ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ែ​ម សុគន្ធ ចិត្ត​ខុស​ពី​មុន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បើ​ទោះបីជា​កន្លង​មក​លោក​ញ៉ែ​ម សុ​គ​ន្ឋ បាន​បង្ហាញ​អារម្មណ៍​នឿយណាយ​អាជីព​សិល្បៈ ដ្បិត​ល្បី​តែ​ឈ្មោះ តែ​មិន​អាច​សាង​ជីវភាព​ឲ្យ​ល្អ​ប្រសើរ​បាន​ក្តី ពេល​នេះ​លោក​ប្រែចិត្ត​ហើយ ។ ជាក់ស្តែង​លោក​នៅ​តែ​ចូលរួម​សម្តែង ព្រមទាំង​ការងារ​ជា​ពិធីករ​ទូរទស្សន៍…

រាជធានី​ភ្នំពេញ​៖ បើ​ទោះបីជា​កន្លង​មក​លោក​ញ៉ែ​ម សុ​គ​ន្ឋ បាន​បង្ហាញ​អារម្មណ៍​នឿយណាយ​អាជីព​សិល្បៈ ដ្បិត​ល្បី​តែ​ឈ្មោះ តែ​មិន​អាច​សាង​ជីវភាព​ឲ្យ​ល្អ​ប្រសើរ​បាន​ក្តី ពេល​នេះ​លោក​ប្រែចិត្ត​ហើយ ។ ជាក់ស្តែង​លោក​នៅ​តែ​ចូលរួម​សម្តែង ព្រមទាំង​ការងារ​ជា​ពិធីករ​ទូរទស្សន៍ ។

លោក​ញ៉ែ​ម សុ​គ​ន្ឋ ក្រោយ​ប្រឡង​ជាប់​ហ្វ្រេ​សុ​ី​ប៊​យ​ជំនាន់​ទី​១​មក បាន​ចាប់​អាជីព​សម្តែង​ភាពយន្ត ដោយ​​ទទួល​បាន​ឱកាស​ជា​បន្តបន្ទាប់ ។ លោក​មាន​ទម្រង់​មុខ​បែប​ខ្មែរ ដូច្នេះ​ហើយ​អ្នកដឹកនាំ​រឿង និយាយ​​ថា​លោក​ត្រូវ​សឹង​គ្រប់​សណ្ឋាន​នៃ​តួ​សម្តែង មិន​ថា​តែ​ជា​តួ​ស្តេច មេទ័ព​បុរាណ មាណព​… ។ មាន​ខ្សែភាពយន្ត​ខ្នាត​ធំ​ជា​ច្រើន​ត្រូវ​លោក​ញ៉ែ​ម សុ​គ​ន្ឋ ថត​រួច​មក​ហើយដោយ​ទទួល​បាន​ប្រជាប្រិយភាព​ជា​បន្តបន្ទាប់​។ គិត​រហូត​មក​ទល់​ពេល​នេះ​លោក​នៅ​តែ​បន្ត​មានមុខ​បណ្តែត​លើ​វិស័យ​សិល្បៈ​ភាពយន្ត ។

ទោះជា​យ៉ាងណា​ក្តី លោក​សុគន្ធ និយាយ​ថា «​ខ្ញុំ​ហាក់​ចង់​នឿយណាយ​ដោយសារ​តែ​វិស័យ​ភាពយន្ត​ហាក់​នៅ​តែ​មិន​ទាន់​តាម​តម្រូវការ​ទស្សនិកជន​ស្រប​ពេល​រឿង​បរទេស​ជិតខាង​វាយ​អុកឡុក​ចូល​មក​យ៉ាងច្រើន​ធ្វើ​ឲ្យ​កុន​ខ្មែរ​ចង់​ផ្ងារជើង​ទៅ​ម្ខាង​ទៀត »​។

ញ៉ែ​ម សុ​គ​ន្ឋ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​និយាយ​ថា​«​ក្នុង​នាម​ជា​តារាភាពយន្ត​តែងតែ​ខិតខំ​សម្តែង​លើកមុខ​មាត់​វិស័យ​ភាពយន្ត​ទោះ​លំបាក​ឆ្លងកាត់​ហាលភ្លៀង​ខ្យល់​កម្តៅថ្ងៃ ខ្លោច​រលាក​ស្បែក​បែប​ណា​ខ្ញុំ​នៅ​តែ​ព្យាយាម​ព្រោះ​នេះ​ជា​តួនាទី ហើយ​អ្វី​ដែល​យើង​ធ្វើ​តាំងពី​ដើម​មក ។

អារម្មណ៍​មុន​នេះ​ចំពោះ​រឿង​ខ្មែរ​គេ​មិនសូវ​ឲ្យ​តម្លៃ​ក៏​ព្រោះ​រឿង​បរទេស​គេ​បញ្ចូល​មក​ច្រើន​ពេក​ដែល​តួ​សម្តែង​ណា​ក៏​ចង់​អស់សង្ឃឹម ។ ក្រោយ​ពេល​ដឹង​ថាបើ​យើង​មិន​នាំ​គ្នា​ងើប ពិត​ណាស់​យើង​កាន់តែ​ចាញ់ ដូចនេះ​ខ្ញុំ​នៅ​តែ​តស៊ូ​សម្តែង និង​គិត​ថា​មក​ពី បង​ៗ​ខាង​ផលិតករ​ទាំងអស់​គាត់​នៅ​តែ​ចំណាយ​ដើមទុន​រិះរក​អ្វី​ដែល​ថ្មី​ៗ​ដើម្បី​ឲ្យ​កុន​ខ្មែរ​ទទួលយក​បាន​ក្នុង​ក្រសែភ្នែក​ទស្សនិកជន​ព្រមទាំង​មើលឃើញ​ថា​បច្ចេក​ទេស​ថត​របស់​យើង​ក៏​ល្អ ហើយ​មាន​យុវជន​រលក​ក្រោយ​មាន​ទេព​កោសល្យ​ល្អជា​ច្រើន​យើង​មិន​អាច​មើល​រំលង​ដើរ​ចេញ​បាន​ឡើយ »​។

ញ៉ែ​ម សុ​គ​ន្ឋ បាន​បន្ថែម​អាជីព​សិល្បៈ​របស់​ខ្លួន​តាម​រយៈ​ការ​ធ្វើ​ជា​ពិធីករ​នៅ​ទូរទស្សន៍​ហង្ស​មាស ដោយ​ទទួល​បាន​ភាព​ជោគជ័យ​ស្ទើរ​មិន​នឹក​ស្មាន​ដល់ ។ ក្រៅពី​នេះ​ច្រៀង​តាម​ពិធី​មង្គលការ​ជាមួយ​ក្រុម​តារា ល្បី​ៗ​មួយ​ចំនួន​ដូច​ជា​ក្រុម​លោក​យ៉ែ​ម សំ​អូន លោក​អេ​ឡិច ចិ​ន្ត្រា ជាដើម ។

អាជីព​ជា​តារាភាពយន្ត លោក​ញ៉ែ​ម សុគន្ធ ចាត់​ទុក​ថា​ដូច​ជា​ស្គរ ប្រហោង​ក្នុង គឺ​ល្បី​តែ​ឈ្មោះ តែ​មិន​អាច​សាង​ជីវភាព​បាន​ធូរធារ​ទេ ដូច្នេះ​ហើយ​ទើប​កន្លង​មក​លោក​នឿយណាយ​ចង់​ឈប់ ។ ទោះជា​យ៉ាងណា​ក្តី​តាំងពី​យូរ​នោះ​មក លោក​នៅ​បន្តជីវិត​លើ​វិ​ថី​សិល្បៈ​ដដែល​មក​ដល់​បច្ចុប្បន្ន​នេះ ។ គឺ​បាន​ន័យ​ថា​លោក​បាន​ប្រែចិត្ត​លែង​ចង់​បោះបង់​អាជីព​សិល្បៈ​វិញ ។

ក្រោយ​រៀប​ការ​រួច​មក​លោក​ញ៉ែ​ម សុគន្ធ ចង់បាន​កូន តែ​មក​ទល់​ពេល​នេះ​នៅ​ពុំ​ទាន់​មាន​ពន្លឺ​ទេ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ