ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ត្រី​មាស​ទី​៤ ​ការ​ទិញ​លក់​ និង​ជួល​អាផាត់​មែន មាន​សកម្ម​ភាព​មិនច្បាស់​លាស់​

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​នៅ​ត្រីមាស​ទី​៤ នៃ​ឆ្នាំ​២០១៣ នេះ ការ​ទិញ​លក់​​អាផាត់​មែន និង​ការ​ជួល​​ឃើញ​ថា ​មាន​ភាព​មិន​ច្បាស់​លាស់​នោះ​ទេ ។ អាផាត់​មែន​ ឬ​ខន់​ដូរ ដែល​ភាគច្រើន​ជាជន​បរទេស ជា​អ្នក​ទិញ ឬ​ក៏​ជួល​នោះ​ ពេល​នេះ​មាន​សកម្ម​ភាព​ឡើង​ចុះ មិនដូច​កាល​ពី​ដើមឆ្នាំ​២០១៣​នោះ​ទេ ដែល​អ្នក​ជំនាញ​បាន​ឱ្យ​ដឹងថា ​ឆ្នាំ​២០១៣ នេះ​គឺ​ជាឆ្នាំ​មួយ​ដ៏​ល្អ​ប្រសើរ​សម្រាប់​វិស័យ​

រាជធានីភ្នំពេញ ៖ ​នៅ​ត្រីមាស​ទី​៤ នៃ​ឆ្នាំ​២០១៣ នេះ ការ​ទិញ​លក់​​អាផាត់​មែន និង​ការ​ជួល​​ឃើញ​ថា ​មាន​ភាព​មិន​ច្បាស់​លាស់​នោះ​ទេ ។ អាផាត់​មែន​ ឬ​ខន់​ដូរ ដែល​ភាគច្រើន​ជាជន​បរទេស ជា​អ្នក​ទិញ ឬ​ក៏​ជួល​នោះ​ ពេល​នេះ​មាន​សកម្ម​ភាព​ឡើង​ចុះ មិនដូច​កាល​ពី​ដើមឆ្នាំ​២០១៣​នោះ​ទេ ដែល​អ្នក​ជំនាញ​បាន​ឱ្យ​ដឹងថា ​ឆ្នាំ​២០១៣ នេះ​គឺ​ជាឆ្នាំ​មួយ​ដ៏​ល្អ​ប្រសើរ​សម្រាប់​វិស័យ​អចលនទ្រព្យ​ តែ​នៅ​ចុង​ឆ្នាំ​បែរ​ជា​មានសកម្ម​ភាព​មិន​នឹង​នរ ឬ​មិន​ខ្លាំង​ដូច​នៅ​ដើម​ឆ្នាំ​។

លោក​គីម ហ៊ាង ប្រធាន​ក្រុម​ហ៊ុន​ខ្មែរ រៀល អីុស្ទេត ​បាន​ឱ្យ​ដឹង​ថា ទាក់​ទង​នឹង​សកម្ម​​ភាព​​ទិញ​លក់​ ជួល​​អាផាត់​មែន​ចាប់​តាំង​ពី​ដើមឆ្នាំ​​មក គឺ​វា​មានសកម្ម​ភាព​​ល្អ​ទាំង​តម្លៃ និង​សកម្ម​ភាព គឺ​ចាប់​ពីដើម​ឆ្នាំ​រហូត​ដល់​អំឡុង​ខែ​៩​ តែ​នៅពេល​ចូល​ដល់​ខែ​១០​និង​១១ មក រហូត​មក​ដល់​ពេល​នេះ​វា​ជា​ដំណាក់​កាល​មួយដែល​គេ​ហៅ​ថា ចាយ​លុយ​សល់ គឺ​ឃើញថា មិន​សូវ​ល្អ ដោយ​សារ​តែ​បញ្ហាបាតុ​កម្ម​នៅភ្នំពេញ មាន​ច្រើនពេក វាធ្វើ​ឱ្យ​អ្នក​ចង់​ទិញ ​ចង់​លក់ ចង់​​សាង​សង់​នៅ​រង់​ចាំ​មើល​គ្នា ។ មាន​ន័យថា បើ​សិន​ជាគេ​ចង់​ទិញ​ គេ​ត្រូវ​រង់​ចាំ​មើល​សិន គេ​មិន​ទាន់​ទិញភ្លាមៗ​នោះ​ទេ ហើយ​​ចំពោះ​អ្នក​លក់​វិញ​ក៏​ដូចនេះ​ដែរ គេ​នៅចាំ​មើល​សិន ព្រោះ​​ពេល​នេះ​វា​ថោក​ពេក​គេ​មិន​ព្រម​លក់ ។

ចំពោះ​ការ​សាង​សង់​អាផាត់​មែន​នា​ពេល​នេះ ក៏​ហាក់​ដូចជាសមិន​មានសកម្ម​ភាព​សម្រុក​ខ្លាំង​ណាស់​ណា​ទេ ​ចំពោះគំរោង​​ដែល​​គេ​កំពុង​សាង​សង់​ដូចជា ​សាង​សង់​​បាន​៥០% ឬ​៦០​% គេនឹង​នៅតែ​បន្ត​សាង​សង់​ទៀត តែ​ចំពោះ​គំរោង​ដែល​គេ​ថា នឹង​ចាប់​ផ្តើម​នៅ​ចុង​ឆ្នាំ គេ​នឹង​បង្អាក់ ឬ​ផ្អាក​សិន ដោយ​រង់​ចាំ​ដាច់​ឆ្នាំសិន ឬ​ចាំ​ខែ​១ ខែ២ ខែ៣​ជាដើម ដោយ​រង់ចាំស្ថាន​ភាព​នយោ​បាយ​ស្រុក​ទេស​សិន ។