ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិសា​ភេសជ្ជៈ​បង្កើន​ថាម​ពល​ច្រើន​ធ្វើ​ឱ្យ​បេះ​ដូង​កន្ត្រាក់​ញាប់​បង្កើន​ហានិភ័យខ្ពស់

10 ឆ្នាំ មុន

ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​បាន​​បង្ហាញ​ថា​​ ពិ​សា​ភេស​ជ្ជៈ​បង្កើន​ថាមពល​ដែល​មាន​ផ្ទុក​សារ​ធាតុ​កា​ហ្វេអុីន​​ច្រើន​​អាច​ធ្វើ​ឱ្យ​ដំណើរ​លោត​របស់​បេះ​ដូង​ផ្លាស់​ប្តូរ​ខុស​ប្រក្រតី​ ។

ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​បាន​​បង្ហាញ​ថា​​ ពិ​សា​ភេស​ជ្ជៈ​បង្កើន​ថាមពល​ដែល​មាន​ផ្ទុក​សារ​ធាតុ​កា​ហ្វេអុីន​​ច្រើន​​អាច​ធ្វើ​ឱ្យ​ដំណើរ​លោត​របស់​បេះ​ដូង​ផ្លាស់​ប្តូរ​ខុស​ប្រក្រតី​ ។

​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ​ប្រ​ចាំ​ឆ្នាំ​របស់​អង្គការ​ Radiological Society ​អា​មេរិក​ខាង​ជើង​​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ​ University of Bonn​នៅ​ប្រ​ទេស​អា​ល្លឺ​ម៉ង់​បាន​បញ្ជាក់​ថា ក្មេង​ៗ​និង​មនុស្ស​ធំ​មួយ​ចំ​នួន​ដែល​មាន​បញ្ហា​សុខ​ភាព​គួរ​ជៀស​វាង​ទទួល​ទាន​បណ្តា​ភេសជ្ជៈ​ប៉ូវ​កម្លាំង ។

នៅ​ក្នុង​ការ​ពិ​សោធ​ន៍​ទ្រង់​ទ្រាយ​តូច​លើ​មនុស្ស​១៧​នាក់​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ខាង​លើ​បាន​រក​ឃើញ​ថា រយៈ​ពេល​១​ម៉ោង​បន្ទាប់​ពី​ទទួល​ទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ដំណើរ​កន្ត្រាក់​បេះ​ដូង​អ្នក​ស្ម័គ្រ​ពិ​សោធ​មានសភាព​ខ្លាំង​ក្លា​ឡើង​ៗ​​ពោល​គឺ​ ផ្នែក​នៃ​បេះ​ដូង​ដែល​មាន​នា​ទី​សប់​ឈាម​​ចែក​ចាយ​ទៅ​រាង​កាយ​(ថត​ឆ្វេង​បេះ​ដូង​)​កន្ត្រាក់​ខ្លាំង​ទៅ​ៗ​ ១​ម៉ោង​ក្រោយ​ពី​ការ​ទទួល​ទាន​ភេសជ្ជៈ​​ ។

សមា​ជិក​ក្រុម​អ្នកស្រាវជ្រាវ វេជ្ជបណ្ឌិត Jonas Dornerមានប្រសាសន៍ថា៖​«​រហូត​មក​ដល់​ពេល​​នេះ​ យើង​មិន​ទាន់​​បាន​ដឹង​ឱ្យ​ពិត​ប្រា​កដ​ថា​​ តើ​​ជា​អ្វីដែល​​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មាន​ប្រសិទ្ធភាព​ទៅ​​លើ​មុខ​ងារ​របស់បេះដូង​ ។​ បរិ​មាណ​​នៃ​សារ​ធាតុ​កា​ហ្វេអុីន​ក្នុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ត្រូវ​គេ​ដឹង​ថា​ មាន​រហូតដល់ទៅបី​ដងខ្ពស់​ជាង​នៅក្នុង​កាហ្វេឬ​ភេសជ្ជៈកូកាកូ​ឡា​ ​។ មាន​ផល​​ប៉ះ​​ពាល់​ជា​ច្រើនដែល​​កើត​ចេញ​​​ពី​ការ​ ​​ទទួល​ទាន​ភេសជ្ជៈ​មាន​សារ​ធាតុ​កាហ្វអុី​ន​ខ្ពស់​ក្នុង​នោះ​រួម​មាន​ ចង្វាក់​បេះដូង​ដើរ​ញាប់​  ការ​ញ័រ​​ដើម​​ទ្រូង សម្ពាធ​ឈាម​ឡើង​ខ្ពស់​​ជា​ពិ​សេស​ជួប​​ករ​ណី​​ធ្ងន់​ធ្ងរមួយ​ផ្សេង​ទៀតគឺ​ស្លាប់​ភ្លាម​ៗ​ដោយ​គាំង​បេះ​ដូង ​»។

លោកវេជ្ជបណ្ឌិត Dornerបានបន្ថែម​ទៀត​ថា៖«យើង​បាន​បង្ហាញ​ថា ការ​ប្រើ​ប្រាស់បណ្តា​ភេស​ជ្ជៈ​ប៉ូវ​កម្លាំង​នឹង​ផ្តល់​​ផលប៉ះ​ពាល់​រយៈ​ពេល​​ខ្លីដល់​ដំណើរ​លោត​របស់​បេះដូង ។ យ៉ាង​ណា​ យើង​នៅ​មិនទាន់​​ដឹងច្បាស់អំពីរបៀប​ឬក៍​ដំណើរ​កន្ត្រាក់​ដ៏​ខ្លាំង​ក្លា​បែប​នេះ​​ថា​នឹង​​​ប៉ះ​ពាល​​់ទៅ​​​លើ​​ស​កម្ម​ភាព​ប្រ​ចាំ​ថ្ងៃ​ឬ​ការប្រ​កួត​របស់​កីឡាករ​-​កីឡាការិនី​​​ដែរ​​ឬ​យ៉ា​ង​ណា​​នោះ​ទេ​»៕