ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេសកជន G20 ជួប​គ្នា​​ពិភាក្សា​ពី​បម្រែ​បម្រួល​​បរិយាកាស​ និង​កាក​សំណល់ប្លា​ស្ទិ​ច

4 ឆ្នាំ មុន

ប្រទេស​ជប៉ុន​៖ រដ្ឋមន្ត្រី​បរិស្ថាន​និង​ថាមពល​មក​ពី​ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ​ទាំង ២០ ឬ​ហៅ​កាត់​ថា G20 បាន​ជួប​គ្នា​នៅ Nagano នៃ​ប្រទេស​ជប៉ុន​ដើម្បី​ស្វែងរក​វិធី​ថ្មី​ៗ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប​ម្រែ​ម្រួ​ល​បរិយា​កាស និង​កាក​សំណល់​ប្លា​ស្ទិ​ច​។ ប៉ុន្តែ​ការ​វាយប្រហារ​នាវា​ដឹក​ប្រេង​ពីរ​កាលពី​ថ្ង​ព្រ​ហ​ស្ប​ត្តិ៍​កន្លង​មក​ក៏​បាន​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​សន្តិសុខ​នៃ​វិស័យ​ថាមពល​ដែរ​។…

ប្រទេស​ជប៉ុន​៖ រដ្ឋមន្ត្រី​បរិស្ថាន​និង​ថាមពល​មក​ពី​ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ​ទាំង ២០ ឬ​ហៅ​កាត់​ថា G20 បាន​ជួប​គ្នា​នៅ Nagano នៃ​ប្រទេស​ជប៉ុន​ដើម្បី​ស្វែងរក​វិធី​ថ្មី​ៗ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប​ម្រែ​ម្រួ​ល​បរិយា​កាស និង​កាក​សំណល់​ប្លា​ស្ទិ​ច​។ ប៉ុន្តែ​ការ​វាយប្រហារ​នាវា​ដឹក​ប្រេង​ពីរ​កាលពី​ថ្ង​ព្រ​ហ​ស្ប​ត្តិ៍​កន្លង​មក​ក៏​បាន​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​សន្តិសុខ​នៃ​វិស័យ​ថាមពល​ដែរ​។ នេះ​បើ​យោង​តាម​ភ្នាក់ងារ​សារ​ព​ត៌​មាន Japan Times បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សៅរ៍ ទី​១៥ ខែមិថុនា​កន្លង​មកនេះ ។

​លោក Hiroshige Seko ដែល​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​ជប៉ុន​បាន​និយាយ​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​ថា «​ប្រទេស​ជប៉ុន​កំពុង​តែ​យកចិត្តទុកដាក់​លើ​ស្ថាន​ការ​នេះ​ដោយ​ព្រួយបារម្ភ​។ វា​ពិតជា​សំខាន់​ណាស់​សម្រាប់​សហគមន៍​អន្តរជាតិ​ក្នុង​ការ​សហការ​ឆ្លើយ​តប​ទៅ​នឹង​ព្រឹត្តិការណ៍​បែប​នេះ​ដើម្បី​ធានា​ដល់​សន្តិសុខ​ថាមពល​ពិភពលោក​»​។ ដើម្បី​សម្រេច​គោលដៅ​ដែល​មាន​ចែង​ក្នុង​កិច្ចព្រម​ព្រៀង​​ទី​ក្រុងប៉ារីស​ឆ្នាំ ២០១៥ ដែល​ចែង​ពី​គោលដៅ​ក្នុង​ការ​ដាក់​កម្រិត​លើ​កំណើន​កម្តៅ​ពិភពលោក ប្រទេស​ត្រូវ​តែ​បង្កើត​បច្ចេកវិទ្យា​ថ្មី​ៗ​។

​លោក Seko បាន​រៀបរាប់​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​អំពី​យុទ្ធសាស្ត្រ​រយៈពេល​វែង​របស់​ប្រទេស​ជប៉ុន​ក្នុង​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​ប្រមាណ ៨០%​ក្នុង​ឆ្នាំ ២០៥០ និង​ចូលរួម​ក្នុង​ការ​សម្រេច​គោលដៅ​ដែល​ចែង​ក្នុង​កិច្ចព្រមព្រៀង​។ ដើម្បី​សម្រេច​គោលដៅ​នេះ ជប៉ុន​កំពុង​តែ​លើក​ស្ទួយ​ឲ្យ​មានការ​ប្រើប្រាស់​ថាមពល​អ៊ីដ្រូសែន និង​ស្រូប​ឧស្ម័ន​កាបូ​និ​ច ព្រមទាំង​ប្រើ​បច្ចេកវិទ្យា​ថ្មី​ៗ​ផង​ដែរ​។

សម្ពាធ​លើ​កិច្ចប្រជុំ G20 ឲ្យ​បញ្ឈប់​ការ​ប្រើប្រាស់​ធ្យូងថ្ម​កំពុង​តែ​មាន​កាន់តែ​ខ្លាំង​ឡើង ហើយ​កំពុង​តែ​បង្ក​ផល​ប៉ះពាល់​ដល់​ការ​វិនិយោគ​លើ​ប​ច្ចក​វិទ្យា​ថ្មី​ៗ​ដើម្បី​ស្រូប​ឧស្ម័ន​កាបូ​និ​ច​។ ប៉ុន្តែ​ការ​ព្រមាន​ក្នុង​ពេល​ថ្មី​ៗ​ដោយ​សហគមន៍​អ្នក​វិទ្យាសាស្ត្រ​បាន​បង្ហាញ​ថា ប្រទេស​ជុំវិញ​ពិភពលោក​ត្រូវ​តែ​បង្កើន​សកម្មភាព​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​។

​កាក​សំណល់​ប្លា​ស្ទិ​ច ជា​ពិសេស​ក្នុង​សមុទ្រ​ក៏​ជា​បញ្ហា​ដ៏​ធំ​មួយទៀត​ត្រូវ​បាន​លើក​ឡើង​នៅ​កិច្ចប្រជុំ​ខាង​លើ​ដែរ​។ កម្មវិធី​បរិស្ថាន​អង្គការសហប្រជាជាតិ​ព្យាករណ៍​ថា​ពិភពលោក​មាន​កាក​សំណល់​ប្លា​ស្ទិ​ច​ប្រមាណ ៣០០​លាន​តោន​ក្នុង​មួយ​ឆ្នាំ ដោយ​មាន ៨​លាន​តោន​ត្រូវ​បាន​ចាក់​ចូល​សមុទ្រ ប៉ុន្តែ​សមាជិក G20 ប្រៀប​ដូច​ជា​នៅ​ខ្វែងគំនិត​គ្នា​ទាក់ទិន​នឹង​ដំណោះស្រាយ​បញ្ហា​នេះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ