ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សម រ​ង្ស៊ី​ មាន​យុ​ទ្ធ​សាស្ត្រ​វ៉ៃ​លុកឬ​ដកថយ?

4 ឆ្នាំ មុន
  • ភ្នំពេញ

ទន្ទឹម​នឹង​ការ​វាយប្រហារ​ពាក្យ​សម្តី​ខ្លាំង​ៗ​មក​លើស​ម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​រដ្ឋាភិបាល​នោះ លោកសមរ​ង្ស៊ី លោក អេ​ង​ឆៃ​អាង ​និង​លោកស្រី​មួរ​ សុខ​ហួរ​ បាន​ប្រកាស​ថា…

ទន្ទឹម​នឹង​ការ​វាយប្រហារ​ពាក្យ​សម្តី​ខ្លាំង​ៗ​មក​លើស​ម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​រដ្ឋាភិបាល​នោះ លោកសម
រ​ង្ស៊ី លោក អេ​ង​ឆៃ​អាង ​និង​លោកស្រី​មួរ​ សុខ​ហួរ​ បាន​ប្រកាស​ថា ​លោក​សម រ​ង្សុ​ី ​នឹង​វិលត្រឡប់​មក​កាន់ ប្រទេស​កម្ពុជា​វិញ​ នៅ​ក្នុង​ខែ​កញ្ញា​​ខាង​មុខ​នេះ ​។

តើ​ហេតុ​អ្វី​បាន​លោក សម រ​ង្ស៊ី​ បង្កើន​ការ​វាយលុក​កាន់តែ​សាហាវ​ ប្រឆាំង​សម្តេច​តេ​ជោ? តើ​ការ​វាយ ប្រហារ​ខាង​ពាក្យ​សម្តី​នោះ ​មាន​ជាប់​ទាក់ទង​នឹង​ផែនការ​វិល​ត្រឡប់​របស់​សម រ​ង្ស៊ី​ មក​កាន់​ប្រទេស​កម្ពុជា? តើ​សកម្មភាព​ទាំងនោះ ​អាច​មាន​យុ​ទ្ឋ​សាស្ត្រ​អ្វី​ផ្សេង​ទៀត ​បង្កប់​ពី​ខាងក្រោយ​ដែរ​ឬទេ?

​លោក សម រ​ង្ស៊ី និងមេដឹកនាំ ន​យោ​បាយ​ប្រឆាំង​ទាំងនេះ កាន់តែ​ប្រកាស​ច្បាស់លាស់ ​អំពី​ការ​វិល​ត្រឡប់ របស់​លោក សម រ​ង្ស៊ី​ ដែល​ជាមេដឹកនាំ​ប្រឆាំង ​ដែល​ល្បី​ខាង​និយាយ​មិន​សំចៃ​សម្តី​ ។

ការ​ប្រកាស​កាន់តែ​ច្បាស់លាស់​នៃ​ការ​វិល​ត្រឡប់​របស់​លោក សម រ​ង្ស៊ី​ បាន​កើត​មាន​ទន្ទឹម ពេល​ដែល លោក សម រ​ង្ស៊ី​ បាន​វាយលុក​កាន់តែ​ខ្លាំង​ ខាង​ពាក្យ​សម្តី​ប្រឆាំង​សម្តេច​តេជោ​ហ៊ុន​ សែន ​និង​រដ្ឋាភិបាល កម្ពុជា ​។

ហេតុផល​មួយ​ចំនួន ​ត្រូវ​បាន​គេ​មើលឃើញ​ពី​ការ​វាយប្រហារ​របស់​ លោក សម រ​ង្ស៊ី មួយ​រយៈ​ពេល​ចុង ក្រោយ​នេះ​ ។ ទី​មួយ លោក​មាន​បំណង​ទាក់ទាញ​ការ​គាំទ្រ​ សម្រាប់​ផែនការ​វិល​ត្រឡប់​របស់លោក និង​ជីវិត​នយោបាយ​វែង​ឆ្ងាយ​របស់​លោក​ ។​ ទី​ពីរ​លោក​មាន​ចេតនា​បំបែកបំបាក់​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ។

នៅ​ពេល​ថ្មី​ៗ​នេះ លោក​បាន​ធ្វើការ​វាយប្រហារ​ពាក្យ​សម្តី​ដ៏​ខ្លាំង​ហួសហេតុ​ដោយ ចោទប្រកាន់​ដល់​សម្តេច ស ខេ​ង និង លោក ឌី វិជ្ជា ដែល​ជា​កូនប្រុស​របស់ លោក ហុង ឡង​ឌី ថា ​មិន​សប្បាយចិត្ត នឹង​សម្តេច ហ៊ុន សែន ហើយ​អ្នក​ទាំង​ពីរ​កំពុង​រក​វិធី​វាយបក​ប្រឆាំង​នឹង​សម្តេច​តេ​ជោ​ហ៊ុន ​សែន ។ លោក​ក៏​បាន​ព្យាយាម​ដុត​កំហឹង​នៅ​ក្នុង​កងទ័ព​ ដើម្បី​អោយ​ងើបឡើង​បះបោរ​ប្រឆាំង​នឹង​សម្តេច​តេ​ជោ​ហ៊ុន​ សែន ​ផង​ដែរ​ ។

លោកព្យាយាមដុតកំហឹង សម្តេច​ស​ ខេ​ង ដោយ​បាន​និយាយ​ថា ស​ម្តេច​ហ៊ុន​ សែន ​ព្យាយាមរក​វិធីដក​លោកចេញពីតំណែង ខណៈ​ដែល​លោក​ដុត​កំហឹង លោក ឌី វិជ្ជា ដោយចោទប្រកាន់ដល់​សម្តេចតេ​ជោ ហ៊ុន សែន ​ថា​ បាន​ជាប់​ទាក់ទង​នឹង​ការ​ស្លាប់​របស់​ឪពុក​របស់​លោក ឌី វិជ្ជា គឺលោក ហុង ឡង​ឌី ដោយ សារ​តែឧទ្ធម្ភាគ​​ចក្រ​របស់​លោក​បាន​ផ្ទុះ​ធ្លាក់​ កាលពី​ថ្ងៃ​ទី​៩​ វិច្ឆិកា​ ឆ្នាំ​២០០៨ ដែល​ជា​ថ្ងៃ​បុណ្យឯករាជ្យ​ជាតិ របស់​កម្ពុជា​។

ការ​ចោទប្រកាន់​ទាំងនោះ​ បាន​នាំ​អោយ​សម្តេចតេជោ ហ៊ុន​សែន សម្តេច​ស ​ខេ​ង និង លោក ឌី វិជ្ជា ឈាន ដល់​ការ​សម្រេចចិត្ត​ប្តឹង​លោក​សម រ​ង្ស៊ី​ ។

ដូច្នេះ វា​បាន​ធ្វើ​អោយ​រូប​លោក​ ជំពាក់ជំពិន​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ​លើ​ផ្លូវច្បាប់ ដែល​លោក​បាន​ប្រឈម​មុខ នឹង​បណ្តឹង​ជា​ច្រើន​រាប់​មិន​អស់​ស្រាប់​ទៅ​ហើយ ​។

ប៉ុន្តែ​ការ​ដែល​លោក​នៅ​ក្រៅប្រទេស​ស្រាប់​ លោក​ហាក់ដូចជា​មិន​ខ្វល់​អ្វី​ឡើយ​នឹង​ការ​ប្តឹង​ទាំងនោះ ​និង​ទោស​ដែល​លោក​កំពុង​តែ​ប្រឈម​មុខ​ ។ គ្រាន់តែ​កាលពី​ខែឧសភា កន្លង​ទៅ លោក សម រ​ង្ស៊ី​ ត្រូវ​បាន តុលាការក្រុង​ភ្នំពេញ​រក​ឃើញ​ថា​ មាន​កំហុស​នៅ​ក្នុង​បណ្តឹង​ពីរ​រួច​ទៅ​ហើយ ដោយ​មួយ​ទាក់ទង​នឹង​ការ​អុជអាល​កងទ័ព ​និង​មួយទៀត​ទាក់ទង​នឹង​ការ​ប្រមាថ​ព្រះមហាក្សត្រ ​ដែល​ត្រូវ​បាន​រដ្ឋធម្មនុញ្ញ​ចែង​ថា​មិន​អាច​រំលោភ​បំពាន​បាន​។ ក្នុង​ករណី​នីមួយ​ៗ​នៃ​បណ្តឹង​ទាំង​ពីរ លោក សម រ​ង្ស៊ី​ត្រូវ​ផ្តន្ទាទោស អោយ​ជាប់
ពន្ធ​​នាគារ​រយៈ​ពេល​បួន​ឆ្នាំ​ ។

ចំ​ណែ​កាលពី​ឆ្នាំ​មុន តុលាការ​ក៏​បាន​រក​ឃើញ​ថា​ លោក សម រ​ង្ស៊ី​មាន​កំហុស​ដោយ​បាន ចោទប្រកាន់ សម្តេច ហ៊ុន សែន ថា​បានអោយ​លុយ នាង ធី សុវណ្ណ​ថា​ ដែល​ជាតា​រា​ហ្វេ​ស​ប៊ុ​កមួយ​រូប​ ដើម្បី​អោយ​ងាក មក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​តុលាការ​បាន​តម្រូវ​អោយ​លោកសងជំងឺ​ចិត្ត​សម្តេច​តេ​ជោ ហ៊ុន សែន​មួយ​លាន​ដុល្លារ​ ។ តុលាការ​ក៏​បាន​ផ្តន្ទាទោស​ លោក​សម រ​ង្ស៊ី​ ថា ​បាន បរិហា​កេ​រ្តិ៍សម្តេច ហេង សំ​រិ​ន ផងដែរ​ ហើយ​តម្រូវ​អោយ​លោកសងជំងឺចិត្ត​សម្តេច​ហេង​ សំ​រិ​ន​ ចំនួន​៣៧៥០០​ដុល្លារ​ផង​ដែរ​ ។

លោក សម រ​ង្ស៊ី​បាន​ធ្វើ​អោយ​ខ្លួន​គាត់​រុំព័ទ្ធ​​ដោយ​បណ្តឹង​ផ្នែក​ច្បាប់ ​និង​ការ​ផ្តន្ទាទោស​ ដោយ​តុលាការ​។ ប៉ុន្តែ​លោក​មិន​មានការ​ភ័យ​ព្រួយ​ឡើយ​ ដោយសារ​តែ​លោក​នៅ​ក្រៅប្រទេស​ស្រាប់ ​។ លោកមិនខ្វល់​ឡើយ ពីព្រោះ​កម្ពុជា​មិន​អាច​ចាប់​លោក ​យក​មក​ដាក់គុក​តាម​ការ​ផ្តន្ទាទោស​បាន​ទេ ខណៈដែល​លោក​ស្នាក់​នៅ​ប្រទេស​បារាំង ​។

ផ្ទុយ​ទៅ​វិញ​ លោក​អាច​ធ្វើ​អោយ​សម្លេង​របស់​លោក​នៅ​តែ​លាន់លឺ​ក្នុង​ត្រចៀក​អ្នកគាំទ្រ​របស់​លោក​។ ដូច្នេះ លោក​មិន​បាន​ខាត​ពី​ការ​រិះគន់​មិន​សំចៃ​ប្រឆាំង​សម្តេច​តេ​ជោ គណបក្សកាន់អំណាច គឺ គណបក្ស ប្រជាជន​កម្ពុជា​ និងរដ្ឋាភិបាល​កម្ពុជា​ទេ​ ។

ប៉ុន្តែ​បណ្តឹង​កាន់តែ​ច្រើន ​កាន់តែ​ផ្តល់​ហេតុផល​ដល់​លោក​កាន់តែ​រឹង​មាំ​ សម្រាប់​ការ​មិន​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ ។ សម្រាប់​អ្នកខ្លះ​ ដែល​មិន​គាំទ្រ​លោក​នោះ ការ​បង្កើន​ការ​វាយប្រហារ​របស់​លោក សម រ​ង្ស៊ី ជា​យុ​ទ្ធសាស្ត្រ​ដកថយ​ជា​ជាង​យុ​​ទ្ធ​សាស្ត្រ​វាយលុក​ ។ ការ​មានទោស​កាន់តែ​ធ្ងន់​វា​កាន់តែ​ផ្តល់ ហេតុផល​ថា​ លោក​មិន​គួរ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ ដើម្បី​ជាប់​ព​ន្ធ​នាគារ​ឡើយ ​។

តាម​ពិត​ទៅ ប្រវត្តិ​នយោបាយ​ជិត​បី​ទស្សវត្សរ៍​មកនេះ​ មិន​មាន​ពេល​ណាមួយ​ដែល​លោក សម រ​ង្ស៊ី​ ហ៊ាន ប្រថុយ​វិល​ត្រឡប់​ចូល​ប្រទេស​វិញ ​ដោយ​គ្មាន​ការ​លើកលែងទោស ​ដោយ​ព្រះមហាក្សត្រ​ទេ ​។

ប៉ុន្តែ​អ្នកនយោបាយ​ប្រឆាំង​ ដែល​កំពុង​តែ​នីរ​ទេស​ខ្លួន​នៅ​ក្រៅប្រទេស​ នៅ​តែ​ប្រកាស​ការ​អះអាង​ថា​ លោក​សម រ​ង្ស៊ី​ នឹង​វិល​ត្រឡប់​ចូល​កម្ពុជា​វិញ​ នៅ​ខែកញ្ញា​ខាង​មុខ​នេះ ​ហើយ​គេ​ចាត់​ទុក​ឆ្នាំ​២០១៩ ​ជា​ឆ្នាំ​ល្អ​ សម្រាប់​ផែនការ​នេះ​ ។ ដូច្នេះ សម្រាប់​អ្នកគាំទ្រ​ លោក សម រ​ង្ស៊ី ​វិញ សកម្មភាព​វាយប្រហាររបស់​លោក​​ស្ថិត នៅ​លើ​ផ្លូវ​នយោបាយ​មួយ​ ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ ដើម្បី​ធ្វើ​យ៉ាង ណា​អោយការ​វិល​ត្រឡប់​របស់​លោក​ទទួល​បាន​ជោគជ័យ​។

ពេល​វេលា​នឹង​បញ្ជាក់​ថា​ ការ​វាយប្រហារ​ពាក្យ​ស​ម្តី​គ្រប់យ៉ាង​របស់​លោក​សម រ​ង្ស៊ី​ ជា​ផែនការ​សម្រុកចូល​ឬ​ក៏​ជា​ការ​ដកថយ​ប្រក​ដោយ​យុ​ទ្ធសាស្ត្រ ៕

អត្ថបទសរសេរ ដោយ