ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​លី​ហ្សា ធ្វើ​ឱ្យ​តារា​ៗ​ច្រណែន​ដោយ​សារ​​បាន​ប្តី​ក្មេង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មុន​នេះ អ៊ុ​ន អា​លី​ហ្សា នៅ​មិន​ទាន់​បើក​កកាយ​ឱ្យ​គេ​ស្គាល់​មុខមាត់​ពិត​របស់​ស្វាមី​នាង​ឡើយ ដោយ​អ្នក​ណា​ក៏​ដឹង​ថា នាង​ត្រៀម​លា​ភាព​នៅ​លីវ ក្រោយ​ទ្រាំ​រស់នៅ​ចង់​ក្លាយជា​ក្រមុំចាស់​ច្រើន​ឆ្នាំ​។ យ៉ាងណា​សម្រស់​ពិត​របស់​ស្វាមី​នាង​ពិតជា​ក្មេង​ណាស់…

រាជធានី​ភ្នំពេញ ៖ មុន​នេះ អ៊ុ​ន អា​លី​ហ្សា នៅ​មិន​ទាន់​បើក​កកាយ​ឱ្យ​គេ​ស្គាល់​មុខមាត់​ពិត​របស់​ស្វាមី​នាង​ឡើយ ដោយ​អ្នក​ណា​ក៏​ដឹង​ថា នាង​ត្រៀម​លា​ភាព​នៅ​លីវ ក្រោយ​ទ្រាំ​រស់នៅ​ចង់​ក្លាយជា​ក្រមុំចាស់​ច្រើន​ឆ្នាំ​។

យ៉ាងណា​សម្រស់​ពិត​របស់​ស្វាមី​នាង​ពិតជា​ក្មេង​ណាស់ រាង​ក៏​សង្ហារ​ធ្វើ​ឱ្យ​ក្រមុំ​ៗ​មួយ​ចំនួន​ច្រណែន​អា​លី​ហ្សា​មិន​ស្ទើរ​ទេ បាន​ប៉ះ​ប្តី​ក្មេង​។ ហើយ​អ្នកសិល្បៈ​ជា​ច្រើន​បាន​ជូនពរ​អា​លី​ហ្សា ដែល​នៅ​ទីបំផុត​បាន​ជួប​ស្នេហ៍​សមប្រកប​លែង​ខូចចិត្ត​ដូច​មុន​។ នាង​ពិតជា​មានសំណាង បាន​ស្វាមី​ក្មេងខ្ចី​ប្អូន​នាង​ច្រើន​ណាស់ ដែល​លង់​ស្រឡាញ់​រហូត​ទប់ចិត្ត​មិន​បាន ហោះ​មក​ពី​អា​មេ​រិ​ក​ដើម្បី​សំពះ​ផ្ទឹម​រៀប​ការ​។

តារា​រាង​ខ្ពស់​រូប​នេះ​រៀប​ការ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៩ នា​កោះ​ពេជ្រ ហើយ​ការងារ​សម្តែង​ភាពយន្ត​ជា​ច្រើន​ត្រូវ​បាន​ប្រកាស​បិទ​បញ្ចប់ ដោយ​មិន​ទទួល​ថត​ក្រៅពី​ការ​ច្រៀង​តាម​កម្មវិធី​ដែល​នាង​កក់​ទុក​រួចរាល់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ