វា​ជា​រឿង​ដែល​កើតឡើង​ដដែល​ៗ ករណី​ឈើ​សង្កត់ពីលើ​ឲ្យ​ស្លាប់


ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់ ចរាចរណ៍ បង្ក​ដោយ​អ្នកបើកបរ​ម៉ូតូ​ដឹកឈើ ហើយ​ដួល បណ្តាល​អោយ​ឈើ​សង្កត់​ចំ​ក្បាល​ខ្លួនឯង​ស្លាប់ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​០៥​និង​២៥ នាទី​ល្ងាច​ថ្ងៃ​ទី​១៦ មិថុន​នេះ នៅ​ចំណុច​ជិត សាលា​បឋម​សិក្សា​ស្រែ​អំពិល ស្ថិត​ក្នុងភូមិ​ស្រែ​អំពិល ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី ។

សេចក្តីរាយការណ៍​បាន​បន្ត អាជ្ញាធរ និង​មន្ត្រី​ជំនាញ​បាន​ត្រឹម​និយាយ​ថា ប្រជាពលរដ្ឋ​ដឹក​តិចតួច​គ្រាន់​ដូរ​បាយ ដោយ​មិន​មាន​វិធានការ​បង្ក្រាប​សោះឡើយ តែ​ជាក់ស្តែង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ មិថុនា នេះ បុរស​ម្នាក់​បាន​ស្លាប់ ក្រោយ​ដឹកឈើ​តាម​រយៈ​ម៉ូតូ​ដួល​សង្កត់ពីលើ​យ៉ាង​អាណោចអាធម្ម​បំផុត ។

ជន​រង​គ្រោះ ឈ្មោះ សុខ គឿ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ ទីកន្លែង​កំណើត នៅ​ភូមិ​ត្រពាំង​ផ្អេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ទីលំនៅ​បច្ចុប្បន្ន​នៅ ភូមិ​កើតហេតុ​ខាងលើ ។

បន្ទាប់​ពី​ធ្វើការ​ពិនិត្យ​កន្លែង​កើតហេតុ​សមត្ថកិច្ច​យើង​ពិនិត្យ​ឃើញ​ថា​ជន​រង​គ្រោះ​ពិត​ដឹកឈើ ហើយ​ដួល​ត្រូវ​ឈើ​សង្កត់​ស្លាប់​ពិតប្រាកដ​មែន ។ បច្ចុប្បន្ន​សព​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ ។

ក្រុម​អ្នក​តាមដាន​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា រាល់ថ្ងៃ​នៅ​ស្រុក​កែវ​សីមា យ៉ាង​ហោច​ណាស់ ក៏​មាន​ម៉ូតូ​កែ​ច្នៃ​ដឹកឈើ​ចេញពី​តំបន់​ព្រៃ​អភិរក្ស​ឆ្ពោះទៅ​ស្រុក​ស្នូល ខេត្តក្រចេះ មិន​ក្រោម​៥០​គ្រឿង​ឡើយ​ប្រចាំ​ថ្ងៃ ។ ការ​ដឹក​ជញ្ជូន​ឈើ​ទាំងនោះ គឺ​តែង​បង្ក​គ្រោះថ្នាក់​ញឹកញាប់​ណាស់ ព្រោះ​ដឹកឈើ​សុ​ទ្ទ​តែ​ខ្នាត​យក្ស​ពេញ​ផ្លូវជាតិ ៕ កែសម្រួល​ដោយ​៖​សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ