ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ាងកក្រើកខារ៉ាអូខេ​នៅប៉ោយ​ប៉ែ​ត​! បាន​ទាំង​ម្ចាស់ បាន​ទាំង​កូនចៅ …​ពិតជា​ច្រើន​មុខ​ណាស់(មានវីដេអូ)

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ខា​រ៉ា​អូរ​ខេ​យីហោ (AJR) ក្រុង​ប៉ោយ​ប៉ែ​ត ឃាត់ខ្លួន​៩​នាក់ និង​រឹបអូស​គ្រឿងញៀន វត្ថុ​តាង​ជា​ច្រើន​មុខ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​អនុវត្តន៍​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា…

បន្ទាយ​មាន​ជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ខា​រ៉ា​អូរ​ខេ​យីហោ (AJR) ក្រុង​ប៉ោយ​ប៉ែ​ត ឃាត់ខ្លួន​៩​នាក់ និង​រឹបអូស​គ្រឿងញៀន វត្ថុ​តាង​ជា​ច្រើន​មុខ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​អនុវត្តន៍​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ ។

ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​៩​នាក់ ក្នុង​នោះ​មាន​ម្ចាស់​ហាង​ខា​រ៉ា​អូ​យីហោ AJR ចំនួន​៤​នាក់ មាន​១.​ឈ្មោះ រស់ ភា​រុណ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ (​ម្ចាស់​ហាង​ខា​រ៉ា​អូ​យីហោ AJR) ២.​ឈ្មោះ សេង គឹ​ម​សៀ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ (​មុខរប​បលក់​អីវ៉ាន់​ផ្សារ​ថៃ​) ៣.​ឈ្មោះ ស៊ី សំណាង ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ ៤.​ឈ្មោះ ស៊ី​ណា​ក់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ។ អ្នក​ប្រើប្រាស់​ចំនួន​៥​នាក់ មាន​១.​ឈ្មោះ ណា​ង ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ (​មុខរប​បលក់​អីវ៉ាន់​ផ្សារ​ថៃ​) ២.​ឈ្មោះ ហេង ឡៃ​ហួរ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ៣.​ឈ្មោះ ពេជ្រ វណ្ណ​ឌី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ៤.​ឈ្មោះ ខាត់ សុខា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ៥.​ឈ្មោះ សាំង សេង​ច​ន្ថា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនសង្ស័យ​ទាំងនេះ​ស្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរសេនីយ៍ទោ អ៊ុ សា​ខន នាយ​រង​សេនាធិការ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ៖ ដោយ​មានការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ដាក់​វិធានការ​ដើម្បី​លុប​បំបាត់​គ្រឿងញៀន ហើយ​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​បាន​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ចុះ​ប្រតិបត្តិការ​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៩​នាក់ ក្នុង​នោះ​មាន​អ្នក​ប្រើប្រាស់​៥​នាក់​និង​ម្ចាស់​ហាង​ខា​រ៉ា​អូរ​ខេ​ចំនួន​៤​នាក់ ។

ចំពោះ​វត្ថុ​តាង​មាន​១៣​ប្រភេទ​មាន​១ -​ម្ស៉ៅ​ពណ៌​ថ្លា ឬ​ខេ​ទឹកកក​ចំនួន​១១២​ថង់​តូច ២-​ថ្នាំ​គ្រាប់​ម៉ាក់​ហ្វា​យ​ចំនួន​៣១​គ្រាប់ ៣-​ថ្នាំ​គ្រាប់ ពណ៌​ខៀវ ចំនួន​១១៤​គ្រាប់ ៤-​ថ្នាំ​គ្រាប់​ពណ៌​លឿង​ចំនួន​៥៩​គ្រាប់ ៥-​ថ្នាំ​គ្រាប់​ផ្កាឈូក​ចំនួន​១១៤​គ្រាប់ ៦-​ថ្នាំ​គ្រាប់ ពណ៌​កាហ្វេ ចំនួន​១៨​គ្រាប់ ៧-​ថ្នាំ​គ្រាប់​ពណ៌​ត្រួយ​ចេក ចំនួន​១៣​គ្រាប់ ៨-​ថ្នាំ​ទឹក​ប្រភេទ​ថ្នាំ​ក្រ​វី​ចំនួន​១៣​ដប ៩-​ថ្នាំ​ប្រភេទ​កេ​តា​មីន​ទឹក​ចំនួន​១៥១​ដប ១០-​អាវុធ​ខ្លី​ម៉ាក់ Sig Sauer ចំនួន​១​ដើម បង់​ចំនួន​១​បង់ ១១-​មាន​គ្រាប់​៦៣​គ្រាប់ ១២-​រថយន្ត​ធុន​ត្រា​១​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2.AK.9119 ១៣-​ម៉ូតូ​២​គ្រឿង​ដែល​ចុះ​ប្រតិបត្តិការ​នៅ​ម៉ោង​២១​និង​៣០​នាទី កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិត​ភូមិ​សាមគ្គី​មាន​ជ័យ​សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេ​បញ្ជាក​កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជាក់​ថា ដោយ​ទទួល​ការ​ណែនាំ​ពី​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​លុប​បំបាត់​គ្រឿងញៀន ហើយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ក្រុង​ប៉ោយ​ប៉ែ​ត ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៩​នាក់ មាន​អ្នក​ប្រើប្រាស់​៥​នាក់ និង​ជនសង្ស័យ​៤​នាក់ ដែល​រក្សា​ទុក និង​ជួញដូរ​ចែកចាយ​គ្រឿងញៀន​ដែល​រឹបអូស​វត្ថុ​តាង​មាន​ចំនួន​១៣​មុខ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ