុ​៥៩​ឆ្នាំ បាន​ច្រាន​ចោលការ​ចែចូវ​របស់​ក្លិប​ចិន​ជា​ច្រើន កាលពី​គ្រា​កន្លង​មក ។ លោក​បាន​ប្រាប់​ត្រង់​ៗ​ថា បើ​លោក​ចង់បាន​លុយ​ច្រើន លោក​អាច​ទៅ​កាន់​នៅ​ក្លិប​ចិន​បាន​តែ​ពេល​នោះ​លោក​សង្ឃឹមថា នឹង​អាច​បម្រើ​ក្លិប​នៅ​អឺរ៉ុប​ឱ្យ​បាន​យូរ​សិន ។

ពេល​នេះ​លោក​ក៏​បាន​គិតគូរ​សារ​ជា​ថ្មី​ដោយ​អាច​នឹង​ច្រាន​ចោលការ​ចុះ​កុងត្រា​ថ្មី​ជាមួយនឹង Newcastle ហើយ​ទៅ​កាន់​នៅ​ក្លិប Dalian Yifang ដើម្បី​ក្លាយទៅជា​គ្រូបង្វឹក​ដែល​មាន​ប្រាក់​ចំណូល​ច្រើន​ជាងគេ​នៅ​ចិន ។ តាម​ការ​ពិត​ទៅ ក្លិប Guangzhou Evergrande បាន​ហ៊ាន​ជះ​លុយ​យក​រូប​លោក ១១​លាន​ផោន​មុន​ទៅ​ហើយ តែ​ត្រូវ​បាន​ក្លិប Yifang មក​ដណ្តើម ព្រោះ​លុយ​ធំ​ជាង ។

គួរ​បញ្ជាក់​ផង​ដែរ​ថា មូលហេតុ​ដែល​ក្លិប Dalian Yifang មាន​លុយ​ជះ​ច្រើន​ៗ​យ៉ាងនេះ គឺ​មក​ពី​មាន​អ្នកមាន​ជាងគេ​លេខ​៤​ក្នុង​ប្រទេស​ចិន លោក Wang Jianlin ជា​អ្នក​នៅ​ជះ​លុយ​ពីក្រោយ ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ