ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​ៗ ! តុលាការ​កាត់ទោស​ឃាតករ​ស្ត្រី​ដែល​កា.ប់សម្លា.ប់​មិត្តភក្តិ​ជា​កង់​ៗ​ជាប់គុក​រយៈពេល​…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ នេះ លោក សេង គឹ​ម​ឡាក់ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ នេះ លោក សេង គឹ​ម​ឡាក់ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទប្រកាន់​ស្ត្រី​ម្នាក់​ដែល​ជា​ជនសង្ស័យ​ក្នុង​សំណុំរឿង​ឃាតកម្ម​សម្លាប់​មិត្តភក្តិ​ពន្លះសាច់​ជា​កង់​ៗ យក​ទៅ​បោះ​ចោ ល​នៅ​ក្នុង​ទន្លេ ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន ។ បទ​ឃាតកម្ម​គិត​ទុកជា​មុន យោង​តាម​មាត្រា​២០០ នៃ​ក្រម​ព្រហ្ម ដែល​បទល្មើស​នេះ​តម្រូវ​ឲ្យ​ផ្តន្ទាទោស​ជាប់​ជាប់ចោទ​ដាក់គុក​អស់​មួយ​ជីវិត ។

ក្រោយ​តំណាង​អយ្យការ​ចោទប្រកាន់ សំណុំរឿង​នេះ​ត្រូវ​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។ ជនសង្ស័យ​ឈ្មោះ ស៊ិ​ន សុផល ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ​លក់​អាហារ​អឺរ៉ុប យីហោ ដឹ​រេ​ដ​ហ្គោ​របារ នៅផ្ទះ​លេខ ៤០Eo ផ្លូវ​១៥៤ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ ចំណែកឯ ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​គឹ​ម យ៉ា​នាង ភេទ​ស្រី អាយុ​៣៩​ឆ្នាំ មុខរបរ​ម្ចាស់​ហាង​អ៊ុតសក់​ក្នុង​ផ្សារ​ចាស់ ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ទួល​សង្កែ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

គួររំលឹកថា ៖ ហួសចិត្ត​…​ហាក់​ខ្លួនឯង​ជា​សាក្សី ខណៈ​នាំ​មក​បង្ហាញ​សកម្មភាព​សម្លាប់​មនុស្ស

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ