សៀតពូថៅនឹងចង្កេះតាមរក​ប្រពន្ធដល់​ផ្ទះម៉ែក្មេក​ទៀត ចុងក្រោយប្រពន្ធ​ទ្រាំលែង​បាន…


ខេត្តបន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង​២រសៀល​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្រោយ​ពី​ប្រើហិង្សា​​ទៅ​លើ​ប្រពន្ធ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ទំនប់​ក​៥ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌​បាន​ឲ្យ​ដឹង​ថា យោង​តាម​ពាក្យ​បណ្តឹង​របស់​​ស្ត្រី​​រង​គ្រោះជា​ប្រពន្ធ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​​ជា​ប្តី​ឈ្មោះ ពរ សុខា (ហៅវី) អាយុ​៣៤​ឆ្នាំ ស្នាក់​នៅ​ភូមិ​ទំនប់​.​ក​៥ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

តាម​ប្រភពពីស្ត្រីរងគ្រោះជា​ប្រពន្ធបាន​បន្ត​ថា បុរស​ជា​ប្តី​តែងតែ​ឈ្លោះ​ជាមួយ​អ្នក​ជិតខាង និង​រករឿង​គាត់​​ជា​ប្រពន្ធ​រៀងរាល់ថ្ងៃ ​លុះ​នៅ​ថ្ងៃ​កើតហេតុ​ ​ពេល ជនសង្ស័យ​​មក​ដល់​ផ្ទះ ស្រាប់តែ​ជេរ​ប្រមាថ​​ ហើយ​ស្ទុះ​មក​វាយ​គាត់​ចំ​ក្បាល ធ្វើ​ឱ្យ​គាត់​​ភ័យ​ពេក​ក៏​នាំ​កូនរ​ត់ទៅ​ផ្ទះ​ម្តាយ​ដែល​នៅ​ទល់មុខ​គ្នា តែ​ជនសង្ស័យ​មិន​ព្រម​ឈប់ទៀត​ ​ហើយ​​បាន​យក​ពូថៅ​សៀត​នឹង​ចង្កេះ​មក​តាម​ជេរ​ប្រមាថ​គាត់, ម្តាយ និង​ពូ​របស់​​គាត់​​ថែម​ទៀតផង​ ​។

តាមប្រភពពី​ស្ត្រីរងគ្រោះជា​ប្រពន្ធ​បាន​បន្តថា ​ជនសង្ស័យជា​ប្តី​បាន​យក​ដំបង​ឈើ​មក​វាយ​ទម្លាយ​ទ្វារផ្ទះ និង​គប់​ដុំ​ថ្ម​ជា​ច្រើន​ដុំ​មក​លើ​ផ្ទះ​ម្តាយ​របស់​គាត់​ទៀត​ផង ដោយ​ខ្លួន​ស៊ូទ្រាំ​លែង​បាន ទើបគាត់​​មក​ដាក់​ពាក្យបណ្តឹងដើម្បី​​កងរាជអាវុធហត្ថ​ក្រុង​ចាប់ខ្លួន​ប្តី​កំណាច​​ម្នាក់នេះ​យកទៅ​ចាត់ការ​តាមច្បាប់​តែម្តង។

​លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង បាន​បញ្ជាក់​ទៀត​ថា ​ក្រោយ​ពី​ធ្វើការឃាត់ខ្លួន និង​​សាកសួររួចមក ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រើ​ហិង្សា​ទៅ​លើ​ប្រពន្ធ និង​វាយ​ទ្វារផ្ទះ​ម្តាយក្មេក​ពិតប្រាកដ​មែន ។ ដោយ​ផ្អែកទៅ​​លើ​ចម្លើយ​សារភាព​របស់​ជនសង្ស័យ និង​​ធ្វើតេស្ត​​ទឹកនោម ជា​លទ្ធផល​រកឃើញថា ជនសង្ស័យពិតជា​​មាន​សារធាតុ​ញៀនក្នុង​ខ្លួន​ប្រាកដែម ។

បច្ចុប្បន្ន កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួម​ជាមួយ​វត្ថុ​តាង ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ