ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណា​មិន​ចេះ​ក្រោធ​ខឹង​អ្នក​នោះ​ជា​បណ្ឌិត

4 ឆ្នាំ មុន

ព្រះពុទ្ធ​សាសនា​ចាត់​ទុក​បុគ្គល​ដែល​មិន​ក្រោធ​ខឹង​ថា​ជា​បណ្ឌិត​ក្នុង​លោក ព្រោះ​ការ​មិន​ចេះ​ក្រោធ​នេះ​ជា​គុណធម៌​យ៉ាង​សំខាន់​ដែល​មនុស្ស​ទូទៅ​ពិបាក​នឹង​អត់ទ្រាំ លំបាក​នឹង​ទប់​អារម្មណ៍​បំផុត តែបើ​បុគ្គល​ណា​មាន​អ​ក្កោ​ធៈ​គឺ​ការ​មិន​ខឹង​ក្រោធ​នេះ​នៅ​ក្នុង​ខ្លួន​ជា​និច្ច បុគ្គល​នោះ​នឹង​បាន​សេចក្តីចម្រើន​ជាក់​ជា​មិន​ខាន ។ ពាក្យ​ថា ការ​មិន​ខឹង​ក្រោធ​មាន​ន័យ​ផ្ទុយ​ពី​កោ​ធៈ​សេចក្តី​ខឹង​ក្រោធ ការ​បៀម​កំហឹង​ជាប់​នៅ​ក្នុ​ចិត្តជា​និច្ច​។ កោ​ធៈ​នេះ​បើ​កើតឡើង​ចំពោះ​អ្នក​ណា​ហើយ…

ព្រះពុទ្ធ​សាសនា​ចាត់​ទុក​បុគ្គល​ដែល​មិន​ក្រោធ​ខឹង​ថា​ជា​បណ្ឌិត​ក្នុង​លោក ព្រោះ​ការ​មិន​ចេះ​ក្រោធ​នេះ​ជា​គុណធម៌​យ៉ាង​សំខាន់​ដែល​មនុស្ស​ទូទៅ​ពិបាក​នឹង​អត់ទ្រាំ លំបាក​នឹង​ទប់​អារម្មណ៍​បំផុត តែបើ​បុគ្គល​ណា​មាន​អ​ក្កោ​ធៈ​គឺ​ការ​មិន​ខឹង​ក្រោធ​នេះ​នៅ​ក្នុង​ខ្លួន​ជា​និច្ច បុគ្គល​នោះ​នឹង​បាន​សេចក្តីចម្រើន​ជាក់​ជា​មិន​ខាន ។

ពាក្យ​ថា ការ​មិន​ខឹង​ក្រោធ​មាន​ន័យ​ផ្ទុយ​ពី​កោ​ធៈ​សេចក្តី​ខឹង​ក្រោធ ការ​បៀម​កំហឹង​ជាប់​នៅ​ក្នុ​ចិត្តជា​និច្ច​។ កោ​ធៈ​នេះ​បើ​កើតឡើង​ចំពោះ​អ្នក​ណា​ហើយ ពិសេស​អ្នកដឹកនាំ​គឺ​ងាយ​នឹង​ឆាប់​ឆាប​ភ្លើង​ជាង​អ្នក​តូចតាច​ណាស់ សេចក្តី​ក្រោធ​របស់​អ្នកតូច​ដូច​ប្រេងកាត ឯ​សេចក្តី​ក្រោធ​របស់​អ្នកធំ​ទុក​ដូច​ប្រេងសាំង ឬ​ក៏​ហ្គា​ស​អ​ញ្ចឹ​ង គឺ​ខុស​គ្នា​ស្រឡះ ។ បាន​សេចក្តី​ថា បើកាលណា​សេចក្តី​ក្រោធ​កើតឡើង​ចំពោះ​អ្នកដឹកនាំ​គឺ​ងាយ​នឹង​បង្កក្តី​អន្តរាយ​ខ្លាំង​ណាស់ ។

អ្នកប្រាជ្ញ​លោ​តែង​ដាស់តឿន​មនុស្ស​ទាំងឡាយ​ឱ្យ​ប្រយ័ត្ន​កុំឱ្យ​ឧស្សាហ៍​ខឹង​ក្រោធ​ពេក ឬ​ក៏​ការពារ​កុំឱ្យ​សេចក្តី​ក្រោធ​ចូល​មក​ជិត តែបើ​វា​ចូល​មក​ហើយ ត្រូវ​រក​មធ្យោបាយ​ពន្លត់ភ្លើង​ក្រោធ​នោះ​ឱ្យ​បាន​រលត់​មួយ​រំពេច កុំឱ្យ​ឆាបឆេះ​រាលដាល​ទាន់​ព្រោះ​វា​គ្រោះថ្នាក់​ខ្លាំង​ណាស់​ ។

ចង់​រំលត់​សេចក្តី​ក្រោធ​ត្រូវ​យក​ធម៌​មេត្តា​មក​ជា​អាវុធ មេត្តា​ជា​ធម៌​នាំ​ឱ្យ​ចិត្ត​ត្រជាក់​ប្រាស់ចាក​ទុក្ខ​អស់ពី​ខន្ធ​សន្តាន ។