ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយបង្ហោះព័ត៌មានឃើញសព​ លុះ​​សាច់​ញាតិ​ឆាតសួរនាំ​ទើបដឹង

4 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ សព​បុរស​រង​គ្រោះ​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ស្លៀកខោ​ជើង​ខ្លី​សាច់​គគីរ និង​ពាក់​អាវដៃវែង​ពណ៌​ទឹកប៊ិច​ចាស់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ ​រួចរាយការណ៍​​ដល់​សមត្ថ​កិ​ច្ច​ចុះ​មក​ពិនិត្យកន្លែងកើតហេតុ និង​សព ហើយសមត្ថកិច្ច​ក៏​បានបង្ហោះព័ត៌មាននេះក្នុងផេក លុះសាច់ញាតិ​ឆាតសួរនាំ…

ខេត្ត​ត្បូងឃ្មុំ ៖ សព​បុរស​រង​គ្រោះ​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ស្លៀកខោ​ជើង​ខ្លី​សាច់​គគីរ និង​ពាក់​អាវដៃវែង​ពណ៌​ទឹកប៊ិច​ចាស់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ ​រួចរាយការណ៍​​ដល់​សមត្ថ​កិ​ច្ច​ចុះ​មក​ពិនិត្យកន្លែងកើតហេតុ និង​សព ហើយសមត្ថកិច្ច​ក៏​បានបង្ហោះព័ត៌មាននេះក្នុងផេក លុះសាច់ញាតិ​ឆាតសួរនាំ ទើប​ដឹងអត្តសញ្ញាណរបស់​​សពជនរងគ្រោះ​ ។

ហេតុការណ៍​ខាងលើនេះ​បង្ក​ការភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​២០១៩ ត្រង់​ចំនុច​វាលស្រែ​មួយ​កន្លែង នៅ​ភូមិ​ជ្រួយ សង្កាត់​វិហារ​ហ្លួង ក្រុង​សួង ។

លោក​វរ​សេនី​យ៏​ឯក ឈ​ន សុ​ធន អធិការ​នគរបាល​ក្រុង​សួង ឲ្យ​ដឹង​ថា ក្រោយ​ពី​ប្រជាពលរដ្ឋ​រាយ​ការណ៍​​មក​សមត្ថកិច្ច​នៅ​មូលដ្ឋាន ហើយ​​លោក​បាន​ចាត់​ឲ្យ​កម្លាំង​នគរបាល​ក្រុង​សួង​សហការ​ជាមួយ​នគរបាល​​បច្ចេកទេស​ខេត្ត​ដើម្បី​​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ រក​ឃើញ​ថា សព​បុរស​រង​គ្រោះ​បាន​ធុំក្លិន​ស្អុយ​ទៅ​ហើយ ​និង​​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា សង្ស័យ​ជន​រង​គ្រោះ​អាច​ស្លាប់​ដោយសារ​ខ្យល់គរ​ក្នុង​រវាង​២​ទៅ​៣​ថ្ងៃ​មក​ហើយ ដោយនៅ​លើ​ខ្លួន​សព​ជន​រង​គ្រោះ​មិន​មាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ឡើយ ហើយ​ក៏​មិន​មាន​បន្សល់​ទុក​នូវ​ឯកសារ​អ្វី​សម្រាប់​សំគាល់​ខ្លួន​​ដែរ​។

លោក​អធិការ​នគរបាល​ក្រុង​សួង​ប្រាប់​បន្ត​ថា ដោយ​ទទួលបញ្ជា​ពី​លោក​ឧត្តម​សេនី​យ៏​ទោ បែន រ័​ត្ន
ស្នងការ​នគរបាល​ខេត្ត​រួច​មក ក៏​បាន​បង្កើត​គណៈកម្មការ​ដើម្បី​ពិនិត្យ​សព ក្នុង​នោះ​មាន​គ្រូពេទ្យ​ផង​ដែរ តាម​រយៈ​ការ​ភ្ញាក់ផ្អើល​មក​មើល​សព​នោះ​ដែរ មិន​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ឡើយ ហើយ​សព​ត្រូវ​បាន​ដឹក​មក​តម្កល់​ទុក​បណ្តោះអាសន្ន​នៅ​ឈាបនដ្ឋាន​វត្ត​វិហារ​ទន្ទឹម ក្រុង​សួង ក្រែង​មាន​ប្រជាពលរដ្ឋ​ណា​បាត់​សមាជិកគ្រួសារ​ហើយ​មក​សួរ​រក ។

លោក​អធិការ​នគរបាល​ក្រុង​សួង​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​សមត្ថកិច្ច​បាន​បង្ហោះ​ព័ត៌មាន​ខាងលើ​តាម​រយៈ​ផេ​ក​របស់​អធិការ​នគរបាល​ក្រុង​សួង​រួច​មក រហូត​ដល់​វេលា​ម៉ោងជាង​១០​យប់​ថ្ងៃ​ដដែល ក៏​មាន​ប្រជាពលរដ្ឋ​បាន​ឆាត​មក​សួរនាំ​តាម​រយៈ​សម្លៀក​បំពាក់​នៅ​លើ​ខ្លួន​សព ទើប​មាន​ស្ត្រី​ម្នាក់​ឈ្មោះ គួ​យ មួយ អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​កណ្តាល សង្កាត់​វិហារ​ហ្លួង ក្រុង​សួង បាន​អះអាង​ថា សព​ជន​រង​គ្រោះ​ខាងលើ​ជា​បងប្រុស​របស់​គាត់ ដែល​បាន​បាត់​ពី​ផ្ទះ​អស់​រយៈពេល​២​ថ្ងៃ​មក​ហើយ ។

លោក​វរ​សេនី​យ៏​ឯក ឈ​ន សុ​ធន អធិការ​នគរបាល​ក្រុង​សួង​បញ្ជាក់​ថា ក្រោយ​ពី​មាន​ស្ត្រី​ម្នាក់​អះអាង​ថា​ជា​ប្អូន​ស្រី​របស់​សព​ជនរងគ្រោះ​ខាងលើរួចមក​ ទើប​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ខាងលើ​នោះ​ឈ្មោះ លី ឆៃ​អាន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ នៅ​ភូមិ​អណ្តូង​ច្រុះ ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។

លោក​អធិការ​នគរបាល​ក្រុង​សួង​បានឱ្យ​ដឹង​បន្ត​ថា តាម​ប្រភពពីប្អូនស្រីរបស់ជនរងគ្រោះបាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​ចេញពីផ្ទះ​​មក​រស់នៅ​ជាមួយ​ប្អូនស្រី​នៅ​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ជាង​មួយ​ឆ្នាំ​មក​ហើយ ដោយ​ជន​រង​គ្រោះជា​មនុស្ស​ដែល​ចូល​ចិត្ត​ផឹកស្រា ហើយ​កន្លង​មក​ជន​រង​គ្រោះ​ក៏​ធ្លាប់​ដើរ​បាត់​ពី​ផ្ទះ​៤​ទៅ​៥​ថ្ងៃ​ផង​ដែរ​​ទើប​ត្រឡប់​មក​ផ្ទះ​ប្អូនស្រី​ឈ្មោះ​គួ​យ មួយ វិញ ។

បច្ចុប្បន្ន សព​ជនរងគ្រោះខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​សាច់ញាតិ​ដើម្បី​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មិថុនា ២០១៩ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ