ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ល្លឺ​ម៉​ង់ ៖ កម្ពុជា​មាន​ការី​ចម្រើន​ខ្លាំង​វិស័យសេដ្ឋកិច្ច សង្គមកិច្ច និង​នយោបាយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អា​ល្លឺ​ម៉​ង់​បាន​បញ្ជាក់​ថា កម្ពុជា​កំពុង​មានការ​រីក​ចម្រើន​ខ្លាំង ពិសេស​នោះ​វិស័យសេដ្ឋកិច្ច សង្គមកិច្ច និង​នយោបាយ ។ ការ​កោតសរសើរ​របស់​អា​ល្លឺ​ម៉​ង់​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​រវាង​លោក Ingo…

រាជធានី​ភ្នំពេញ ៖ អា​ល្លឺ​ម៉​ង់​បាន​បញ្ជាក់​ថា កម្ពុជា​កំពុង​មានការ​រីក​ចម្រើន​ខ្លាំង ពិសេស​នោះ​វិស័យសេដ្ឋកិច្ច សង្គមកិច្ច និង​នយោបាយ ។ ការ​កោតសរសើរ​របស់​អា​ល្លឺ​ម៉​ង់​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​រវាង​លោក Ingo Karsten អគ្គរដ្ឋទូត​អា​ល្លឺ​ម៉​ង់ ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា​នេះ នៅ​វិមាន​សន្តិភាព ដើម្បី​ជួប​សំដែង​ការ​គួរសម និង​ជម្រាបលា​បន្ទាប់​ពី​លោក​បាន​ចប់​អាណត្តិ​បេសកកម្ម​ការងារ​នៅ​កម្ពុជា ។

នៅ​ក្នុង​ជំនួប​លោក Ingo Karsten បាន​លើក​ឡើង​ថា លោក​ពេញចិត្ត​ខ្លាំង​បំផុត​ចំពោះ​បេសកកម្ម​ការទូត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ ទន្ទឹម​នឹង​នេះ​លោក​មានការ​នឹករឭក​ប្រទេស​កម្ពុជា​យ៉ាង​ខ្លាំង ហើយ​សង្ឃឹមថា ថ្ងៃ​ណាមួយ​លោក​នឹង​មក​លេង​ប្រទេស​កម្ពុជា​សារ​ជា​ថ្មី​មិន​ខាន ។ លោក​បាន​បញ្ជាក់​ថា «​តាម​ការ​សង្កេត​ឃើញ​កម្ពុជា​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ ជា​ពិសេស​លើ​វិស័យសេដ្ឋកិច្ច សង្គមកិច្ច និង​នយោបាយ​» ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​ទូត​ក៏​បាន​សំដែង​នូវ​ការ​រីករាយ​ដែល​បានឃើញ​ការ​អភិវឌ្ឍ​នេះ​កាន់តែ​រឹង​មាំ ហើយ​លោក​ក៏​មាន​មោទនភាព​ក្នុង​នាម​ជា​អគ្គរដ្ឋទូត​ដែល​បា ន​ចូលរួម​ចំណែក​ធ្វើការ​ជាមួយ​កម្ពុជា​ជា​ដៃគូ​ដ៏​ល្អ​ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់ការ​អភិវឌ្ឍ​របស់​កម្ពុជា ។ លោក Ingo Karsten ក៏​បាន​បញ្ជាក់​ជូន​សម្តេច​តេ​ជោ​ថា កំណែទម្រង់​វិនិយោគ និង​ពាណិជ្ជកម្ម​កន្លង​ទៅ​ថ្មី​ៗ​ដែល​បាន​កាត់​ចេញ​នូវ​ការ​បង់ថ្លៃ​មួយ​ចំនួន គឺ​បាន​ទាក់ទាញ និង​ធ្វើ​អោយ​អ្នក​វិនិយោគ​អា​ល្លឺ​ម៉​ង​ជា​ច្រើន​មានការ​ពេញចិត្ត​ក្នុង​ការ​មក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា ។

ចំណែក​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ពី​ការ​ពេញចិត្ត​ចំពោះ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ដែល​មិន​ជ្រៀតចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​នៃ​ប្រ ទេស​នីមួយ​ៗ ។ សម្តេច​តេ​ជោ​បាន​បញ្ជាក់​ផង​ដែរ​ថា កត្តា​សំខាន់​បំផុត​ដែល​បាន​ជំរុញ​ដល់​ល្បឿន​នៃ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ គឺ​ដោយសារ​សន្តិភាព និង​ស្ថិរភាព​នយោបាយ ។

ទន្ទឹម​នឹង​នោះ គឺ​សម្តេច​តេ​ជោ បាន​កំណត់​យុទ្ធសាស្ត្រ​២​សំខាន់​បន្ថែម គឺ​ទី​១ កែប្រែ​តំប ន់​សង្គ្រាម​ឲ្យ​ទៅ​ជា​តំបន់​អភិវឌ្ឍន៍ និង​ទីផ្សារ និង​ទី​២ កែប្រែ​តំបន់​ព្រំដែន​ឲ្យ​ទៅ​ជា​ព្រំដែន​មាន​សុខ​សន្តិភាព មិត្តភាព​អភិវឌ្ឍន៍ និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជិតខាង​ទាំងអស់ ។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ថ្លែង​នូវ​អំណរ​គុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​អា​ល្លឺ​ម៉​ង់​ដែល​តែងតែ​ជួយ​ដល់​កម្ពុជា​កន្លង​មក​ដូច​ជា ការ​ជួយ​លើ​វិស័យ ដោះ​មីន​តាម​រយៈ​អង្គា Halo Trust ដែល​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​ដល់​ជីវិត​របស់​ប្រជាពលរដ្ឋ និង​បាន​ជួយ​ស្តា​នូវ​ដីធ្លី​ជា​ច្រើន ដើម្បី​ពលរដ្ឋ​មានឱកាស​បាន​បង្កបង្កើន​ផលដំណាំ​កសិកម្ម​គ្រប់​ប្រភេទ និង​អភិវឌ្ឍន​លំនៅ​ដ្ឋា​ន​បាន​រីក​ចម្រើន​នៅ​តាម​បណ្តា​ខេត្ត​នានា ។ ទន្ទឹម​នឹង​នោះ​ដែរ គឺ​រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់​បាន​ចូលរួម​ជួយ​ពង្រឹង​ដល់​លទ្ធិប្រជាធិបតេយ្យ​ជំរុញ​ដល់​ការ​អភិវឌ្ឍន៍ជនបទ រួម​ទាំង​វិ​ស័​អប់រំ​វប្បធម៌ និង​វិស័យ​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ដែល​នេះ​បាន​បង្ហាញ​អោយ​ឃើញ​ពី​សណ្តាន​ចិត្ត និង​ជា​មិត្ត​ល្អ និង​ជា​ដៃគូ​ដ៏​ល្អ​របស់​របស់​កម្ពុជា ។

មុន​នឹង​បញ្ចប់ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជូនពរ​ដល់ លោក Ingo Karsten
និង​ផ្ញើ​សេចក្តី​នឹករ​ឮ​ក និង​សួរសុខទុក្ខ​ដល់​លោកស្រី​អធិការបតី​អា​ល្លឺ​ម៉​ង់ (Angela Merkel, Chancellor of Germany) ហើយ​ក៏​បាន​ស្នើ​សុំ​ឲ្យ​ភាគី​អា​ល្លឺ​ម៉​ង់​បន្ត​ជួយ​ដល់​កម្ពុជា​ជា​បន្ត​ទៀត ជា​ពិសេស​លើ​វិស័យ​ដោះ​មីន​ដូច​ជា តាម​រយៈ​មជ្ឈមណ្ឌល​ដោះ​មីន​អាស៊ាន ដែល​មា​នទី​តាំងនៅ​ក្នុង​ប្រទេស​កម្ពុជា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ