ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​លី​បា​បា​តែងតាំង CFO ទទួលខុសត្រូវ​លើ​ការ​វិនិយោគ​ក្នុង​ការ​កែសម្រួល​ផ្នែក​គ្រប់គ្រង​ដ៏​សំខាន់

4 ឆ្នាំ មុន

​(​ស៊ា​ង​ហៃ​)៖ ក្រុមហ៊ុន Alibaba Group របស់​ប្រទេស​ចិន​កាលពី​ថ្ងៃ​អង្គារ​បាន​ប្រកាស​ពី​ការ​ផ្លាស់​ប្តូរ​អាជីវកម្ម​ដ៏​សំខាន់​បំផុត​របស់​ខ្លួន​ចាប់តាំងពី​សហ​ស្ថាបនិក​លោក Jack Ma បាន​ប្រកាស​ពី​ការ​ចូល​និវត្តន៍​របស់​គាត់ ខណៈ​ដែល​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក​កំពុង​ព្យាយាម​ជំរុញ​ការ​វិនិយោគ​របស់​ខ្លួន​នៅ​ក្នុង​ការ​ប្រឈម​នឹង​កំណើន​យឺត​។ លោកស្រី…

​(​ស៊ា​ង​ហៃ​)៖ ក្រុមហ៊ុន Alibaba Group របស់​ប្រទេស​ចិន​កាលពី​ថ្ងៃ​អង្គារ​បាន​ប្រកាស​ពី​ការ​ផ្លាស់​ប្តូរ​អាជីវកម្ម​ដ៏​សំខាន់​បំផុត​របស់​ខ្លួន​ចាប់តាំងពី​សហ​ស្ថាបនិក​លោក Jack Ma បាន​ប្រកាស​ពី​ការ​ចូល​និវត្តន៍​របស់​គាត់ ខណៈ​ដែល​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក​កំពុង​ព្យាយាម​ជំរុញ​ការ​វិនិយោគ​របស់​ខ្លួន​នៅ​ក្នុង​ការ​ប្រឈម​នឹង​កំណើន​យឺត​។

លោកស្រី Maggie Wu ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​និង​ត្រួតពិនិត្យ​អង្គភាព​វិនិយោគ​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន Alibaba ដោយ​ទទួលខុសត្រូវ​ពី​អនុប្រធាន​ប្រតិបត្តិ​លោក Joe Tsai ដែល​នឹង​ជួយ​លោក Wu ក្នុង​តួនាទី​ពង្រីក​ខ្លួន​របស់​លោក​។ នេះ​បើ​យោង​តាម​អ្វី​ដែល​បាន​បង្ហោះ​ក្នុង​គេហទំព័រ​របស់​ក្រុមហ៊ុន។

​ការ​ផ្លាស់​ប្តូរ​នេះ​បាន​កើតឡើង​ខណៈ​ដែល​ក្រុមហ៊ុន Alibaba បាន​វិនិយោគ​នៅ​ក្នុងវិស័យ​អាជីវកម្ម​ថ្មី​ៗ ដូច​ជា​ការ​ប្រើប្រាស់​កុំព្យូទ័រ cloud ជាដើម ខណៈ​ការ​រីក​ចម្រើន​នៃ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​បាន​កើន​ឡើង​ខ្ពស់​ហើយ​កំណើន​ប្រាក់​ចំណូល​មានការ​ធ្លាក់​ចុះ​។

​សារព័ត៌មាន Reuters បាន​រាយការណ៍​កាលពី​ខែ​មុន​ថា​ក្រុមហ៊ុន​នេះ​កំពុង​ពិចារណា​បង្កើន​ប្រាក់ ២០ ពាន់​លាន​ដុល្លារ​អា​មេ​រិ​កតាម​រយៈ​ការ​ចុះបញ្ជី​នៅ​ហុងកុង​ដើម្បី​បង្កើន​មូលនិ​ធិ​សម្រាប់​វិនិយោគ​។

​«​ដើម្បី​ធានា​ការ​ច្នៃប្រឌិត វិនិយោគ​នៅ​ក្នុង​អនាគត​របស់​យើង ក្រុមហ៊ុន Alibaba កំពុង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​អង្គភាព​របស់​ខ្លួន​» ។ នេះ​ជា​អ្វី​ដែល​ក្រុមហ៊ុន​មួយ​នេះ​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​នាយក​ប្រតិបត្តិ Daniel Zhang ដែល​នឹង​ក្លាយជា​ប្រធាន​នៅ​ពេល​លោក Ma ចូល​និវត្តន៍​នៅ​ថ្ងៃ​ទី ១០ ខែកញ្ញា​ខាង​មុខ​នេះ​។

​ប្រភព​ពី Alibaba ដដែល​បានឱ្យ​ដឹង​ថា​ការ​ផ្លាស់​ប្តូរ​នេះ​មាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃអង្គា​រ៍​នេះ​តទៅ ។ អ្នកស្រី Wu ក្លាយជា​ប្រធាន​ហិរញ្ញវត្ថុ​ចាប់តាំងពី​ឆ្នាំ ២០១៣ ។ ចំណែក​លោក Tsai មាន​តួនាទី​ក្នុង​ក្រុម​គណៈនាយក​ហើយ​បាន​បម្រើ​ការ​លើ​គណៈកម្មការ​វិនិយោគ​របស់​ក្រុមហ៊ុន Alibaba Group និង​សម្ព័ន្ធ Ant Financial ។ គាត់​បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន​នេះ​ក្នុង​ឆ្នាំ ១៩៩៩ និង​បាន​ក្លាយជា​អ្នក​ដោះស្រាយ​ដ៏​សំខាន់​មួយ​ដែល​ជួយ​ទាក់ទាញ​ការ​វិនិយោគ​ពី​ធនាគារ​វិនិយោគ​អា​មេ​រិ​ក​ដូច​ជា Goldman Sachs ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ