នាំគ្នាទៅលេងផ្ទះម្តាយ មិនទាន់ដល់​ផង ប្តី​សុំឈប់សិន បន្តិចក្រោយមក​ផ្អើល


រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​នាំ​ប្តី​ជនជាតិ​អាល្លឺ​ម៉​ង់​ទៅ​លេង​ផ្ទះ​ម្តាយ ស្រាប់តែ​ខ្យល់គ​ស្លាប់​នៅ​តាម​ផ្លូវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ នៅ​មុខ​ភោជនីយដ្ឋាន ក្តាមស្រែ ស្ថិត​នៅ​ភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ហៃ កូ​មី​ល៌ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជា​ជនជាតិ​អាល្លឺម៉​ង់ មុខរបរ​រត់​តាក់ស៊ី​នៅ​អាល្លឺ​ម៉​ង់ បាន​មក​លេង​ប្រពន្ធ​ខ្មែរ និង​ស្នាក់​នៅ​បុរី​ជា​រី ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ វ៉ា ផល្លា ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់​អីវ៉ាន់​ចាប់ហួយ នៅផ្ទះ​រស់នៅ​បុរី​ជា​រី ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ជា​ប្រពន្ធ​បាន​និយាយ​ថា គាត់​និង​ប្តី​ជនជាតិ​អា​ល្លឺ​ម៉​ង់​បាន​ស្រលាញ់​គ្នា​ជាង​៣​ឆ្នាំ​មក​ហើយ តែ​មិន​ទាន់​បាន​រៀប​អាពាហ៍ពិពាហ៍​នៅឡើយ​ទេ ដោយសារ​គាត់​រស់នៅ​ប្រទេស​កម្ពុជា រីឯ​ប្តី​រស់នៅ​ប្រទេស​អា​ឡឺ​ម៉​ង់ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ គាត់​បាន​បបួល​ប្តី​ទៅ​លេង​ម្តាយ​នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ដោយ​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី ហើយ​បាន​ឆៀង​ចូល​ហាង​ក្តាមស្រែ ដើម្បី​ទៅ​លេង​ប្អូនស្រី​ពៅ និង​គោល​បំណង​ចូល​ហូប​ចុក​តិចតួច តែ​មិន​បាន​ហូប​នោះ​ទេ ដោយសារ​សំឡេង​តន្ត្រី​ថ្លង់​ពេក ពួក​គាត់​ក៏​បាន​ដើរ​ចេញពី​ហាង​ក្តាមស្រែ ប្រមាណ​ជាង​១០​ម៉ែត្រ ស្រាប់តែ​ប្តី​របស់​គាត់​មាន​អាកា​រៈ​ស្លេកស្លាំង ហើយ​ប្តី​សុំ​គាត់​ឈប់សិន​ លុះ​បន្តិច​ក្រោយមក​ប្តី​របស់​គាត់​ខ្យល់គ​ស្លាប់​នៅ​តាម​ផ្លូវ​តែ​ម្ដង ទើប​គាត់​ប្តឹង​សមត្ថកិច្ច​អោយ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ កំលាំង​នគរបាល​ប៉ុស្តិ៍​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ និង​បាន​រាយការណ៍​ប្រាប់​ទៅ​ជំនាញ​កោសល្យវិច័យ​ពិនិត្យ​សាកសព​របស់​រាជធានី​ភ្នំពេញ ដើម្បី​ឱ្យ​ចុះ​ពិនិត្យ​សព​ជន​រង​គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។ ក្រោយ​ពី​ពិនិត្យ​រួច សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ខាង​ផ្នែក​ចក្ខុ​រាជធានី​ភ្នំពេញ​យក​ទៅ​តម្កល់​ទុក​នៅ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​-​សូ​វៀត (​ពេទ្យ​រុ​ស្ស៊ី​) ដើម្បី​រង់ចាំ​បងប្អូន​មក​ទទួលយក​សព​ទៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​វិញ ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ