ច្បាស់ការណ៍..! ទូរស័ព្ទ Huawei Mate X នឹងចេញលក់ក្នុងខែកញ្ញា
តាមប្រភព gsmarenaឱ្យដឹងថា កាលពីខែកុម្ភៈកន្លងមក ក្រុមហ៊ុន Huawei បានប្រកាសទូរស័ព្ទស្មាតហ្វូន Mate X ដែលវាមានអេក្រង់អាចបត់ចូលគ្នាបាន ។…
តាមប្រភព gsmarenaឱ្យដឹងថា កាលពីខែកុម្ភៈកន្លងមក ក្រុមហ៊ុន Huawei បានប្រកាសទូរស័ព្ទស្មាតហ្វូន Mate X ដែលវាមានអេក្រង់អាចបត់ចូលគ្នាបាន ។…
តាមប្រភព gsmarenaឱ្យដឹងថា កាលពីខែកុម្ភៈកន្លងមក ក្រុមហ៊ុន Huawei បានប្រកាសទូរស័ព្ទ
ស្មាតហ្វូន Mate X ដែលវាមានអេក្រង់អាចបត់ចូលគ្នាបាន ។ ឧបករណ៍នេះ ត្រូវបានគេគ្រោងនឹងចេញលក់នៅចុងខែនេះ ប៉ុន្តែបន្ទាប់ពីមានការហាមឃាត់ពាណិជ្ជកម្មទាំងមូលរបស់អាមេរិក បានធ្វើឱ្យខូចខាតដល់ផែនការរបស់ក្រុមហ៊ុនផលិតរបស់ចិនមួយនេះ ។ របាយការណ៍ថ្មីពីស្ថានីយទូរទស្សន៍ CNBC និងកាសែត The Wall Street Journal បានអះអាងថាទូរស័ព្ទដែលអាចបត់ចូលគ្នានេះនឹងត្រូវគេគ្រោងដាក់លក់នៅខែកញ្ញា ។
យោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Huawei បានឱ្យដឹងថាទូរស័ព្ទ Mate X នឹងចាប់ផ្តើមលក់នៅទូទាំងពិភពលោកដោយផ្តោតលើទីផ្សារដែលមានហេដ្ឋារចនាសម្ព័ន្ធ 5G ត្រូវបានដាក់ពង្រាយ ។ អ្នកនាំ ពាក្យបាននិយាយថា Mate X កំពុងឆ្លងកាត់ការធ្វើតេស្តយ៉ាងទូលំទូលាយដើម្បីធ្វើឱ្យប្រាកដថាវាពិតជាត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចេញលក់ដ៏ធំមួយ ។
ក្រុមហ៊ុន Huawei ក៏កំពុងធ្វើការជាមួយក្រុមហ៊ុនទូរស័ព្ទចល័ត និងអ្នកអភិវឌ្ឍន៍កម្មវិធីដើម្បីធ្វើឱ្យប្រាក ដដែរថា ឧបករណ៍នេះ នឹងផ្តល់ជូននូវបទពិសោធន៍ដ៏អស្ចារ្យចេញពីប្រអប់តែម្តង ។ អ្នកនាំពាក្យរូបនេះក៏បានបញ្ជាក់ផងដែរថាការហាមឃាត់របស់រដ្ឋាភិបាលអាមេរិកនឹងមិនប៉ះពាល់ដល់សមត្ថភាពរបស់ Mate X ក្នុងការដំណើរការប្រព័ន្ធប្រតិបត្តិការ Android និងឈុតកម្មវិធី Google ដូចដែលវាត្រូវបានប្រកាសមុនពេលបញ្ជីខ្មៅនោះទេ ។ ទូរស័ព្ទ Mate X នឹងមានវត្តមាននៅក្នុង Interstellar Blue សម្រាប់តម្លៃ ២៦០០ ដុល្លារអាមេរិក ។ ដោយ៖ សោម វិសាល
ចែករំលែកព័តមាននេះ