ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​កំហឹង​វាយ​បុរស​ម្នាក់​រយះ​ក្បាល​ដេរ​២០​ថ្នេរ គ្រាន់តែ​និយាយ​ថា «​សម្លុត​ម្ដាយ​ធ្វើ​អ្វី​» (មានវីដេអូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​រហូត​ទាញ​ដំបង​ឈើ​វាយ​​សំពង​​បុរស​ម្នាក់​ទៀត​បណ្ដាល​ឱ្យ​បែកក្បាល​​រយះ​ហូរ​ឈាម​កក្លាក់ និង​ត្រូវ​គ្រូពេទ្យ​ដេរ​ចំនួន​២០​ថ្នេរ ដែល​កំហឹង​នេះ​ផ្ដើម​ចេញពី​ជន​ដៃដល់​បាន​ស្រែក​សម្លុត​គំរាមកំហែង​ទៅ​លើ​ម្ដាយបង្កើត​ខ្លួនឯង​។ ស្រប​ពេល​នោះ​ជន​រង​គ្រោះ​កំពុង​ដេក​លេង​លើ​អង្រឹង​ក្រោមផ្ទះ​របស់​ជន​ដៃដល់​ដែរ​នោះ ពេល​មើលឃើញ​កាយវិការ និង​ស្ដាប់​ទៅ​មិន​សមរម្យ ក៏​ណែនាំ​និង​ឃាត់​ជន​ដៃដល់ ដោយ​ជន​រង​គ្រោះ​និយាយ​ថា…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​រហូត​ទាញ​ដំបង​ឈើ​វាយ​​សំពង​​បុរស​ម្នាក់​ទៀត​បណ្ដាល​ឱ្យ​បែកក្បាល​​រយះ​ហូរ​ឈាម​កក្លាក់ និង​ត្រូវ​គ្រូពេទ្យ​ដេរ​ចំនួន​២០​ថ្នេរ ដែល​កំហឹង​នេះ​ផ្ដើម​ចេញពី​ជន​ដៃដល់​បាន​ស្រែក​សម្លុត​គំរាមកំហែង​ទៅ​លើ​ម្ដាយបង្កើត​ខ្លួនឯង​។ ស្រប​ពេល​នោះ​ជន​រង​គ្រោះ​កំពុង​ដេក​លេង​លើ​អង្រឹង​ក្រោមផ្ទះ​របស់​ជន​ដៃដល់​ដែរ​នោះ ពេល​មើលឃើញ​កាយវិការ និង​ស្ដាប់​ទៅ​មិន​សមរម្យ ក៏​ណែនាំ​និង​ឃាត់​ជន​ដៃដល់ ដោយ​ជន​រង​គ្រោះ​និយាយ​ថា «​សម្លុត​ម្ដាយ​ធ្វើ​អ្វី​» ពេល​នោះ​ធ្វើ​ឱ្យ​ជន​ដៃដល់​ខឹង​ក៏​វាយ​សំពង​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​រង​របួសធ្ងន់​តែ​ម្ដង​។

ហេតុការណ៍​ខាងលើ​នេះ​បាន​ង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ជន​ដៃដល់ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ពួច ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ជន​ដៃដល់​ឈ្មោះ​ហង់ ណា​រ៉ាត់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន និង​ដកហូត​បាន​ដំបង​ឈើ​ជ្រុង​១​កំណាត់​ប្រវែង​៦​តឹក​ផង​ដែរ ។ ចំណែក​បុរស​រង​គ្រោះ​ឈ្មោះ​ពង សត់ អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។

តាម​ប្រភព​ពី​នគរបាល​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ផឹកស៊ី​នៅ​ក្នុងភូមិ លុះ​ពេល​ស្រវឹង​ក៏​ដើរទៅ​ដេក​នៅ​លើ​អង្រឹង​ក្រោមផ្ទះ​របស់​ជន​ដៃដល់ ព្រោះ​ជា​អ្នក​ជិតខាង​នឹង​គ្នា ។ បន្តិច​ក្រោយ​មក មាន​ស្ត្រី​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្ទះ​នោះ​ដែរ ដើ​ម្ប​ទារ​លុយ​ដែល​បងស្រី​របស់​ជនសង្ស័យ​ជំពាក់ ប៉ុន្តែ​ពេល​ស្ត្រី​ម្នាក់​នោះ​ទៅ​ដល់​មិន​បាន​ជួប​បងស្រី​របស់​ជន​ដៃដល់​ឡើយ គឺ​បាន​ជួប​តែ​ម្ដាយ​របស់​​ជនដៃដល់​​ប៉ុណ្ណោះ ហើយ​ស្ត្រី​ខាងលើ​ក៏​បាន​សួរ​រក​កូនស្រី​ដែល​ជំពាក់​លុយ​ខ្លួន ស្រប​ពេល​នោះ​ជន​ដៃដល់​បាន​មក​ដល់​ល្មម ក៏​បាន​ស្រែក​សម្លុត​គំរាមកំហែង​ម្ដាយ​ដោយ​នឹក​ស្មានថា ម្ដាយ​ជំពាក់​លុយ​ស្ត្រី​ខាងលើ​នោះ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​ឃើញ​ជន​ដៃដល់​បញ្ចេញ​កាយវិការ​មិន​គួរ​គប្បី និង​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​ជា​កូន​និង​ម្ដាយ​នោះ បុរស​រង​គ្រោះ​ក៏​បាន​រារាំង​និង​ណែនាំ ព្រមទាំង​ស្ដីបន្ទោស​ជន​ដៃដល់​នេះ​ថា «​សម្លុត​ម្ដាយ​ធ្វើ​អ្វី​» ។ គ្រាន់តែ​និយាយ​ប៉ុណ្ណឹង​សោះ ធ្វើ​ឲ្យ​ជន​ដៃដល់​ទាញ​ដំបង​ឈើ​ជ្រុង​វាយ​សំពង​ទៅ​លើ​ជន​រង​គ្រោះ បណ្ដាល​ឲ្យ​បែកក្បាល​ហូរ​ឈាម​កក្លាក់​តែ​ម្ដង​។

ភ្លាម​ៗ​នោះ កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រៃ​ពួច និង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​បាន​ចេញ​អន្តរាគមន៍​ឃាត់ខ្លួន​ជន​ដៃដល់​នាំ​យក​ទៅ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ព្រមទាំង​នាំ​យក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ហើយ​ក្រុម​គ្រួ​ពេទ្យ​បាន​ដេរ​របួស​ក្បាល​ចំនួន​២០​ថ្នេរ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ