ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឪពុកថា៖ តាំងមកពីថៃវិញ កូនៗឈ្លោះគ្នា រហូត​…ហើយផ្តើមចេញពីប្តីប្រចណ្ឌ​

4 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​ ៖ ប្រភពបានបន្តឱ្យ​ដឹង​លើករណីប្តីចាក់ប្រពន្ធរួចអារ.កខ្លួនឯងដែរនោះ បើតាម​លោក​អឿ​ន ដា​រ៉ាត់ អាយុ​៥៣​ឆ្នាំ ដែល​ជា​ឪពុក​ជន​រង​គ្រោះ​បាន​និយាយ​ថា កូន​​​គាត់​ទាំង​២​នាក់​នេះ​ ទើប​នាំ​គ្នា​មក​ពី​​ប្រទេស​ថៃ ហើយ​ត្រៀម​ត្រឡប់​ទៅ​ធ្វើការ​នៅ​ថៃ​វិញ​…

​ខេត្តបាត់ដំបង​ ៖ ប្រភពបានបន្តឱ្យ​ដឹង​លើករណីប្តីចាក់ប្រពន្ធរួចអារ.កខ្លួនឯងដែរនោះ បើតាម​លោក​
អឿ​ន ដា​រ៉ាត់ អាយុ​៥៣​ឆ្នាំ ដែល​ជា​ឪពុក​ជន​រង​គ្រោះ​បាន​និយាយ​ថា កូន​​​គាត់​ទាំង​២​នាក់​នេះ​ ទើប​នាំ​គ្នា​មក​ពី​​ប្រទេស​ថៃ ហើយ​ត្រៀម​ត្រឡប់​ទៅ​ធ្វើការ​នៅ​ថៃ​វិញ​ នា​ថ្ងៃ​ទី​១៤ ​មិថុនា​ នេះ ក៏​ស្រាប់តែ​មានរឿង​​​កើត ឡើង​តែ​ម្ដង​។

​គាត់​និយាយ​ទៀត​ថា ចាប់តាំងពី​មក​ដល់​ផ្ទះ​ គឺ​កូន​ទាំង​២​នាក់​នេះ​ឈ្លោះ​ប្រកែក​គ្នា​មិន​ឈប់ ហើយ​គាត់​ចេះ​តែ​ព្យាយាម​ហាមឃាត់​រឿង​ឈ្លោះ​គ្នា​រហូត ដោយសារ​រោគ​ប្រ​ច​ណ្ឌ​ប្រពន្ធ​នេះ ​តែ​ស្ងាត់​បាន​បន្តិច​ក៏​​មាន​បញ្ហា​ទៀត ​។ ​

លោក​ដា​រ៉ាត់បាន​បញ្ជាក់​ថា​ មុន​ពេល​កើ​ត​ហេតុ ប្ដី​ប្រពន្ធ​នេះ​បាន​ឈ្លោះគ្នា​ទៀត​នៅផ្ទះ​ជីដូន ដោយសារ​ប្ដី​ប្រចណ្ឌ​ដដែល​នេះ​ រហូត​ប្ដី​ស្ទុះ​ទៅ​ទាញ​កាំបិត​កាប់​ប្រពន្ធ​របួស​ដេក​ដួល​នៅ​នឹង​កន្លែង​ ។ ដោយសារ​តែ​ឃើញ​បែប​នេះ ហើយ​ទំនង​ស្មានថា ប្រពន្ធ​ស្លាប់ ទើប​កូនប្រុស​គាត់​រត់​មក​ផ្ទះ​គាត់ ហើយ​ទាញ​កូនកាំបិត​អា​.​ក​សម្លាប់​ខ្លួនឯង​តែ​ម្ដង​។​

គួររំលឹកថា បុរស​ម្នាក់​បាន​ស្ទុះ​ទៅ​ទាញ​កាំបិតកាប់​ប្រពន្ធ​ទាំង​កំរោល ហើយ​ស្មានថា ប្រពន្ធ​ស្លាប់ ទើប
រ​ត់ទៅ​ផ្ទះ​ឪពុក​ទាញ​កូនកាំបិត​អា​រ​ក​សម្លាប់​ខ្លួន​តាម​ក្រោយ ដោយសារ​ភ្លើង​ប្រចណ្ឌ​​ផ្ទុះ​ឡើង​ដល់​កំរិត កាលពី​វេលា​ម៉ោង​៥ ​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​១៣ មិថុនា នៅ​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់
ដំបង​។​

​​ជន​ដែល​ធ្វើ​អត្តឃាត​ខ្លួនឯង​ឈ្មោះ​រ៉ាត់ ចិ​ត្រា ភេទប្រុស​ អាយុ​២៨​ឆ្នាំ រីឯ​ប្រពន្ធ​ដែលរង​របួស​ឈ្មោះ​សុខ​លី​ន អាយុ​២៧​ឆ្នាំ រស់នៅ​នៅ​ភូមិ​-ឃុំ​កើតហេតុ​ខាងលើ​ ។

លោកស្នងការ​រង​បាន​ប្រាប់​ថា បុរស​នេះ​ បាន​យក​កាំបិត​កាប់​ទៅ​លើ​ប្រពន្ធ​យ៉ាង​កំរោល​ក្រោយ​ពី​ផ្ទុះ ជម្លោះ​ជាមួយ​គ្នា ​បណ្ដាល​ឱ្យ​ប្រពន្ធ​រង​របួសធ្ងន់​។ ប៉ុន្តែ​ទំនង​គិត​ថា ប្រពន្ធ​បាន​ស្លាប់ ទើប​ជន​នេះរ​ត់ទៅ​ផ្ទះ​ឪ​ពុក​រប​ស់​ខ្លួន​យក​កាំ​កូនកាំបិត​អារ​.​ក​សម្លាប់​ខ្លួនឯង​ភ្លាម​ៗ​ដែរ​។ លោកស្នងការ​រង​បាន​បញ្ជាក់​ថា នេះ​ជា​ករណី​អត្តឃាត​ដែល​ផ្ដើម​ចេញពី​អំពើ ដោយសារ​តែ​រោគ​ប្រ​ចណ្ឌ​គ្មាន​ហេតុផល​ ។​ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ