ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​ហើយ​នៅ Galaxy Note9 ទាំងអស់​ជិត​បាន​ប្រើ​មុខងារ​ពិសេស​មួយ​នេះហើយ

4 ឆ្នាំ មុន

រយៈពេល​មួ​យស​ប្ដា​ហ៍​បន្ទាប់​ពី​ទូរស័ព្ទ Galaxy S9 និង S9 + ទទួល​បានការ​បង្ហាញ​ពី​របៀប Night Mode នៅ​លើ​កាមេរ៉ា​នោះ​ទូរស័ព្ទ…

រយៈពេល​មួ​យស​ប្ដា​ហ៍​បន្ទាប់​ពី​ទូរស័ព្ទ Galaxy S9 និង S9 + ទទួល​បានការ​បង្ហាញ​ពី​របៀប Night Mode នៅ​លើ​កាមេរ៉ា​នោះ​ទូរស័ព្ទ Galaxy Note9 ក៏​កំពុង​ទទួល​បាន​ពី​របៀប​ដូច​គ្នា​នេះ​ដែរ ។ កំណែ​កម្មវិធី​បង្កប់​ថ្មី N960FXXU3CSF9 បាន​ចាប់ផ្តើម​ដំណើរការ​រួច​ហើយ​នៅ​លើ​ទូរស័ព្ទ Galaxy Note9 ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់ ហើយ​វា​មាន​ទំហំ 704MB ។

ការ​កែ​លម្អ​ដ៏​សំខាន់​ជាមួយនឹង​បំណែក​ថ្មី​នេះ គឺ​នៅ​ក្នុង​ផ្នែក​កាមេរ៉ា​ជា​កន្លែង​ដែល​អ្នក​ប្រើ​នឹង​អាច​ចាប់​យក​រូបភាព​លម្អិត​បន្ថែម​ទៀត​នៅ​ក្នុង Scenarios ពន្លឺ​តិច​ជាមួយនឹង Noise តិច​ជាង​បើ​ប្រៀបធៀប​ទៅ​នឹង Existing scene optimizer ។ ការ​បន្ថែម​ផ្សេង​ទៀត គឺ​មាន​ម៉ាស៊ីន​ស្កេ​ន QR-code ដែល​មាន​ស្រាប់​នៅ​ក្នុង​កម្មវិធី​កាមេរ៉ា ។

ក្រៅពី​ការ​ធ្វើ​ឱ្យ​ទាន់សម័យ​ថ្មី​ដោយ​បន្ថែម​មុខងារ​នៅ​លើ​កាមេរ៉ា គឺជា​មួយ​គ្នា​នេះ​ដែរ​ក៏​បាន​នាំ​មក​នូវ​ការ​ជួសជុល​ផ្នែក​សន្ដិសុខ​សម្រាប់​ខែមិថុនា និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ផ្នែក​ស្ថេ​រ​ភាព​ផង​ដែរ ។ ដូច​ទៅ​នឹង​ការ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ផ្សេង​ៗ​ទៀត​ដែរ គេ​សង្ឃឹមថា​របៀប Night Mode នៅ​លើ​កាមេរ៉ា នឹង​ទទួល​បានការ​ធ្វើ​ឱ្យ​ទាន់សម័យ​នៅ​ទូ​ទាំង​ពិភពលោក​ក្នុង​រយៈពេល​ពីរ​-​បី​ស​ប្តា​ហ៍​ទៀត​ខាង​មុខ ៕

ប្រភព​៖ gsmarena , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ