ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុ​ន អា​លី​ហ្សា ប្រកាស​ចូល​រោងការ​ជា​មួយ​​បុរស​ខ្មែរ​​នៅ​អា​មេ​រិ​ក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារា​សម្តែង​នាង អ៊ុ​ន អា​លី​ហ្សា បាន​ប្រកាស​ចូល​រោងការ​ជាមួយ​បុរស​ដែល​ជា​អា​ណិកជន​ខ្មែរ​រស់នៅ​អា​មេ​រិ​ក នៅ​ថ្ងៃ​ទី​២២ ​មិថុនា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​…

រាជធានីភ្នំពេញ ៖ តារា​សម្តែង​នាង អ៊ុ​ន អា​លី​ហ្សា បាន​ប្រកាស​ចូល​រោងការ​ជាមួយ​បុរស​ដែល​ជា​អា​ណិកជន​ខ្មែរ​រស់នៅ​អា​មេ​រិ​ក នៅ​ថ្ងៃ​ទី​២២ ​មិថុនា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​ ។

រូបភាព​ថត​សម្រាប់​Pre Wedding របស់​តារា​រូប​នេះ​ ត្រូវ​បាន​គេ​បញ្ចេញ​នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ខណៈ​ពេល​ដែល​រូបភាព​ទាំង​អស់នោះ​ បាន​ថត​ផ្តិត​យក​ទេសភាព​នៅ​ក្នុង​ខេត្តសៀមរាប ​។

តារា​សម្តែង អា​លី​ហ្សា បាន​អះអាង​ថា នាង​នឹង​គ្រោង​ចូល​រោងការ​នៅ​ថ្ងៃ​ទី​២២ ​មិថុនា ឆ្នាំ​២០១៩ នេះ ជា មួយ​អនាគត​ស្វាមី ​ដែល​មាន​សញ្ជាតិខ្មែរ ​រស់នៅ​រដ្ឋ​កាលី​ហ្វ​័រញ៉ា សហរដ្ឋអាមេរិក​ ។ នាង​បញ្ជាក់​ថា អ​នា
​គត​​ស្វាមី​របស់​នាង​មាន​ដើម​កំណើត​នៅ​ស្រុក​ខ្មែរ ហើយ​បាន​ចេញ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​យូរ​ឆ្នាំ​មក​ហើយ ខណៈ​ពេល​ដែល​នាង​បាន​កសាង​ទំនាក់ទំនង​គ្នា រហូត​ឈាន​ដល់​មង្គលការ​នា​ពេល​នេះ​។

បើ​តាម អ៊ុ​ន អា​លី​ហ្សា ការ​សម្រេចចិត្ត​មាន​ស្វា​មីនា​ពេល​នេះ ​គឺ​មិនមែន​ជា​រឿង​ភ្ញាក់ផ្អើល​នោះ​ឡើយ ក្នុង​ពេល​ដែល​វ័យ​របស់​នាង​កាន់តែ​ជ្រេ​នឹង​ជា​ពេលវេលា ​ដែល​ត្រូវ​គិតគូ​រពី​រឿង​គ្រួសារ​។ តារា​រូប​នេះ​បន្ថែម​ថា ក្រោយ​ពេល​ដែល​នាង​ចូល​រោងការ​មាន​ស្វាមី​ហើយ​នោះ នាង​នឹង​សម្រេច​បញ្ចប់​អាជីព​សម្តែង​ទាំងស្រុង ប៉ុន្តែ​នាង​នៅ​តែ​ទទួលយក​ការ​ច្រៀង​តាម​ពិធី​ផ្សេង​ៗ​តែ​មួយ​មុខ​ប៉ុណ្ណោះ ​ក្នុង​ពេល​ដែល​នាង​មាន​វត្ត​មាន​នៅ​​ស្រុក​ខ្មែរ​។

នាង​ធ្លាប់​មានរឿង​រ៉ាវ​របួស​ស្នេហា​ចាស់ ​ជាមួយ​បុរស​ម្ចាស់​ហាង​កា​ហ្វែ​មួយ​រូប ​នា​ពេល​កន្លង​មក​ដែល​ធ្លាប់​ធ្វើ​ឲ្យ​នាង​ខកចិត្ត​ ។​ពេល​នេះ អ៊ុ​ន អា​លី​ហ្សា ត្រូវ​បាន​គេ​ចាត់​ទុក​ថា មានសំណាង​ដែល​បាន​បុរស​ថ្មី មក​ធ្វើ​ជា​ស្វាមី ព្រោះ​ក្រៅ​តែ​ពី​រូបរាង​សង្ហារ វ័យក្មេង និង​មិន​ពាក់ព័ន្ធ​ប្រវត្តិ​ធ្លាប់​មាន​ប្រពន្ធ​កូន បុរស​នោះ​ក៏​ជា អ្នកមាន ជីវភាព​ធូ​រធា​ និង​ចេញចូល​ស្រុក​ខ្មែរ​ញឹកញាប់​ផង​ដែរ ៕ ​(សម្រួល៖ ស្រីណា)

អត្ថបទសរសេរ ដោយ