ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​គួរតែ​ងាក​មក​ចាប់អារម្មណ៍​លើ​អចលនទ្រព្យ​នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក

4 ឆ្នាំ មុន

​(​ប្រទេស​ចិន​) ៖ តម្រូវការ​អចលនទ្រព្យ​សម្រាប់​ការ​ដឹក​ជញ្ជូន ដូច​ជា​កន្លែង​វេច​ខ្ចប់​កំពុង​តែ​ត្រូវ​បាន​ជំរុញ​ដោយ​ប្រទេស​ចិន​ដែល​ជាទី​ផ្សារ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និច (e-commerce) ធំ​ជាងគេ​របស់​ពិភពលោក ដែល​មានការ​ទិញ​ទំនិញ​លើ​អ៊ី​ន​ធើ​ណែ​ត​ស្មើ​ជិត​១​ភាគ​៣​នៃ​ការ​លក់រាយ​សរុប​។ នេះ​យោង​តាម​សេចក្តីរាយការណ៍​របស់​សារ​ព​ត៌​មាន Channel NewsAsia…

​(​ប្រទេស​ចិន​) ៖ តម្រូវការ​អចលនទ្រព្យ​សម្រាប់​ការ​ដឹក​ជញ្ជូន ដូច​ជា​កន្លែង​វេច​ខ្ចប់​កំពុង​តែ​ត្រូវ​បាន​ជំរុញ​ដោយ​ប្រទេស​ចិន​ដែល​ជាទី​ផ្សារ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និច (e-commerce) ធំ​ជាងគេ​របស់​ពិភពលោក ដែល​មានការ​ទិញ​ទំនិញ​លើ​អ៊ី​ន​ធើ​ណែ​ត​ស្មើ​ជិត​១​ភាគ​៣​នៃ​ការ​លក់រាយ​សរុប​។ នេះ​យោង​តាម​សេចក្តីរាយការណ៍​របស់​សារ​ព​ត៌​មាន Channel NewsAsia ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី ១០​ខែមិថុនា ។

​កត្តា​មួយទៀត​ដែល​ជំរុញ​ដល់​សកម្មភាព​ជួល​អចលនទ្រព្យ​សម្រាប់​វិស័យ​ដឹក​ជញ្ជូន​គឺ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ដឹក​ជញ្ជូន​ដល់​ក្រុមហ៊ុន​ផលិត​ផលិតផល​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ដែល​រៀបចំ​និង​គ្រប់គ្រង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​។

​យោង​ទៅ​តាម​របាយការណ៍​របស់ Jones Lang LaSalle ដែល​បាន​ចេញ​កាលពី​ខែ​មុន​បាន​ឲ្យ​ដឹង​ថា ក្នុង​ទីផ្សារ​អចលនទ្រព្យ​សម្រាប់​ការ​ធ្វើ​ឧស្សាហកម្ម​របស់​ប្រទេស​ចិន តម្រូវការ​មក​ពី​ក្រុមហ៊ុន​ដឹក​ជញ្ជូន និង​ក្រុមហ៊ុន e-commerce បាន​បង្កើន​តម្លៃ​ជួល​អចលនទ្រព្យ​ប្រមាណ​២២% កាលពី​ត្រីមាស​ទី​១​នា​ឆ្នាំ​នេះ​។ អចលនទ្រព្យ​សម្រាប់​ការ​ដឹក​ជញ្ជូន​មិន​បាន​ក្លាយជា​អចលនទ្រព្យ​ដ៏​មាន​ប្រជាប្រិយភាព​ព្រោះតែ​ការ​លូតលាស់​នៃ​ការ​លក់រាយ​លើ​ប្រព័ន្ធ​អ៊ី​ធើ​ណែ​ត​តែ​មួយ​ទេ​។ វិស័យ​នេះ​ក៏​ទទួល​បាន​ចំណាប់អារម្មណ៍​ព្រោះតែ​តម្លៃ​អចលនទ្រព្យ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ផ្ទះ​ស្នាក់​នៅ​ក្នុង​ទីផ្សារ​ជា​ច្រើន​កំពុង​តែ​កើន​ឡើង​ដល់​កម្រិត​យ៉ាង​ខ្ពស់​ដែរ និង​ខណៈ​ដែល​កង្វល់​ទាក់ទិន​នឹង​ការ​លូតលាស់​ជុំវិញ​ពិភពលោក​កំពុង​តែ​កើនឡើង​។

​មាន​មូលហេតុ​បី​ដែល​ធ្វើ​ឲ្យ​វិស័យ​អចលនទ្រព្យ​សម្រាប់​ឧស្សាហកម្ម​ក្នុង​អាស៊ី​អាច​ទប់ទល់​នឹង​ឧបសគ្គ​បច្ចុប្បន្ន និង​រក​ប្រាក់​ចំណេញ​បាន​ខ្ពស់​ក្នុង​រយៈពេល​មធ្យម​ខាង​មុខ​។ ជាដំបូង​គឺ​មក​ពី​ប្រាក់​ច​ណ​ណេ​ញ​ដែល​បាន​ពី​ការ​ដឹក​ជញ្ជូន​នៅ​មាន​ខ្ពស់​នៅឡើយ ដែល​ស្មើ​រវាង ៦​ទៅ​៧% ខណៈ​ដែល​អត្រា​នេះ​ស្មើ​តែ ៤%​ប៉ុណ្ណោះ​ន​ភ​អ៊ឺ​រ៉ុ​ប​។ ទី​ពីរ​គឺ​មក​ពី​ភាពរឹងមាំ​នៃ​អចលនទ្រព្យ​ទាំងនេះ​ក្នុង​ការ​ឆ្លងកាត់​សង្គ្រាម​ពាណិជ្ជកម្ម​។ កំណើន​ចំនួន​ប្រជាជន​ថ្នាក់​កណ្តាល ជា​ពិសេស​ក្នុង​ប្រទេស​ចិន​និង​ឥណ្ឌា ព្រមទាំង​កំណើន​នៃ​ប្រាក់​ចំណូល​បង្កើត​តម្រូវការ​ជា​ច្រើន​សម្រាប់​កន្លែង​ស្តុក​ទំនិញ​ក្នុង​ទីក្រុង​។

ទី​បី​គឺ​មក​ពី​រដ្ឋាភិបាល​គាំទ្រ​ដល់​វិស័យ​ដឹក​ជញ្ជូន​នៅ​អាស៊ី​យ៉ាង​ខ្លាំង​។ ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ដឹក​ជញ្ជូន​ទទួល​បាន​អាទិភាព​ក្នុង​ប្រទេស​ជា​ច្រើន​ជា​ពិសេស​ក្នុង​ប្រទេស​ឥណ្ឌា និង​ចិន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ