ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ធម៌​ក្ដៅ​មិន​ស្តាប់​! ម្តងនេះ​ចំណាត់ការ​ពី​មន្ត្រី​សាលាខេត្ត​ព្រះ​សីហ​នុ​ចាំ​មើល​ម៉េច​វិញ?

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ការដ្ឋាន​សំណង់​ដែល​យក​ផ្លូវ​សាធារណ​ជា​កន្លែង​ដាក់​សម្ភារ​សំណង់​របស់​ខ្លួន​ត្រូវ​បាន​អាជ្ញាធរ​ប្រើ​ធម៌​ក្ដៅ​ហើយ ក្នុង​ការ​ហាម​មួយ​ដង​ជា​ពីរ​ដង​ទៅ​ហើយ តែ​មិន​ស្ដាប់​ហើយ​មិន​យកចិត្តទុកដាក់​រាល់​សកម្មភាព​អាជ្ញាធរ​ចុះ​ណែនាំ និង​ពន្យល់​ប្រាប់​ទើប​អាជ្ញាធរ​សម្រេចចិត្ត​ឈូស​ឆាយ​សម្ភារ​សំណង់​ដែល​នៅ​លើ​តាម​ដងផ្លូវ​សាធារណ​ឲ្យ​ចូល​ទៅ​ក្នុង​ការដ្ឋាន​សំណង់​របស់​ខ្លួន ហើយនឹង​ធ្វើការ​ផ្អាក​ការដ្ឋាន​ជា​បណ្ដោះ អាសន្ន ដើម្បី​ឲ្យ​ម្ចាស់​ការដ្ឋាន​រៀបចំ​ជុំវិញ​ការដ្ឋាន​របស់​ខ្លួន និង​ហ៊ុម​ព័ទ្ធ​ការដ្ឋាន​តាម​ច្បាប់​បច្ចេកទេស​សាងសង់​សំណង់…

ខេត្ត​ព្រះ​សីហ​នុ ៖ ការដ្ឋាន​សំណង់​ដែល​យក​ផ្លូវ​សាធារណ​ជា​កន្លែង​ដាក់​សម្ភារ​សំណង់​របស់​ខ្លួន​ត្រូវ​បាន​អាជ្ញាធរ​ប្រើ​ធម៌​ក្ដៅ​ហើយ ក្នុង​ការ​ហាម​មួយ​ដង​ជា​ពីរ​ដង​ទៅ​ហើយ តែ​មិន​ស្ដាប់​ហើយ​មិន​យកចិត្តទុកដាក់​រាល់​សកម្មភាព​អាជ្ញាធរ​ចុះ​ណែនាំ និង​ពន្យល់​ប្រាប់​ទើប​អាជ្ញាធរ​សម្រេចចិត្ត​ឈូស​ឆាយ​សម្ភារ​សំណង់​ដែល​នៅ​លើ​តាម​ដងផ្លូវ​សាធារណ​ឲ្យ​ចូល​ទៅ​ក្នុង​ការដ្ឋាន​សំណង់​របស់​ខ្លួន ហើយនឹង​ធ្វើការ​ផ្អាក​ការដ្ឋាន​ជា​បណ្ដោះ អាសន្ន ដើម្បី​ឲ្យ​ម្ចាស់​ការដ្ឋាន​រៀបចំ​ជុំវិញ​ការដ្ឋាន​របស់​ខ្លួន និង​ហ៊ុម​ព័ទ្ធ​ការដ្ឋាន​តាម​ច្បាប់​បច្ចេកទេស​សាងសង់​សំណង់ ។

ក្នុង​ចុះ​អន្តរាគមន៍​ពី​មន្ត្រី​សាលាខេត្ត​ព្រះ​សីហ​នុ​ដឹកនាំ​ដោយ​លោក លី វ៉ា​ន់​ដា រួម​ជាមួយ​លោក លី ចិត្ត​និយម និង​លោក​ជួប សីហា ជា​មន្ត្រី​សាលា​ក្រុងព្រះសីហនុ​ថែម​ទាំង​មាន​មន្ត្រី​ចម្រុះ​ជា​ច្រើន​រូប​បាន​ធ្វើការ​រុះរើ​សម្ភារ​សំណង់​ដែល​យក​ផ្លូវ​សាធារណ​ជា​កន្លែង​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ ការដ្ឋាន​សំណង់​ដែល​យក​សម្ភារ​ដាក់​លើ​ផ្លូវ​សាធារណ​ដែល​នៅ​តាម​បណ្តោយ​ផ្លូវ (​ប៉ូ​លូ​វ៉ៃ​) ស្ថិត​នៅ​ក្នុង​ក្រុម​ទី​១៧ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​ពី​មន្ត្រី​សាលាខេត្ត​ព្រះ​សីហ​នុ​បាន​បង្ហើប​ប្រាប់​អ្នក​សារព័ត៌មាន​ថា ការដ្ឋាន​សំណង់​ដែល​យក​សម្ភារ​សំណង់​របស់​ខ្លួន​ដាក់​លើ​ផ្លូវ​សាធារណ បិទផ្លូវ​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ បណ្ដាល​អោយ​មានការ​កកស្ទះ​ចរាចរណ៍​ថែម​ទាំង​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើការ​ឆ្លងកាត់​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ដោយហេតុ​ដូចនេះ​ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​ព្រះ​សីហ​នុ​បាន​បញ្ជា​ឲ្យ​មន្ត្រី​សាលាខេត្ត​ព្រះ​សីហ​នុ​ចុះ​អន្តរាគមន៍​ហាមឃាត់ និង​ឲ្យ​ផ្អាក​ដំណើរការ ។

ដូចនេះ ដើម្បី​ជា​ការ​ព្រមាន​ពី​មន្ត្រី​សាលាខេត្ត​ព្រះ​សីហ​នុស​ម្រេច​ធ្វើ​កំណត់ហេតុ និង​ផ្អាក​ការដ្ឋាន​ជា​បណ្តោះអាសន្ន​រង់ចាំ​ក្រុមហ៊ុន​សាងសង់​រៀបចំ​សម្ភារ​សំណង់​របស់​ខ្លួន​ចេញ​ពីលើ​ផ្លូវ​ដោយ​យក​សម្ភារ​សំណង់​ចេញ​នឹង​ត្រូវ​ហ៊ុម​ព័ន្ធ​ការដ្ឋាន​សំណង់​របស់​ខ្លួន​ទៅ​តាម​បច្ចេកទេស​សាងសង់​អោយ​រួចរាល់​ជា​មុន​សិន​ទើប​អនុញ្ញាត្តិ​អោយ​បន្ត​ការ​សាងសង់​ទៀត ។

ជុំវិញ​ចំណាត់ការ​យ៉ាង​ក្តៅ​គគុក​ពី​មន្ត្រី​សាលាខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ​បងប្អូន​ប្រជាពលរដ្ឋ​បាន​សម្តែង​ការ​អបអរសាទរ​យ៉ាង​ខ្លាំង និង​កោតសរសើរ​ថែម​ទាំង​បាន​ស្នើរ​អោយ​អាជ្ញាធរ​មូលដ្ឋាន ជា​ពិសេស​មន្ត្រី​ពាក់ព័ន្ធ រឹត​បន្តឹងបន្ថែម​ទៀត​ទៅ​លើ​ក្រុមហ៊ុន​សាងសង់​ជា​ច្រើន​ទៀត​ដែល​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​ផ្ទុក​សម្ភារ​សំណង់​ផ្សេង​ៗ​នៅ​លើ​ផ្លូវ​សាធារណ​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សណ្តាប់ធ្នាប់​សាធារណ​បង្ក​ភាព​ស្មុគស្មាញ​ដល់​អាជ្ញាធរ​ដែនដី​ក៏​ដូច​ជា បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ