ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ស្រី​មហាជន​សរសើរ​ថា​ មានសំណាង

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ តារា​ស្រី​ដែល​រាសី​ឡើង​បាន​ស្វាមី​មានមុខមាត់​ក្នុង​សង្គម មានទ្រព្យ ហើយ​ជីវភាព​មាន​ភាព​ហ៊ឺហា​ត្រូវ​មហាជន​ចាត់​ទុក​ថា​ជានា​រី​មានសំណាង ។ តារា​ដែល​ជីវិត​អណ្តែត​ឡើង​បែប​នោះ តើនរ​ណាខ្លះ ? តារា​ទាំងនោះ​ដូច​ជា តារា​សម្តែង​នៅ…

រាជធានី​ភ្នំពេញ​៖ តារា​ស្រី​ដែល​រាសី​ឡើង​បាន​ស្វាមី​មានមុខមាត់​ក្នុង​សង្គម មានទ្រព្យ ហើយ​ជីវភាព​មាន​ភាព​ហ៊ឺហា​ត្រូវ​មហាជន​ចាត់​ទុក​ថា​ជានា​រី​មានសំណាង ។ តារា​ដែល​ជីវិត​អណ្តែត​ឡើង​បែប​នោះ តើនរ​ណាខ្លះ ?

តារា​ទាំងនោះ​ដូច​ជា តារា​សម្តែង​នៅ សូ​នី​តា តារា​សម្តែង​ឈឹ​ម អា​លី​យ៉ា អតីត​បវរកញ្ញា​សូរ្យ អេ​ណា អតីត​តារា​សម្តែង​លឹ​ម លី​សា ជាដើម ។ ក្រៅពី​នេះ​មាន​តារា​ជើង​ចាស់​មួយ​ចំនួន​ទៀត​ដូច​ជា​សុ​ឹ​ម សូលី​កា ,​ច​ន ច័ន្ទ​ល​ក្ខិ​ណា និង​គង់ ច័ន្ទ​ស្រី​មុំ ជាដើម ។

នៅ សូ​នី​តា ដែល​ពពោះ​ជិត​៧​ខែ​នោះ លោក​ទិ​ត្យ ថា​វរិ​ទ្ឋិ ជា​ស្វាមី​បាន​ឡើង​តំណែង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​សិល្បៈ ហើយ​នាង​ក៏​ឈប់​សម្តែង​បន្ទាប់​ពី​ជីវិត​ចូល​ដល់​ចំណុច​ប្រសើរ ។ អ្នកសិល្បៈ​សរសើរ​ពី​សំណាង​របស់​នាង ។ មក​ទល់​ពេល​នេះ​នៅ សូ​នី​តា នៅ​តែ​ផ្ទះ​ថ្នមខ្លួន មើលថែ​កូន​ក្នុង​ផ្ទៃ​ឲ្យ​មាន​សុខភាព​ល្អ ហើយ​នាង​ត្រូវ​អ្នកសិល្បៈ​ហៅ​នាង​ថា​«​មេ​»​ស្រប​ពេល​ស្វាមី​មាន​ងារ​ធំ ។

ឈឹ​ម អា​លី​យ៉ា ទើបតែ​រៀប​ការ​ជាមួយ​ស្វាមី​ឋានៈ​ផ្កាយ​តំណែង​ធំ​នៅ​ក្រសួងមហាផ្ទៃ ។ ឈឹ​ម អា​លី​យ៉ា ធ្វើ​ឲ្យ​មិត្ត​រួម​អាជីព​សរសើរ​ពី​សំណាង​របស់​នាង​នេះ​ដែរ ។ ក្រោយ​រៀប​ការ​អា​លី​យ៉ា​លាឈប់​អាជីព​សិល្បៈ ប៉ុន្តែ​នាង​នៅ​បន្ត​ថត​ឲ្យ​ផលិតកម្ម​មួយ​ចំនួន​ដែល​បាន​ចរចា​គ្នា​តាំងពី​មុន​ចូល​រោងការ ។

ពិធី​ការិនី​ស៊ឹ​ម សូលី​កា វិញ​ក៏​មាន​ក្តី​សុខ​ដែរ​ក្រោយ​សាង​ស្នេហ៍​ជាមួយ​លោក​ម៉ែ​ន អេ​ង​ហៅ​អេ​ង ឫ​ទ្ឋី ព្រោះ​​លោក​ឫ​ទ្ឋី មាន​តំណែង​ខ្ពស់​ដែរ ។ សាង​ស្នេហា​ជាមួយ​គ្នា​តារា​១​គូ​នេះ​បង្ហោះ​រូប ស្វី​ត​ៗ​ជា រឿយ​ៗ​។ ពួក​គេ​កសាង​ភាព​ចាប់អារម្មណ៍​ច្រើន​ព្រោះតែ​ជា​អ្នក​រួមការ​ងារ​ជាមួយ​គ្នា​ក្លាយជា​ប្តី​ប្រពន្ធ ។

ចំណែក​ស្វាមី​សូរ្យ អេ​ន​ណា មានឈ្មោះ Maurice Boumen វ័យ​៣១ ឆ្នាំ ជា​អ្នក​គ្រប់ គ្រង​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ នៅ​ទីក្រុង ហុងកុង ។ សូរ្យ អេ​ន​ណា ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ពន្លក​ស្នេហ៍​របស់​ពួក​នាង​កើតឡើង​កាលពី​ជាង​១​ឆ្នាំ​មុន ក្នុង​កម្មវិធី​ជប់លៀង លាគ្នា​របស់​មិត្តភក្ដិ​នាង​ម្នាក់​ដែល​ជា​បវរកញ្ញា ហ្វី​៊​លី​ពី​ន ។

ក្រោយ​ពី​បាន​ឈ្វេងយល់​ចិត្ត​គ្នា​ជាង​១​ឆ្នាំ ឃើញ​ថា ខាង​ប្រុស​ស្រលាញ់ មាន​ទឹកចិត្ត​យោគយល់ អធ្យា​ស្រ័យ និង​ផ្ដល់​តម្លៃ​នាង ហើយ​ឪពុក ម្ដាយ ទាំង​សងខាង​ក៏​ពេញចិត្ត ផង​នោះ សូរ្យ អេ​ន​ណា ក៏​សម្រេច​ចិត្ត​រៀប​ការ​ជាមួយ​គ្នា​តែ​ម្ដង ។

សូរ្យ អេ​ន​ណា និយាយ​ថា​«​នាង​ខ្ញុំ​សប្បាយចិត្ត ខ្លាំង​ណាស់ ដែល​បាន​រក​ឃើញ​មនុស្ស​ប្រុស ម្នាក់ ដែល​ចេះ​ស្រលាញ់ និង​ផ្ដល់​តម្លៃ​ដល់ នាង ខ្ញុំ និង​ក្រុម​គ្រួសារ​បែប​នេះ​» ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ