ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្អ​ពេក​ដល់​ថ្នាក់ Man Utd និង Man City ឆេះឆួល​ដណ្តើម​គ្នា​យក​តារា​ឆ្នើម​រូប​នេះ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​បិសាច​ក្រហម Manchester United មានការ​ជឿជាក់​យ៉ាង​ពេញទំហឹង​ក្នុង​ការ​យកឈ្នះ​ក្លិប​មេឃ​ខៀវ Manchester City…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​បិសាច​ក្រហម Manchester United មានការ​ជឿជាក់​យ៉ាង​ពេញទំហឹង​ក្នុង​ការ​យកឈ្នះ​ក្លិប​មេឃ​ខៀវ Manchester City សម្រាប់​ការ​យក​កីឡាករ Harry Maguire ពី​ក្លិប Leicester City ដោយសារ​តែ​គេ​ហ៊ាន​ជះ​លុយ​ច្រើន​ជាង ។

Manchester United នឹង​តតាំង​ជាមួយ Manchester City ក្នុង​ការ​យក​កីឡាករ​ខ្សែការពារ​របស់ Leicester ម្នាក់​នេះ មក​កាន់​ក្លិប​របស់​ខ្លួន​សម្រាប់​ការ​ប្រកួត​នៅ​រដូវ​កាល​ក្រោយ ដែល​មានការ​វាយតម្លៃ​ពី Fox ៨០​លាន​ផោន ។

ក្លិប​បិសាច​ក្រហម​មាន​ភ្លើង​ឆេះឆួល​យ៉ាង​ខ្លាំង​ក្នុង​ចិត្ត ពេល​និយាយ​ដល់​ការ​យក​កីឡាករ​ខ្លាំង​មក​កាន់​ក្លិប​របស់​ខ្លួន ព្រោះ​ពួក​គេ​មិន​ដែល​បដិសេធ​មិន​យក​នោះ​ទេ ។ Manchester City បាន​ចាប់អារម្មណ៍​នឹង​កីឡាករ​វ័យ​២៦​ឆ្នាំ Harry យូរ​ដែល​ហើយ ដើម្បី​មក​ជំនួស Vincent Kompany ដែល​បាន​ចូល​និវត្តន៍ ។ តែ​គេ​ហ៊ាន​ជះ​លុយ​ត្រឹមតែ ប្រហែល​៥០​លាន​ផោន​ប៉ុណ្ណោះ ។

សម្រាប់ Manchester United វិញ គឺ​មិន​ខ្លាច​នឹង​ជះ​លុយ​ច្រើន​ជាង​តម្លៃ​នេះ​ទេ​។ និយាយ​ពី​រឿង​លុយ គឹ​គ្មាន​បញ្ហា​សម្រាប់ United ទេ អ្វី​ដែល​សំខាន់​គឺ​ការ​បញ្ចុះបញ្ចូល​កីឡាករ​មក​លេង​ឱ្យ​បាន ៕

ប្រភព ៖ Thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ