ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​អ្នកនាំពាក្យ​លោក​ត្រាំ​ ចាក​ចេញពី​សេត​វិមាន

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ តាម​TWITTER​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ប្រកាស​កាលពី​ថ្ងៃ​ទី​១៣​មិថុនា​ថា បន្ទាប់​ពី​កាន់​តំណែង​ជា​អ្នកនាំពាក្យ​សេត​វិមាន​រយៈពេល​៣​ឆ្នាំ​កន្លះ អ្នកនាំពាក្យ​របស់​យើង​លោកស្រី​SARAH SANDERS អាយុ​៣៧​ឆ្នាំ នឹង​ចាក​ចេញពី​តំណែង​នោះ​នា​ដំណាច់ខែ​នេះ ដើម្បី​វិល​ត្រឡប់​ទៅ​ផ្ទះ​លោកស្រី​វិញ​ក្នុង​រដ្ឋ​អា​កាន់​សាស់​។…

សហរដ្ឋអាមេរិក ៖ តាម​TWITTER​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ប្រកាស​កាលពី​ថ្ងៃ​ទី​១៣​មិថុនា​ថា បន្ទាប់​ពី​កាន់​តំណែង​ជា​អ្នកនាំពាក្យ​សេត​វិមាន​រយៈពេល​៣​ឆ្នាំ​កន្លះ អ្នកនាំពាក្យ​របស់​យើង​លោកស្រី​SARAH SANDERS អាយុ​៣៧​ឆ្នាំ នឹង​ចាក​ចេញពី​តំណែង​នោះ​នា​ដំណាច់ខែ​នេះ ដើម្បី​វិល​ត្រឡប់​ទៅ​ផ្ទះ​លោកស្រី​វិញ​ក្នុង​រដ្ឋ​អា​កាន់​សាស់​។

លោក​ត្រាំ​រៀបរាប់​ថា​លោកស្រី​SARAH SANDERS​ជា​មនុស្ស​ពិសេស​មួយ​រូប ដែល​មាន​ទេព​កោសល្យ​វិសាមញ្ញ ហើយ​ខ្ញុំ​សង្ឃឹមថា​លោកស្រី​នឹង​សម្រេច​ឈរឈ្មោះ​ជា​បេក្ខជន​សម្រាប់​តំណែង​អភិបាល​រដ្ឋ​អា​កាន់​សាស់​។ លោក​ពោល​ថា អរគុណ​លោកស្រី​ដែល​ធ្លាប់​បំពេញការងារ​ដ៏​ប្រសើរ​។

តាម​គេ​ដឹង​ថា​លោកស្រី​SANDERS ហាក់​ថុ​ញ​ថប់ ចំពោះ​ការងារ​៣​ឆ្នាំ​កន្លះ​ក្រោម​ការ​គាបសង្កត់​របស់​បណ្ដា​សារព័ត៌មាន​។

លោកស្រី​សរសេរ​តាម​TWITTER​កាលពី​ថ្ងៃ​ទី​១៣​មិថុនា​ថា ខ្ញុំ​ថ្លឹងថ្លែង​មើល​វាសនា​របស់ខ្ញុំ ហើយ​ខ្ញុំ​ពិតជា​អរគុណ​ជា​អនេក​ចំពោះ​លោក​ត្រាំ ដែល​អាច​បម្រើ ហើយ​មាន​មោទនភាព​ចំពោះ​រាល់​អ្វី​ដែល​បាន​បំពេញ​។ ខ្ញុំ​ពិតជា​សរសើរ​ប្រធានាធិបតី និង​ការងារ​របស់ខ្ញុំ​។ នោះ​ជា​ការងារ​ដ៏​សំខាន់​បំផុត​នៃ​ជីវិត​របស់ខ្ញុំ​។ ខ្ញុំ​ជា​ម្ដាយ​របស់​ពួក​កូន​ៗ​ហើយ​សម្រាប់​យើង​មាន​ពេល​បាន​ទៅ​ផ្ទះ​វិញ​។ អរគុណ​លោក​ប្រធានាធិបតី​។ តាម​មនុស្ស​ជិតដិត​ថា លោកស្រី​SANDERS​ប្រហែលជា​លែង​ដើរ​តាម​លោក​ត្រាំ​ជា​ថ្មី ក្នុង​ប្រទេស​ពេល​ពេញ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២០៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ