ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​បង្ខំ​ផ្លាស់​ប្ដូរ​រដ្ឋមន្ត្រី​ការពារ​ប្រទេស

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១៨​មិថុនា ត្រូវ​ប​ង្ចំ​ចិត្ត​ផ្លាស់​ប្ដូរ​រ​ដ្ខ​មន្ត្រី​ការពារ​ប្រទេស​របស់​លោក គឺ​លោក​PATRICK SHANAHAN ដែល​បដិសេធ​តំណែង​នោះ​ដោយ​លើក​ហេតុផល​ពី​រឿង​គ្រួសារ​។ ការ​ប្រកាស​នេះ​កើត​មាន​ខណៈ​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​ជាមួយ​អី​ុ​រ៉​ង់ ដែល​ក្រុង​វ៉ា​សិ​ុ​ន​តោន​ចោទ​ថា​វាយប្រហារ​បណ្ដា​នាវា​ដឹក​ប្រេង​ក្នុង​សមុទ្រ​អូ​ម៉​ង់​។…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១៨​មិថុនា ត្រូវ​ប​ង្ចំ​ចិត្ត​ផ្លាស់​ប្ដូរ​រ​ដ្ខ​មន្ត្រី​ការពារ​ប្រទេស​របស់​លោក គឺ​លោក​PATRICK SHANAHAN ដែល​បដិសេធ​តំណែង​នោះ​ដោយ​លើក​ហេតុផល​ពី​រឿង​គ្រួសារ​។ ការ​ប្រកាស​នេះ​កើត​មាន​ខណៈ​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​ជាមួយ​អី​ុ​រ៉​ង់ ដែល​ក្រុង​វ៉ា​សិ​ុ​ន​តោន​ចោទ​ថា​វាយប្រហារ​បណ្ដា​នាវា​ដឹក​ប្រេង​ក្នុង​សមុទ្រ​អូ​ម៉​ង់​។

តាម​TWITTER​លោក​ត្រាំ​សរសេរ​ថា​លោក​SHANAHAN បាន​សម្រេច​ផ្ដល់​ពេលវេលា​ច្រើន​ដល់​គ្រួសារ​លោក​។ លោក​ត្រាំ​ក៏​បាន​ជ្រើសតាំង​លោក​MARK ESPER​ជា​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ស្ដីទី​ថ្មី​។ រដ្ឋការ​អា​មេ​រិ​ក​ពុំ​បាន​គិតគូរ​ជ្រើសតាំង​រដ្ឋមន្ត្រី​ការពារ​ពេញលេញ ឡើយ ចាប់តាំងពី​ការ​លាលែង​ដោយ​សោះកក្រោះ​របស់​លោក​JIM MATTIS​ពី​តំណែង​នោះ​កាលពី​ខែធ្នូ​ឆ្នាំ​២០១៨​មក ពេល​លោក​មាន​ទំនាស់​គ្នា​ខ្លាំង​ជាមួយ​លោក​ត្រាំ ពិសេស​លើ​កា​រដក​កងទ័ព​អា​មេ​រិ​ក​ចេញ​ពីស៊ីរី​។

លោក​SHANAHAN អះអាង​ថា លោក​បោះបង់​ចោល​តំណែង​នេះ ដើម្បី​ចៀសវាង​កុំ​ឲ្យ​ពួក​កូន​ៗ​លោក​មាន​បញ្ហា​ផ្លូវចិត្ត​។ ប៉ូលិស​សហព័ន្ធ​អា​មេ​រិ​ក បាន​បើក​ការ​ស៊ើ​ប​អង្កេត​លើ​បុគ្គលិកលក្ខណៈ របស់​បណ្ដា​ឥស្សរជន​ជា​បេក្ខជន​ត្រូវ​កាន់​តំណែង​ខ្ពស់​ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​។ ក្នុង​ករណី​លោក​SHANAHAN​មានការ​ចោទប្រកាន់​នានា ពី​អំពើ​ហិង្សា​ក្នុង​គ្រូ​សារ រវាង​រូប​លោក​និង​ភរិយា​កាលពីដើម​ទស​វត្ស​ឆ្នាំ​២០១០៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ