ពិនិត្យ​គោលការណ៍​ទាំង​១០​មុន​នឹង​ជឿ​តាម


កុំ​គ្រាន់តែ​ឮ​ភ្លាម​ហើយ​ជឿ​ភ្លែត​នោះ វា​ប្រថុយ​នឹង​បញ្ហា​ពេក​ហើយ ព្រះពុទ្ធ​ត្រាស់​សម្តែង​ថា មុន​នឹង​ជឿជាក់​លើ​ហេតុការណ៍​អ្វីមួយ ឬ​ជឿ​លើស​ម្តី​បុគ្គល​ណា​ម្នាក់​ដែល​ស្ថិត​ក្នុង​លក្ខណៈ​សង្ស័យ​ត្រូវ​ពិចារណា​រកហេតុ​ផល​ឱ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន ចាំ​ជឿ​ជា​ខាងក្រោយ ។

ព្រះពុទ្ធ​សាសនា​បាន​បង្ហាញ​នូវ​គោលការណ៍​ទាំង​១០​ចំណុច​មុន​នឹង​ជឿ​ដូច​តទៅ ១-​កុំ​ដាក់ចិត្ត​ជឿ ព្រោះ​គ្រាន់តែ​ការ​បាន​ស្តា​ប់ត​ៗ​គ្នា​មក ២-​កុំ​ដាក់ចិត្ត​ជឿ ព្រោះ​ដោយ​ការ​កាន់​ត​ៗ​គ្នា​ជា​ប្រពៃណី​ពី​បុរាណ ឬ​ពី​ដើម​មក ៣-​កុំ​ដាក់ចិត្ត​ជឿ ព្រោះ​ដោយ​ការ​និទាន​ត​ៗ​គ្នា ៤-​កុំ​ដាក់ចិត្ត​ជឿ ព្រោះ​ដោយ​ការ​អាង​តម្រា ឬ​គម្ពីរ ៥-​កុំ​ដាក់ចិត្ត​ជឿ​ព្រោះ​ការ​គិត​បែប​តក្ក​វិទ្យា ៦-​កុំ​ដាក់ចិត្ត​ជឿ​ដោយ​មិន​មាន​ហេតុផល ៧-​កុំ​ដាក់ចិត្ត​ជឿ ដោយ​ការ​គិតពិចារណា តាម​បែប​ហេតុផល ៨-​កុំ​ដាក់ចិត្ត​ជឿ ព្រោះ​ត្រូវ​នឹង​ទ្រឹស្តី​ដែល​បាន​ពិនិត្យ​ហើយ ៩-​កុំ​ដាក់ចិត្ត​ជឿ ព្រោះ​មើលទៅ​រូប​លក្ខណៈ ហាក់ដូចជា​អ​ញ្ចឹ​ង​មែន និង​១០-​កុំ​ដាក់ចិត្ត​ជឿ ព្រោះ​សង្ឃ​អង្គ​នេះ​ជា​គ្រូ​របស់​យើង ។

បើ​ដូច្នេះ​តើ​យើង​គួរ​ជឿ​ដូច​ម្តេច ?

សេចក្តី​នេះ​លោក​ចង់​បញ្ជាក់​ថា មុន​នឹង​ជឿ​លើ​អ្វីមួយ​ក៏​ដោយ​ត្រូវ​ពិចារណា​ឱ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន ហើយ​ត្រូវ​យក​បញ្ញា​ជា​ធំ​ក្នុង​ការ​គិត​រក​ហេតុផល ។

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ