ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រេងកាត និង​ផលិត​ប្រេងកាត​ដោយ​ឯកច្ឆន្ទ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​រដ្ឋសភា​បាន​អនុម័ត​ជា​ឯកច្ឆន្ទ លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេង​ជា​ឯកច្ឆន្ទ​ហើយ ដោយ​សម្លេង​១០៨ លើ​១០៨ នៃ​ចំនួន សមាជិក​សភា​ចូល​ប្រជុំ​ទាំងអស់ ។…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​រដ្ឋសភា​បាន​អនុម័ត​ជា​ឯកច្ឆន្ទ លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេង​ជា​ឯកច្ឆន្ទ​ហើយ ដោយ​សម្លេង​១០៨ លើ​១០៨ នៃ​ចំនួន សមាជិក​សភា​ចូល​ប្រជុំ​ទាំងអស់ ។ ការ​អនុម័ត​សេចក្តីព្រាងច្បាប់​ដែល​មាន​ចំនួន​៩​ជំពូក និង​៧២​មាត្រា​ត្រូវ​បាន​ធ្វើ​ឡើង​សម័យប្រជុំ​ពេញអង្គ​លើក​ទី​២ នីតិកាល​ទី​៦ នៃ​រដ្ឋសភា ក្រោយ​ម​អធិបតីភាព​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ ។ សេចក្តីព្រាងច្បាប់​នេះ​ដែរ ត្រូវ​អង្គប្រជុំ​សភា​យក​មក​ពិភាក្សា និង​អនុម័ត​មួយ​ចំនួន​ដោយ​ជំពូក ម្តង​ៗ ។

លោក​ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​បាន​លើក​ក្នុង​អង្គប្រជុំ​ថា សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចាប់ផ្តើម​ធ្វើ​សកម្មភាព​សិក្សា​ស្រាវជ្រាវ និង​ការ​ស្វែង​រុករក​ធនធាន​ប្រេងកាត​ដំបូង​តាំង​តែ​ពី​អំឡុង​ទសវត្សរ៍​ទី​៦០ នៃ​សតវត្សរ៍​ទី​២០ ដោយ​ក្រុម​អ្នក​ភូគព្ភសាស្ត្រ​ចិន និង​ប៉ូ​ឡូញ ដោយ​បាន​ចងក្រង​នូវ​ឯកសារ និង​ផែនទី​ភូគព្ភសាស្ត្រ​ជា​មូលដ្ឋាន ។ លោក​បន្ត​ថា ក្នុង​អំឡុង​ទសវត្សរ៍​ទី​៧០ ក្រុមហ៊ុន​អ៊ែ​ល និង​អេ​សូ បាន​ធ្វើការ​ខួងអណ្តូង​ស្វែង​រុករក​ចំនួន​៣ នៅ​ដែនសមុទ្រ​កម្ពុជា ប៉ុន្តែ​សកម្មភាព​នេះ​ត្រូវ​បាន​ផ្លាស់​ដោយសារ​តែ​សង្គ្រាម ។

រហូត​ដល់​ឆ្នាំ​១៩៨៧ ការ​សិក្សា​ស្រាវជ្រាវ​បាន​ចាប់ផ្តើម​ឡើង​វិញ​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយនឹង​អ្នកជំនាញ​ប្រេងកាត អតីត​សហភាព​រុ​ស្សី ហើយ​បាន​គូស​ផែនទី​ប្រេងកាត​មួយ​ដោយ​បែងចែក​ជា​ប្លុក​ស្វែង​រុករក​ទូ​ទាំង​ប្រទេស​កម្ពុជា ។ ចាប់តាំងពី​ដើម​ទសវត្សរ៍​ទី​៩០​សកម្មភាព​ស្វែង​រុករក​ធនធាន​ប្រេងកាត​ត្រូវ​បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់ ដោយ​ក្រុមហ៊ុន​អន្តរជាតិ​នានា ដែល​ក្នុង​នោះ​ក្រុមហ៊ុន ឈ​ហ្វ​រ៉ុ​ន បាន​ប្រកាស​រក​ឃើញ​ធនធាន​ប្រេងកាត មាន​លក្ខណៈ​ពាណិជ្ជកម្ម​នៅ​ក្នុង​បូក​អេ​ដែនសមុទ្រ​កម្ពុជា នៅ​ឆ្នាំ​២០១០ ហើយ​បច្ចុប្បន្ន​ប្រេងកាត​នេះ គ្រប់គ្រង​នឹង​ឈាន​ដល់​ការ​ធ្វើ​ផលិតកម្ម​ដោយ​ក្រុមហ៊ុន គ្រី​ស​អេ​នើ​ជី នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

ទន្ទឹម​នឹង​សកម្មភាព​ផ្នែក​អាប់​ស្ទី​ម​ខាងលើ​នេះ សកម្មភាព​ផ្នែក​ដោ​ន​ស្ទី​ម​ក៏​បាន​ចាប់ផ្តើម​ពី​ឆ្នាំ ១៩៦៩ ដែល​ជា​ឆ្នាំ​ដាក់​ឱ្យ​ដំណើរការ​រោងចក្រ​ចម្រាញ់​ប្រេងកាត​ទី​១ ក្នុង​តំបន់ ប៉ុន្តែ​រោងចក្រ​នេះ​ត្រូវ​បាន​បំផ្លាញ​ដោយ​សង្គ្រាម​៣​ឆ្នាំ​ក្រោយមក ។ នៅ​ឆ្នាំ​២០០៣ ក្រុមហ៊ុន តូ​យូ អ៊ុ​ន​ជី​ន​ញា​រីង ធ្វើការ​សិក្សា​សមិទ្ធិ​លទ្ធភាព​រោងចក្រ​ចម្រាញ់​ប្រេងកាត​សារ​ជា​ថ្មី ។ នៅ​ឆ្នាំ ២០១២​រាជរដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​អាជ្ញាធរ​បណ្ណ​រោងចក្រ​ចម្រាញ់​ប្រេងកាត ដែល​មាន​សមត្ថភាព​ផលិត​៥​លាន​តោន​ក្នុង​១​ឆ្នាំ​ដល់​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ន ភេ​ត្រ​ខេ​មី​ខ​ល​ខូ​អិ​ល​ធី​ឌី ។

រហូត​ដល់​បច្ចុប្បន្ន​នេះ ការ​ផ្គត់ផ្គង់​ផលិតផល​ប្រេងកាត​បម្រើ​ឱ្យ​សេចក្តី​ត្រូវការ​របស់​ប្រទេស ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ​នានា​ដោយ​ពឹងផ្អែក​លើ​ការ​នាំ​ចូល​ទាំង ស្រុង​ពី​ប្រទេស​ជិតខាង ។ ដោយ​យោង​លើ​ភាព​ចាំបាច់ ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ឱ្យ​ចូល​មក​វិនិយោគ​លើ​ធនធាន​ប្រេងកាត និង​ដើម្បី​រៀបចំ​ការ​គ្រប់គ្រង និង​អភិវឌ្ឍ​ធនធាន​ប្រេងកាត​ឱ្យ​មាន​ប្រសិទ្ធភាព និង​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ​អតីត​រដ្ឋ​កម្ពុជា​បាន​អនុម័ត​បទ​ប្បញ្ញត្តិ​ប្រេងកាត ដែល​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​បើកផ្លូវ​ឱ្យ​អ្នក​វិនិយោគទុន​ចូលរួម​ធ្វើការ​ដេញ​ថ្ងៃជា​លក្ខណៈ​អន្តរជាតិ​លើក​ទី​១ នៅ​ឆ្នាំ​១៩៩១ ។

អាស្រ័យ​ដោយ​បទ​ប្បញ្ញត្តិ​ប្រេងកាត​ឆ្នាំ​១៩៩១ ពុំ​អាច​ឆ្លើយ​តប​ទៅ​នឹង​កា​រវិ​វត្ត​នៃ​វិស័យ​ប្រេង​កាលី ក្នុង​បរិបទ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន​របស់​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន ហេតុ​ដូច្នេះ​ហើយ​ទើប​រាជរដ្ឋាភិបាល​បាន​រៀបចំ​តាក់តែង​ឡើង​វិញ នូវ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត ដើម្បី​គ្រប់គ្រង និង​អភិវឌ្ឍ ធនធាន​ប្រេងកាត​ឱ្យ​មាន​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យ​ភាព ទាក់ទាញ និង​ផ្តល់​ទំនុក ចិត្ត​ដល់​អ្នក​វិនិយោគទុន និង​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ប្រេងកាត​ប្រកបដោយ​និរន្តរភាព និង​ប្រសិទ្ធភាព​ក្នុង​ការ​រួមចំណែក អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ផលប្រយោជន៍​យូរអង្វែង​របស់​ប្រទេស​ជាតិ ។

សេចក្តីព្រាងច្បាប់​នេះ​ត្រូវ​បាន​តាក់តែង​ឡើងជា​លើក​ដំបូង​ដោយ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​ដោយ​មានការ​ជួយ​ឧបត្ថម្ភ​ពី​អ្នក​ជំនាញការ​ច្បាប់​នៃ​ធនាគារ​អភិវឌ្ឍន៍ អាស៊ី​ក្នុង​ឆ្នាំ​១៩៩៦)​និង​មានការ​ពិនិត្យ​បន្ថែម​ទៀត​ពី​អ្នក​ជំនាញការ​ច្បាប់​មក​ពី​ក្រុមហ៊ុន​ជប៉ុន អាយ​ដឹ​ម​ម៉ុ​ត ស៊ូ​អ៊ុយ​អ៊ែន​ហ្គា​ស ។ ចាប់តាំងពី​ឆ្នាំ​២០០៦ អតីត​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​បាន​យក​សេចក្តីព្រាងច្បាប់​នេះ​មក​កែសម្រួល​ឡើង​វិញ ដោយ​មានការ​ពិគ្រោះ​យោបល់​ជាមួយ​អ្នកជំនាញ​បច្ចេកទេស និង​អ្នកជំនាញ​ផ្នែក​ច្បាប់​ជាតិ និង​អន្តរជាតិ​នានា ។

ក្រោយ​ពី​អតីត​អាជ្ញាធរ​ប្រេងកាត់​ជាតិ​កម្ពុជា ត្រូវ​បាន​ធ្វើ​សមាហរណកម្ម​មក​ក្រោម​ក្រសួង​រ៉ែ​និង​ថាមពល​ក្នុង​ឆ្នាំ​២០១៣ សេចក្តីព្រាងច្បាប់​នេះ​ត្រូវ​បាន​កែសម្រួល​បន្ថែម​ដោយ​បញ្ចូល​បរិបទ​ថ្មី​ៗ មួយ​ចំនួន​ផ្អែក​លើ​បទ​ពិសោធន៍​នៃ​បណ្តា​ប្រទេស​ផ្សេង​ៗ​ដូច​ជា ប្រទេស​ន័​រវេ​ស អូស្ត្រាលី ជប៉ុន ឥណ្ឌូ​ណេ​ស៊ី ថៃ វៀតណាម ទី​ម័​រ​ខាងកើត ម៉ា​ឡេ​ស៊ី និង​ប្រិ​យ​ណេ ជាដើម ។ សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត​ត្រូវ​បាន​គណៈរដ្ឋមន្ត្រី​សម្រេច​យល់ព្រម​ក្នុង​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០១៩ ដើម្បី​បញ្ជូន​ទៅ​សុំ ការ​ពិ​និ​ស្ស​និង​អនុម័ត​ពី​ស្ថាប័ន​ដ៏​តិ​ប្បញ្ញត្តិ​រួម​មាន​៩​ជំពូក និង​៧២​មាត្រា​ដែល​មាន​ខ្លឹមសារ​សង្ខេប​សំខាន់​ៗ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ