ឃាត់ខ្លួន​ច្រើន​នាក់ ក្រោយ​ពលរដ្ឋ​រាយការណ៍


ខេត្តកំពត ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ ដោយសារ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ថា​មាន​ជនសង្ស័យ​ប្រើប្រាស់ និង​ជួញដូរ​ថ្នាំ​ញៀន ទើប​កម្លាំង​ជំនាញ​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក​បន្ទាយមាស​ចុះ​បង្ក្រាប​ជនសង្ស័យ​ចំនួន​៣​នាក់ និង​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​៧​កញ្ចប់ (​ក្នុង​នោះមាន​ចំនួន​២​កញ្ចប់ធំ​​) ស្ថិត​ក្នុងភូមិ​ក្រាំង​ដូង ឃុំ​សំរោង​ក្រោម ស្រុក​បន្ទាយមាស ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់​ដែល​ឃាត់ខ្លួន រួម​មាន ១-​ឈ្មោះ​ខុន សេ អៀង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ក្រឡា​ខាងលិច ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ២-​ឈ្មោះ រឿ​ន អ៊ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ព្រៃ ឃុំ​វត្ត​អង្គ​ខាងត្បូង ស្រុក​បន្ទាយមាស និង​៣-​ឈ្មោះ ខុន ឆា​លី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ក្រឡា​ខាងលិច ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ រួម​និង​វត្ថុ​តាង​ថ្នាំ​ញៀន ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ