អា​មេ​រិ​ក​បញ្ជូនទាហាន​បន្ថែម​ទៅ​ម​ជ្ឈឹ​ម​បូព៌ាហើយ


សហរដ្ឋអាមេរិក​-​អុីរ៉​ង់ ៖ ក្រុង​វ៉ា​ស៊ី​ន​តោន​បាន​បង្កើន​ថែម​ទៀត កងកម្លាំង​យោធា​របស់​ខ្លួន​នៅ​ម​ជ្ឈឹ​ម​បូព៌ា ហើយ​អំពាវនាវ​ដល់​ពិភពលោក​កុំ​ចុះ​ញ៉ម ចំពោះ​ការ​ដាក់​សម្ពាធ​នុយក្លេអ៊ែរ​របស់​អុី​រ៉​ង់ ដែល​ប្រកាស​ថា​ខ្លួន​នឹង​ឆ្លងកាត់​នា​ពេល​ដ៏​ឆាប់​ខាង​មុខ កម្រិត​ដែល​គ្រោង​ដោយ​កិច្ចព្រមព្រៀង​អន្តរជាតិ​ស្ដី​ពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​។

ប្រមុខ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន លោក​PATRI CK SHANAHAN គូសបញ្ជាក់​នា​ថ្ងៃ​ទី​១៧​មិថុនា​ថា ការ​វាយ​ប្រហារ​នា​ពេល​ថ្មី​ៗ​នេះ​លើ​នាវា​ដឹក​ប្រេង វា​ស្រប​ទៅ​នឹង​ព័ត៌មាន​សើ​ុ​ប​ការណ៍​គួរ​ឲ្យ​ជឿជាក់ ដែល​យើង​ទទួល​បាន​ពី​ឥរិយាបថ​ប្រទូស្ត​រ៉ា​យ​របស់​កងទ័ព​អុី​រ៉​ង់ ។ សហរដ្ឋអាមេរិក​មិន​ស្វែងរក​ធ្វើសង្គ្រាម​ជាមួយ​អុី​រ៉​ង់​ឡើយ​។ ខ្ញុំ​បាន​បញ្ជា​ឲ្យ​បញ្ជូនទាហាន​១០០០​នាក់​បន្ថែម​ទៀត ក្នុង​គោលដៅ​ការពារ​ដើម្បី​ឆ្លើយ​តប ចំពោះ​ការ​គំរាមកំហែង​តាម​អាកាស ជើង​ទឹក និង​ជើង​គោក​នៅ​ម​ជ្ឈឹ​ម​បូព៌ា។ លោក​អះអាង​ថា​សហ​រដ្ឋ​អាមេរិក​នឹង​បន្ត​តាមដាន​សភាពការណ៍​ដោយ​ហ្មត់ចត់ ដើម្បី​លៃលក​កម្លាំង​ទ័ព​ទៅ​តាម​នោះ​ក្នុង​ករណី​ចាំបាច់​។

ការ​ប្រកាស​នោះ​កើត​មាន​ក្រោយ​ការ​ចេញផ្សាយ​បណ្ដា​ឯកសារ ដែល​ចោទ​អុី​រ៉​ង់​ថា​ជា​អ្នក​វាយប្រហារ​នាវា​ដឹក​ប្រេង​២​គ្រឿងក្នុង​សមុទ្រ​អូ​ម៉​ង់​។ រូបថត​១១​សន្លឹក​ទៀត​ក៏​ត្រូវ​ចេញផ្សាយ ដោយ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន ដែល​​បង្ហាញ​ជា​ពិសេស​របស់​ដែក​មួយ​រាង​មូល ដែល​នៅ​ជាប់​សំបក​នាវា​ដឹក​ប្រេង​ជប៉ុន ដែល​ត្រូវ​គេ​បក​ស្រាយ​ថា នោះ​ជា​មេដែក​ដែល​អាច​ភ្ជាប់​គ្រាប់​មីន​ដែល​មិន​ផ្ទុះ ហើយ​ក្រុង​វ៉ា​ស៊ិ​ន​តោន​ថា អុីរ៉​ង់់​ប្រញាប់​ដោះ​យក​ចេញ ក្រោយ​ឧប្បត្តិហេតុ​ដែល​កើត​មាន​កាលពី​ថ្ងៃ​ទី​១៣​មិថុនា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ប្រហោង​លើ​សំបក​នាវា​ដែល​ត្រូវ​គ្រាប់​មីន​តែ​មិន​ផ្ទុះ
Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ