ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យខឹងឪពុកស្តីបន្ទោសរឿងមួយនេះ ទើបកូនប្រុស​បញ្ចប់ជីវិត​

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន​លើ​ដើម​អំពិល ហើយ​ត្រូវ​បាន​គេ​សង្ស័យ​ថា ជន​រង​គ្រោះ​ខឹង​ឪពុក​តែងតែ​ស្ដីបន្ទោស​រឿង​ជក់​ថ្នាំ​ញៀន ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​លេខ​៥ ឃុំ​ស្វាយ​រលំ…

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន​លើ​ដើម​អំពិល ហើយ​ត្រូវ​បាន​គេ​សង្ស័យ​ថា ជន​រង​គ្រោះ​ខឹង​ឪពុក​តែងតែ​ស្ដីបន្ទោស​រឿង​ជក់​ថ្នាំ​ញៀន ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​លេខ​៥ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ស៊ី​ម ឧត្តម ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ និង​មាន​ឪពុក​ឈ្មោះ ស្វាយ ស៊ី​ម ។

តាម​ការ​បំភ្លឺ​របស់​ឪពុក​ម្ដាយរបស់​​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា ពួក​គាត់​ធ្លាប់​ស្ដីបន្ទោស​ដាក់​កូនប្រុស​ដែល​ជា​ជន​រង​គ្រោះ​ពី​រឿង​ជក់​ថ្នាំ​ញៀន ។

តាម​សាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​វេលា​កើតហេតុ​ខាងលើ ពេល​ដែល​បាត់​កូន​មិនឃើញ ធ្វើ​ឱ្យ​ឪពុក​របស់​ជន​រង​គ្រោះ​ដើរ​ស្វែងរក ស្រាប់តែ​ប្រទះ​ឃើញ​កូនប្រុស​ដែល​ជា​ជន​រង​គ្រោះ​បាន​យក​អាវយឺត​ចងក​ភ្ជាប់​ទៅ​នឹង​មែក​អំពិល​ស្លាប់​បាត់​ទៅ​ហើយ ទើប​បង្ក​ការ​ភ្ញាក់ផ្អើល និង​រាយការណ៍​ដល់​សមត្ថកិច្ច​ដើម្បី​ឱ្យ​ចុះ​មក​ពិនិត្យ​កន្លែង​កើត​ហេតុតែ​ម្តង​។

ក្រោយ​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ខាងលើ​ភ្លាម កម្លាំង​ប៉ុស្តិ៍ រួម​សហការ​ជាមួយ​កម្លាំង​ផ្នែក​ពិនិត្យ​កន្លែង​កើតហេតុ​ស្រុក​ស្អាង រួម​មាន​ប្រធាន​មណ្ឌល​សុខភាព​ឃុំ​, ក្រុមប្រឹក្សា​ឃុំ និង​អនុ​ភូមិ ចុះ​ធ្វើការ​ពិនិត្យ​សព រក​ឃើញ​មាន​ស្នាម​ជាំ​ជុំវិញ​.​ក ក្រៅពី​នេះ​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សំគាល់​ឡើយ គឺ​ជន​រង​គ្រោះ​ពិត​ស្លាប់​ដោយសារ​ចង​.​ក​ប្រាកដ​មែន​។

បន្ទាប់​ពី​ពិនិត្យ​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ