ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​ទៅ​ដល់​អ្វី​ៗ​បាន​ហួសពេល​អស់​ទៅ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​ពិការ​ជើង​ម្នាក់​ដែល​ជិះ​នៅ​តែ​លើ​រទេះរុញ ហើយ​ជា​ទម្លាប់​គាត់​តែងតែ​អង្គុយ​លើ​រទេះរុញ​នៅ​មាត់​ស្រះ​ទឹក​ក្បែរ​ផ្ទះ​របស់​គាត់​ជា​រៀងរាល់ថ្ងៃ​នោះ ស្រាប់តែ​អ្នក​ភូមិ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​ស្រះ​ខាងលើ​ដោយសារ​លង់ទឹក ដែល​សង្ស័យ​ថា​ភ្លាត់ស្នៀត​រអិល​រទេះ​នោះ​ធ្លាក់​ចូល​ទៅ​ក្នុង​ស្រះ ដែល​ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៨ ខែមិថុនា…

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​ពិការ​ជើង​ម្នាក់​ដែល​ជិះ​នៅ​តែ​លើ​រទេះរុញ ហើយ​ជា​ទម្លាប់​គាត់​តែងតែ​អង្គុយ​លើ​រទេះរុញ​នៅ​មាត់​ស្រះ​ទឹក​ក្បែរ​ផ្ទះ​របស់​គាត់​ជា​រៀងរាល់ថ្ងៃ​នោះ ស្រាប់តែ​អ្នក​ភូមិ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​ស្រះ​ខាងលើ​ដោយសារ​លង់ទឹក ដែល​សង្ស័យ​ថា​ភ្លាត់ស្នៀត​រអិល​រទេះ​នោះ​ធ្លាក់​ចូល​ទៅ​ក្នុង​ស្រះ ដែល​ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៨ ខែមិថុនា ស្ថិត​នៅ​ក្បែរ​សាលាឆទាន ផ្លូវលំ​ភូមិ​ស្រីស្នំ សង្កាត់​ព្រែក​កំ​ពិស រាជធានី​ភ្នំពេញ ។

លោកតា​ខាងលើ​មានឈ្មោះ បារាំង អាយុ​៦៤​ឆ្នាំ អតីត​ជា​មន្ត្រី​យោធា ហើយ​គាត់​ពិការ​ជើង​ដោយសារ​បម្រើកងទ័ព​នេះឯង ហើយ​គាត់​គ្មាន​សាច់ញាតិ​ឡើយ សព្វថ្ងៃ​ស្នាក់​នៅ​ម្នាក់ឯង​នៅ​ក្នុង​ខ្ទម​ជាប់មាត់​ស្រះ​ក្បែរ​កន្លែង​កើតហេតុ​ខាងលើ ។

អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា បុរស​ចំណាស់​ខាងលើ​បាន​រស់នៅ​ក្នុងផ្ទះ​ខ្ទម​របស់​គាត់​ខាងលើ​តែ​ម្នាក់ឯង​ប៉ុណ្ណោះ ដោយ​គាត់​ពិការ​ជើង​ក្នុង​ពេល​បម្រើកងទ័ព ហើយ​មិន​អាច​ដើរ​រួច​ឡើយ គាត់​អង្គុយតែ​នៅ​លើ​រទេះរុញ និង​តែង​អង្គុយ​នៅ​ក្បែរ​មាត់​ស្រះ​ទឹក​នោះ​រាល់ថ្ងៃ​ថែម​ទៀត​ផង ។ ដោយឡែក​នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​លោក​បាន​អង្គុយ​លើ​រទេះរុញ​របស់​គាត់​ដូច​សព​ដង ខណៈនោះ​មិន​មាន​នរណា​ម្នាក់​ចាប់អារម្មណ៍​ថា គាត់​មាន​គ្រោះថ្នាក់​ឡើយ​លុះ​ក្រោយមក​ស្រាប់តែ​បាត់​មិនឃើញ​គាត់ ហើយដោយ​មានការ​សង្ស័យ​អ្នក​ជិតខាង​បាន​នាំ​គ្នា​ទៅ​រក​មើល​ស្រាប់តែ​ឃើញ​គាត់​លង់ទឹក​ឯ​រទេះ​ក៏​ធ្លាក់​ចូល​ទៅ​ក្នុង​ស្រះ​ទឹក​នោះ​ដែរ ។

ប្រភព​ដដែល​បាន​បន្ត​ថា ភ្លាម​ៗ​នោះ​ក៏​នាំ​គ្នា​លើក​គាត់​ឡើងគោក​ក្នុង​បំណង​ជួយ​សង្គ្រោះ ប៉ុន្តែ​ពេល​នោះ​ហួសពេល​ទៅ​ហើយ ព្រោះ​គាត់​បាន​ស្លាប់​ដោយសារ​ឈ្លក់ទឹក​បាត់​ទៅ​ហើយ ទើប​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌដង្កោ​បាន​ចុះ​ទៅ​ពិនិត្យ​ជា​លទ្ធផល គឺ​លោកតា​ស្លាប់​ដោយ​លង់ទឹក ដែល​សង្ស័យ​រអិល​រទេះរុញ​ធ្លាក់​ចូល​ទៅ​ក្នុង​ស្រះ​ខាងលើ​ដោយ​គ្មាន​អ្នកដឹង បន្ទាប់​មក​សព​ត្រូវ​បាន​អ្នក​ភូមិ​ស្រីស្នំ ស្ម័គ្រចិត្ត​រៃ​អង្គាសប្រាក់​គ្នា​រួម​ជាមួយ​អាជ្ញាធរ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ