ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​- ហុង​គ្រី​ចុះហត្ថលេខា​លើ​ឯកសារ​រួម​គ្នា​សំខាន់​ចំនួន​បី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បញ្ចប់​ជំនួប​កំពូល​រួច​មក​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​នាយក​រដ្ឋមន្ត្រី​ហុង​គ្រី​អញ្ជើញ​ចុះហត្ថលេខា​រួម​គ្នា​លើ​ឯកសារ​ចំនួន​៣​សំខាន់​ៗ ។ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ក៏​បាន​អញ្ជើញ​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចព្រមព្រៀង និង…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បញ្ចប់​ជំនួប​កំពូល​រួច​មក​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​នាយក​រដ្ឋមន្ត្រី​ហុង​គ្រី​អញ្ជើញ​ចុះហត្ថលេខា​រួម​គ្នា​លើ​ឯកសារ​ចំនួន​៣​សំខាន់​ៗ ។

ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ក៏​បាន​អញ្ជើញ​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចព្រមព្រៀង និង អនុស្សារ​ណ​សំខាន់​ៗ​ចំនួន​០៣​ក្នុង​នោះ​រួម​មាន ៖ ១.​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ហុង​គ្រី ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ។ ២.​កម្មវិធី​ផ្លាស់​ប្តូរ​វិស័យ​អប់រំ រវាង ក្រសួង​អប់រំ​យុវជន​និង​កីឡា ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​ធនធានមនុស្ស​ហុង​គ្រី សម្រាប់​ឆ្នាំ​២០២០-២០២១ និង​ឆ្នាំ​២០២២ ។

៣ . អនុស្សា​រណៈ នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​កិច្ច សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​ធនធានមនុស្ស ទេសចរណ៍ រវាង​វិទ្យាស្ថាន​ជាតិ​ទេសចរណ៍​កម្ពុជា ជាមួយ​សាកលវិទ្យាល័យ Milton Friedman University នៃ​ប្រទេស​ហុង​គ្រី​ក៏​បាន​ចុះហត្ថលេខា​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ