ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​ស្លា.ប់​ហៅ​ផ្តែផ្តាំ​ប្រគល់​មរតក​ហើយ …​​ផ្ទុះ​កំហឹង​ពេល​តុលាការ​បែងចែក​ខុស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​សម្ដែង​ការ​កើតទុក្ខ​មិន​សុខចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​សាលក្រម​តុលាការ ដែល​បាន​សម្រេច​បែងចែក​កេរ​មរតក​ខុស​ទៅ​នឹង​អ្វី​ដែល​ជា​បណ្ដាំ​ចុង​ក្រោយ​របស់​ប្ដីគាត់​ មុន​ពេល​ស្លាប់ ។ គាត់​បាន​ចោទប្រកាន់​ថា តុលាការ​ធ្វើ​អ្វី​ៗ​ទៅ​តាម​ខ្សែ​ញាក់​របស់​កូន​ប្រពន្ធមុន ដែល​ធ្វើ​ឲ្យ​គាត់​ទទួល​រង​នូវ​ភាព​អយុត្តិធម៌ ។…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​សម្ដែង​ការ​កើតទុក្ខ​មិន​សុខចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​សាលក្រម​តុលាការ ដែល​បាន​សម្រេច​បែងចែក​កេរ​មរតក​ខុស​ទៅ​នឹង​អ្វី​ដែល​ជា​បណ្ដាំ​ចុង​ក្រោយ​របស់​ប្ដីគាត់​ មុន​ពេល​ស្លាប់ ។ គាត់​បាន​ចោទប្រកាន់​ថា តុលាការ​ធ្វើ​អ្វី​ៗ​ទៅ​តាម​ខ្សែ​ញាក់​របស់​កូន​ប្រពន្ធមុន ដែល​ធ្វើ​ឲ្យ​គាត់​ទទួល​រង​នូវ​ភាព​អយុត្តិធម៌ ។ មិនតែប៉ុណ្ណោះ កូន​ៗ​ទាំងនោះ​ ហ៊ាន​បណ្តេញ​គាត់​ចេញពីផ្ទះ​ថែម​ទៀត ដោយ​ឲ្យ​គាត់​យក​ត្រឹម​រថយន្ត​១​គ្រឿង​ប៉ុណ្ណោះ ប៉ុន្តែ​គាត់​មិន​ព្រម​ចុះ​ចេញ​ជា​ដាច់ខាត ។

ផ្ទះ​ដែល​កំពុង​កើតរឿង​ក្ដីក្ដាំ​គ្នា​នេះ មាន​អាសយ​ដ្ឋា​ន​លេខ​១៧៣ ដែល​ស្ត្រី​ជា​ម្ដាយចុង​រស់នៅ ព្រមទាំង​ផ្ទះ​ជួល​កម្ពស់​៣​ជាន់​មួយ​កន្លែងទៀត ​ស្ថិត​នៅ​តាម​ផ្លូវលំ ក្នុងភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ព្រឹក​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ កម្លាំងសមត្ថកិច្ច​ចម្រុះ​១​ក្រុម ដឹកនាំ​ដោយ​មន្ត្រី​សាលា
ដំបូង​​រាជធានី​ភ្នំពេញ បាន​ចុះ​អនុវត្ត​សាលក្រម​លេខ​១០៨ «​ភ​»​ដ​.​រ ចុះ​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៩ ចេញ​ដោយ​លោក សំ ប៊ុ​ន​ពៅ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​បែងចែក​ទាំង​ផ្ទះ​និង​ផ្ទះ​ជួល​ជា​៣​ចំណែក ។

ការ​សម្រេច​នេះ ធ្វើ​ឲ្យ​កូន​ប្រពន្ធ​មុន​ទាំង​២​នាក់​ មាន​សិទ្ធិ​ទៅ​រស់នៅ​ជាមួយ​ស្ត្រី​ជា​ម្ដាយចុង​ថែម​ទៀត​ផង ទើប​ធ្វើ​ឲ្យ​ស្ត្រី​រូប​នេះ​មិន​សុខចិត្ត និង​ចេញ​មុខ​តវ៉ា​យ៉ាង​ខ្លាំង ។ស្ត្រី​ជា​ម្តាយចុង​ដែល​មិន​សុខចិត្ត​ចំពោះ​សាល ក្រម​តុលាការ​នេះ​ឈ្មោះ យ៉ែ​ម សុ​ី​វន អាយុ​៣៥​ឆ្នាំ រស់នៅ​ផ្ទះ​ដែល​កំពុង​កើត​មាន​ទំនាស់​ខាងលើ ។ចំណែក​កូន​ប្រពន្ធ​មុន និង​ជា​គូទំនាស់​ជាមួយ​គាត់​រឿង​ដណ្ដើម​កេរ​មរតក​នេះ ម្នាក់​ឈ្មោះ ហុ​ី​ង សុភា​វី ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៩ ផ្លូវ​លេខ​៣៧១ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមាន ជ័យ និង​ម្នាក់​ទៀត​ឈ្មោះ ហុ​ី​ង សូលី​ដា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​អគារ​ខុន​ដូ​លេខ​១០០២ បុរី​សែន​សុខ ផ្លូវ​ឧ​ញ៉ា​ម៉ុង ឫ​ទ្ធី ភូមិ​ប៉ា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ទាក់ទង​ទៅ​នឹង​រឿងរ៉ាវ​ខាងលើ​នេះ ត្រូវ​បានស្ត្រី​ឈ្មោះ យែ​៉​ម សុ​ី​វន និយាយ​ថា គាត់​បាន​រៀបការ​ជា​មួយ​​បុរស​ចំណាស់​ម្នាក់​ពោះម៉ាយ​កូន​២ ឈ្មោះ ហុ​ី​ង ច័ន្ទ​តារា នៅ​អំឡុង​ឆ្នាំ​២០០៦ ហើយ​ក្រោយ​ពេល​រៀប​ការ​រួច​ចាប់ដៃ​គ្នា​ជា​ប្តី​ប្រពន្ធ គាត់​និង​ប្ដី​បាន​សាងសង់​ផ្ទះ​ធំ​ទ្រនំ​ខ្ពស់ មាន​ទាំង​ផ្ទះ​ជួល​ទៀត​ផង ។ ប៉ុន្តែ​ជា​អកុសល​បាន​តែ​២​ឆ្នាំ​ប៉ុណ្ណោះ គឺ​នៅ​អំឡុង​ខែឧសភា ឆ្នាំ​២០១៨ ប្ដី​ក៏​មាន​ជំងឺ​ស្លាប់​ទៅ ។

ប៉ុន្តែ​នៅ​មុន​ពេល​លាចាក​លោក​រយៈពេល​កន្លះ​ខែ ប្ដី​បាន​ហៅ រូប​គាត់​និង​កូនស្រី​ប្តី​គាត់​ជាមួយ​ប្រពន្ធ​មុន​២​នាក់ ព្រមទាំង​កូនប្រសា​ផង ទៅ​និយាយ​ផ្ដែផ្ដាំ​និង​បែងចែក​កេរ​មរតក​ដែល​គាត់​មាន ។ ក្នុង​នោះ​ប្ដី​បាន​ប្រគល់​ផ្ទះថ្ម​១​ខ្នង​ដែល​រស់នៅ​រាល់ថ្ងៃ​ឲ្យ​មក​គាត់​រស់នៅ​ដាច់​មុខ​ម្នាក់ឯង ចំណែក​ផ្ទះ​ជួល​មួយ​កន្លែង​ទៀត​កម្ពស់​៣​ជាន់​មាន​ជា​ច្រើន​បន្ទប់​ត្រូវ​បាន​បែងចែក​ជា​៣​ចំណែក​គឺ ១​ចំណែក​ឲ្យ​មក​គាត់​ជា​ប្រពន្ធ និង​២​ចំណែក​ទៀត​ប្រគល់​ទៅ​ឲ្យ​កូនស្រី​ប្រពន្ធ​មុន​ទាំង​នាក់ ។

ការ​បែងចែក​នេះ​ក៏​ព្រោះតែ​ប្តី​គាត់​មាន​បំណ​ង​មិន​ឲ្យ​រូប​គាត់ និង​កូន​ទាំង​២​នាក់​ឈ្លោះ​ទាស់​គ្នា ប៉ុន្តែ​ធ្វើ​ឡើង​តែ​មាត់ទទេ​ប៉ុណ្ណោះ មិន​មាន​ក្រដាស​ស្នាម​និង​ការ​ដឹង​ឮ​ពី​អាជ្ញាធរ​ឡើយ​។ ក្នុង​ខណៈនោះ​ដែរ កូនស្រី​ទាំង​២​នាក់​បាន​យល់ព្រម​និង​និយាយ​ថា​«​ធ្វើ​ម៉េច​ធ្វើ​ទៅ ឲ្យ​តែ​ប៉ា​បាន​សប្បាយចិត្ត​» ។

លុះ​ពេល​ប្តី​គាត់​ស្លាប់់​ទៅ រឿង​ទំនាស់​ដណ្ដើមកេរ​មរតក​ក៏​បាន​ផ្ទុះ​ឡើង ដោយ​កូនស្រី​ទាំង​២​នាក់​បំភ្លេច​បណ្ដាំ​ឪពុក​អស់ ហើយ​បាន​បណ្ដេញ​រូប​គាត់​ឲ្យ​ចាក​ចេញពីផ្ទះ ដោយ​ឲ្យ​ត្រឹមតែ​រថយន្ត​ម៉ាក​សុ​ី​ណា​១​គ្រឿង​ប៉ុណ្ណោះ ។ ពេល​នោះ​កូនស្រី​ទាំង​២​នាក់​និយាយ​មក​កាន់​គាត់​ថា «​ពួក​ខ្ញុំ​មិន​អាច​អនុវត្ត​តាម​បណ្ដាំ​លោក ឪពុក​​បាន​ទេ ពួក​ខ្ញុំ​សុំ​កាន់កាប់​ផ្ទះ​និង​ផ្ទះ​ជួល​ទាំងនេះ​ហើយ ចំណែក​បង​ឯង​អត់​មាន​ចំណែក​ទេ សូម​បង​ចុះ​ចេញពីផ្ទះ​នេះ ហើយ​យក​រថយន្ត​ម៉ាក​សុ​ី​ណា​១​គ្រឿង​បាន​ហើយ​»​។

ប៉ុន្តែ​ខណៈនោះ រូប​គាត់​មិន​បាន​យល់ព្រម​ចេញ​ឡើយ​ព្រោះ​ផ្ទះ​នោះ​គឺជា​ផ្ទះ​របស់​គាត់​ដែល​បាន​មក​ពី​ការ
រក​សុ​ី​ជាមួយ​ប្ដី គ្មាន​ចំណែក​កូន​ៗ​ទាំងនេះ​ឡើយ ។ ប្រភព​ដដែល​បន្ត​ថា ក្រោយមក​ទើប​កូនស្រី​ទាំង​២​នាក់​រួមដៃគ្នា​ជាមួយ​កូនប្រសា ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​កម្ចាត់​រូប​គាត់​ចេញពីផ្ទះ​នោះ​ឲ្យ​បាន ។ ចំណែក​តុលាការ​វិញ បាន​ចេញ​សាលក្រម​សម្រេច​បែងចែក​ខុស​នឹង​បណ្ដាំ​ប្ដី​របស់​គាត់​ដែរ ហើយ​ក៏​ជា​ការ​សម្រេច​ដ៏​លម្អៀង​មួយ ដោយ​តុលាការ​មិន​បានសិក្សា​ឬ​ក៏​យល់​ថា រូប​គាត់​គឺជា​ម្ចាស់ផ្ទះ​នោះ​ទេ ។

តុលាការ​បែរជា​សម្រេច​បែងចែក​ទាំង​បំពាន​ដោយ​យក​ផ្ទះ​របស់​គាត់​ទៅ​បែងចែក​ជា​៣​ចំណែក​ទៅ​វិញ ហើយ​ការ​ពិត​កូន​២​នាក់​នោះ​គ្មាន​សិទ្ធិ​ទទួល​បាន​ចំណែក​ផ្ទះ​នេះ​ទេ ព្រោះ​វា​ជា​ញើស​ឈាម​របស់​គាត់​និង​ប្ដី​សុទ្ធសាធ ។ ចំណែក​ផ្ទះ​ជួល​បែងចែក​ជា​៣​ចំណែក​នោះ​រូប​គាត់​ក៏​មិន​ថា​អី​ដែរ ព្រោះ​វា​ជា​បណ្ដាំ​របស់​ប្ដី
ដែល​បាន​បែងចែក​ស្រាប់​ហើយ ។ ហេតុនេះ​ហើយទើប​គាត់​កើតទុក្ខ​មិន​សុខចិត្ត​នៅ​ពេល​តុលាការ​ចេញ​សាលក្រម​លម្អៀង​និង​អយុត្តិធម៌​បែប​នេះ​។

រីឯ​កូន​ប្រពន្ធ​មុន​ទាំង​២​នាក់ ក៏​រឹតតែ​បំពាន​រូប​រូប​គាត់ និង​ប្រព្រឹត្ត​ផ្ទុយ​ពី​សាលក្រម​ថែម​ទៀត​ព្រោះ​បាន​បណ្ដេញ​គាត់​ចេញពីផ្ទះ​ទ ាំ​ង​ដឹង​ថា​នៅ​ក្នុង​សាលក្រម​ក៏​មាន​ចំណែក​គាត់​ដែរ​នោះ ។ក្រោយ​ពេល​ម្ដាយចុង​ចេញ​មុខ​ជំទាស់​មិន​ទទួលស្គាល់​សាលា​ក្រម ដែល​សម្រេច​ដោយ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា​ ជា​រឿង​អយុត្តិធម៌​បែប​នេះ ខាង​កូន​ប្រពន្ធ​មុន​ទាំង​២​នាក់​មិន​បាន​ធ្វើការ​បំភ្លឺ​បែប​ណា​នោះ​ឡើយ និង​បាន​គេច​ចេញ
ពី​ក្រុម​អ្នកកាសែត​បាត់​អស់ ។

តាម​រឿងរ៉ាវ​ដណ្ដើម​កេរ​មរ​ត​នេះ ជា​មេរៀនមួយ​សម្រាប់​អ្នកមាន​ទ្រព្យ សម្បត្តិ​ច្រើន ដែល​គួរតែ​លលក​ធ
្វើ​បណ្ដាំមរតក​ដោយ​មានការ​ដឹង​ឮ​ពី​មេធាវី ។ បណ្ដាំមរតក ច្រើន​តែ​គេ​អនុវត្ត​ក្រោយពេល​ដែល​អ្នក​បែង​ចែក​​មរតក​ស្លាប់​ទៅ​។ ការ​ធ្វើ​បែប​នេះ ទើប​មិន​មានរឿង​រ៉ាវ​ទៅ​ថ្ងៃក្រោយ ៕

អត្ថបទសរសេរ ដោយ