ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេព កញ្ញា សង្ស័យ​មាន​បុរស​សម្បូរ​ទ្រព្យ​នៅ​ពីក្រោយ​ការ​ជួយ​ទិញ​ផ្ទះ​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ជើង​ថ្មី​នាង ទេព កញ្ញា បាន​រៀបចំ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​របស់​ខ្លួន​យ៉ាង​ឱ​ឡា​រឹក​កាលពី​ពេល​ថ្មី​ៗ​នេះ ដែល​ផ្ទះ​វីឡា​ថ្មី​ដែល​នាង​កំពុង​រស់នៅ​យ៉ាង​ត្រជាក់​ល្ហឹម​នេះ ស្ថិត​នៅ​ក្នុង​បុរី​ហុង​ឡាយ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ជើង​ថ្មី​នាង ទេព កញ្ញា បាន​រៀបចំ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​របស់​ខ្លួន​យ៉ាង​ឱ​ឡា​រឹក​កាលពី​ពេល​ថ្មី​ៗ​នេះ ដែល​ផ្ទះ​វីឡា​ថ្មី​ដែល​នាង​កំពុង​រស់នៅ​យ៉ាង​ត្រជាក់​ល្ហឹម​នេះ ស្ថិត​នៅ​ក្នុង​បុរី​ហុង​ឡាយ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ការ​សម្រេច​ទិញ​ផ្ទះ​ដែល​មាន​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​ពី​តារា​រូប​នេះ ត្រូវ​បាន​គេ​សង្ស័យ​ថា នាង​អាច​នឹង​មាន​បុរស​មានទ្រព្យ​ណា​ម្នាក់​ដែល​ស្ថិត​នៅ​ពីក្រោយ​ការ​ជួយ​ឧបត្ថម្ភ​ទិញ​ផ្ទះ​មួយ​នេះ ក្នុង​ពេល​ដែល​នាង​កំពុង​ចាប់ផ្តើម​មានឈ្មោះ​បោះ​សម្លេង​នៅ​ក្នុង​វិស័យ​សិល្បៈ​។

យ៉ាងណា តារា​សម្តែង​វ័យក្មេង​សាច់​សខ្ចី ទេព កញ្ញា មិន​បាន​ទទួលស្គាល់​ការ​លើក​ឡើង​ពី​មហាជន​មួយ​ចំនួន​លើ​បញ្ហា​ទាំងនោះ​ឡើយ ពោល​គឺ​អ្វី​ដែល​នាង​កំពុង​មាន​សព្វ​ថ្ងៃនេះ គឺ​បាន​មក​ពី​កម្លាំង​ញើស​ឈាម​នាង និង​ក្រុម​គ្រួសារ​របស់​នាង​សុទ្ធសាធ​។

ទេព កញ្ញា បាន​អះអាង​ថា ផ្ទះ​ដែល​នាង​ទើបតែ​បាន​ទិញ​នេះ គឺ​មាន​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ ដោយ​មិន​គិត​ពី​ការ​ចំណាយ​លើ​ការ​តុបតែង​នោះ​ឡើយ ខណៈ​ពេល​ដែល​លុយ​ដែល​បាន​ទិញ​នេះ គឺ​កម្លាំង​ញើស​ឈាម​របស់​នាង និង​ក្រុម​គ្រួសារ​។ នាង​បញ្ជាក់​ថា ការ​ទិញ​ផ្ទះ​ថ្មី​នេះ គឺ​នាង​មិន​ទាន់​បាន​ទិញ​ផ្តាច់​នោះ​ឡើយ គឺជា​ការ​ទិញ​បង់​រំ​លោះ​ចំនួន ៥០​ភាគរយ ប៉ុន្តែ​នាង​មិន​មានការ​ព្រួយបារម្ភ​ពី​ការ​បង់​នោះ​ឡើយ ដោយសារ​បច្ចុប្បន្ន​នាង​មានការ​ងារ​សិល្បៈ ធ្លាក់​មក​ជា​ហូរហែ​។

បើ​តាម ទេព កញ្ញា ថា ការ​ទិញ​ផ្ទះ​ដែល​មាន​តម្លៃ​ខាងលើ​នេះ មិនមែន​ជា​រឿង​មួយ​ចម្លែក​ឡើយ ដោយ​សារ​តែ​នាង​អាច​មាន​លទ្ធភាព​ពី​ការ​សន្សំ​លើ​ការងារ​សិល្បៈ​កន្លង​មក ព្រោះ​តម្លៃ​នៃ​ការ​ថត​រឿង​របស់​នាង​ម្តង​ៗ ក៏​ទទួល​បាន​ថ្លៃ​គួរសម​ផង​ដែរ​។ ភាគច្រើន​នាង​ទទួល​បាន​តំណែង​ជា​តួ​មួយ​ធំ​នៅ​ក្នុង​សាច់​រឿង ដោយ​មិនសូវ​ទទួល​បាន​តួ​រាយរង ហេតុនេះ​តម្លៃ​ទាល់តែ​ទទួល​បាន​ក្នុង​កម្រិត​មួយ​សមរម្យ ទើប​នាង​អាច​យល់ព្រម​ក្នុង​ការ​ថត​។

តួឯក​នៅ​ក្នុង​រឿង «​គ្រូខ្មែរ​» នាង ទេព កញ្ញា បាន​អះអាង​ថា បច្ចុប្បន្ន​បញ្ហា​គូស្រករ​នាង​មិន​ទាន់​គិត​ឡើយ​ទេ ក្នុង​ពេល​ដែល​នាង​កំពុង​តែ​ពង្រឹង​ខ្លាំង​លើ​ការងារ​សម្តែង និង​មុខរបរ​រកស៊ី​ជា​មុន​សិន​។ យ៉ាងណា តារា​​រូប​នេះ​មិន​បាន​ហាម​សិទ្ធិ​ខ្លួនឯង​នៅ​ក្នុង​ការ​ទទួល​គូស្រករ​នោះ​ឡើយ ពោល​គឺ​អាស្រ័យ​លើ​ពេល​វេលា ប្រសិនបើ​ពេល​ដល់​គូ​ពេល​ណា គឺ​យក​ពេល​នោះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ