ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​មូលហេតុ​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​ខ្លាំង​ក្នុង​សង្កាត់​ទួល​ទំពូង​២​ហើយ (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ នេះ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ទីតាំង​ប្តូរ​ប្រេងម៉ាស៊ីន​រថយន្ត ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​កាលពី​ល្ងាចម្សិលមិញ ដោយ​បាន​បញ្ជាក់​ប្រាប់​ថា មូលហេតុ​បង្ក​អោយ​មាន​អគ្គិភ័យ​កើតឡើង…

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ នេះ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ទីតាំង​ប្តូរ​ប្រេងម៉ាស៊ីន​រថយន្ត ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​កាលពី​ល្ងាចម្សិលមិញ ដោយ​បាន​បញ្ជាក់​ប្រាប់​ថា មូលហេតុ​បង្ក​អោយ​មាន​អគ្គិភ័យ​កើតឡើង គឺ​ដោយសារ​តែ​ការ​ឆ្លង​ចរន្ត​ពី​ម៉ាស៊ីនភ្លើង មិនមែន​ដោយសារ​ជាង​ផ្សារ​ដែក​ឡើយ​។ គួររំលឹកថា ខណៈ​ពេល​នេះ អគ្គិភ័យ​នៅ​សង្កាត់​ទួល​ទំពូង​២ បាន​រលត់​ទាំងស្រុង​ហើយ

ក្រោយ​ពី​កើត​មាន​ករណី​អគ្គិភ័យ​បាន​ឆាបឆេះ​ទីតាំង​ប្តូរ​ប្រេងម៉ាស៊ីន​រថយន្ត ដែល​មាន​យីហោ​«​មី​សស្ទើរ ហ្វា​យ​» ដែល​មា​នទី​តាំងនៅ​ចំណុច​ផ្លូវ​លេខ​៤៣០ កែង​នឹង​ផ្លូវ​លេខ​៤៨០ ក្នុង​សង្កាត់​ទទួល​ទំពូង​ទី​២ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​៣​និង​១៨​នាទី​រសៀល​ថ្ងៃ​ទី​១៣ ឆ្នាំ ២០១៩ ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយ​មិន​ទាន់​បានដឹង​ពី​មូលហេតុ​ច្បាស់​នោះ​។

ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មិថុនា កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​ទំពូង​ទី​២ និង​នគរបាល​កាយា​ល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ បាន​ចុះ​ធ្វើការ​ត្រួត​ព​និត្យ ហើយ​បញ្ជាក់​ថា មូលហេតុ​បង្ក​ឱ្យ​មាន​ករណី​អគ្គិភ័យ​កើតឡើង គឺ​ដោយសារ​តែ​ការ​ឆ្លង​ចរន្ត​ពី​ម៉ាស៊ីនភ្លើង ដែល​បុគ្គលិក​បញ្ឆេះ​ម៉ាស៊ីនភ្លើង​នោះ​ដើម្បី​ធ្វើការ​បាញ់​ទឹក​សម្អាត​ក្នុង​ទីតាំង​ប៉ុណ្ណោះ មិនមែន​កើតឡើង​ដោយសារ​ជាង​ផ្សារ​ដែក​ឡើយ​។

ក្នុង​ហេតុការណ៍​នេះ អគ្គិភ័យ​បាន​ឆាបឆេះ​អស់​រោង​ដែល​ធ្វើ​អំពី​ដែក​ប្រក់ស​ង្ក័​សី​មាន​ទំហំ​៨​ម៉ែត្រ​គុណ​នឹង​១៤​ម៉ែត្រ​ទាំងស្រុង រួម​ទាំង​ម៉ាស៊ីនភ្លើង​ចំនួន​១​គ្រឿង ម៉ូតូ​ម៉ា​កវី​វ៉ា​១​គ្រឿង ម៉ាស៊ីន​លាង​ម៉ូតូ​១​គ្រឿង ប្រេងម៉ាស៊ីន​ចំនួន​៦​កេស រទេះ​កាហ្វេ​១​គ្រឿង កុំព្យូទ័រ​ចំនួន​៣​គ្រឿង ម៉ាស៊ីន​ព្រី​ន​ធើ​រ​ចំនួន​២​គ្រឿង ម៉ាស៊ីនត្រជាក់​ចំនួន​២​គ្រឿង និង​មន្ត្រី​ពន្លត់​អគ្គិភ័យ​ចំនួន​២​នាក់​បាន​រង​របួស​ផង​ដែរ​។

ចំណែកឯ​តម្លៃ​នៃ​ការ​ខូចខាត​វិញ​គេ​នៅ​មិន​ទាន់​ដឹង​នៅឡើយ ដោយសារ​តែ​ម្ចាស់​ទីតាំង​កើតហេតុ​ខាងលើ​ជាប់រវល់ និង​មាន​តែ​ស្ត្រី​ជា​បុគ្គលិក​គ្រប់គ្រង​ម្នាក់​ប៉ុណ្ណោះ​ដែល​ចេញ​មុខ​មក​ធ្វើការ​អះអាង​ចំពោះ​មុខ​សមត្ថកិច្ច ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ