បណ្តោយ​មហាវិថី​ឈ្នះ​ៗ ក្លាយជា​តំបន់​ដ៏​មាន​សក្តានុពល ដើម្បី​អភិវឌ្ឍន៍​លំនៅ​ឋាន


បច្ចុប្បន្ន​នេះ គេ​បាន​សង្កេត​ឃើញ​ថា តំបន់​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ឈ្នះ​ៗ ឬ​ផ្លូវ​កប់​ស្រូវ ក្នុង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ កំពុង​តែ​មាន​សក្តានុពល​យ៉ាង​ខ្លាំងក្លា​នៅ​ក្នុង​ការ​អភិ​វិ​ឌ្ឍ​ន៍​លំនៅ​ឋាន​ប្រណីត អគារ​ការិយាល័យ និង​អគារ​ពាណិជ្ជកម្ម​ជា​ច្រើន​ដែល​មាន​ដូច​ជា ផ្សារ​, សាលារៀន​, មន្ទីរពេទ្យ​, វត្ត​អារាម​, សួន​ទឹក​ហ្គា​ដិ​ន​ស៊ី​ធី​វ៉​ធើ​ផាក​, សួនសត្វ​សា​ហ្វា​រី​, កន្លែង​វាយ​កូន​ហ្គោ​ល និង​ពហុ​គី​ឡា​ដ្ឋា​ន​ជាតិ​តេ​ជោ​មរកត ជា​ពិសេស​នឹង​មាន​ផ្សារ​បន្លែ​ដែល​រើ​ពី​ផ្សារ​ដើម​គរ​ទៅ​ទីនោះ​ទៀត​ផង ។ ក្រៅពី​នេះ​នា​ពេល​ខាង​មុខ ជប៉ុន​នឹង​វិនិយោគ​បឹង​កប់​ស្រូវ​ធ្វើ​ជា​បឹង​ទឹក​ស្អាត​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​នេះ​ផង​ដែរ ដែល​ទាំង​អស់នេះ​គឺជា​សក្តានុពល​ដ៏​អស្ចារ្យ​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ និង​ជាទី​ចាប់អារម្មណ៍​ដល់​មនុស្ស​ទូទៅ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ បុរី លី សុវណ្ណ មាន​គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន​ដ៏​ប្រណីត​នៅ​ក្នុង​តំបន់​ដ៏​មាន​សក្តានុពល​នេះ​នៅ​លើ​ផ្ទៃដី​ជាង ១៣ ហិច​តា ដោយ​សង់ផ្ទះ​ល្វែង​បែប​អាជីវកម្ម​, ផ្ទះ​វីឡា​ទោល​, ផ្ទះ​វីឡា​ភ្លោះ និង​ផ្ទះ​វីឡា​កូនកាត់ ហើយ​គម្រោង​នេះ បើក​លក់​ដំបូង​មាន​ត្រឹមតែ ១៤៤ ល្វែង​ប៉ុណ្ណោះ​ជា​ប្រភេទ​ផ្ទះ​អាជីវកម្ម​នៅ​ក្នុង​គម្រោង​សរុប​ជិត ២០០០ ល្វែង ។

លក្ខណៈ​ពិសេស​នៃ​គម្រោង​នេះ​រួម​មាន​៖ កក់​ប្រាក់​ឥឡូវនេះ និង​ទទួល​បានការ​បញ្ចុះតម្លៃ​រហូត​ដល់ ១០%, កាត់ឈ្មោះ​ផ្ទេរ​កម្ម​សិទ្ធ​ប្លង់​រឹង​ជូន​អតិថិជន​, មាន​បំពាក់​ជូន​ទូ​តាំង​ទូរទស្សន៍​, ទូ​ចង្ក្រាន​បាយ រួម​ជាមួយ​បំពង់​បឺត​ផ្សែង​ដោយ​ឥត​គិតថ្លៃ​, ទំហំ​ផ្ទះ ៤,២ x ១៦​ម មាន​បន្ទប់​គេង ៤, បន្ទប់ទឹក ៥ និង​សល់​ដី​ខាងក្រោយ​ផ្ទះ ១,៥​ម សល់​ដី​ខាង​មុខ​ផ្ទះ ៥​ម ។

សូម​បញ្ជាក់​ផង​ដែរ​ថា គម្រោង​បុរី​ទាំងអស់​ត្រូវ​បាន​សិក្សា​ឡើង​យ៉ាង​លម្អិត និង​រចនា​ប្លង់​ដ៏​ទាក់ ទាញ​ដោយ​ស្នាដៃ​ស្ថាបត្យករ​ខ្មែរ​ប្រកបដោយ​ជំនាញ និង​វិជ្ជាជីវៈ​ច្បាស់លាស់ ហើយ​គ្រប់​ប្រភេទ​ផ្ទះ​នីមួយ​ៗ​ត្រូវ​បាន​សាងសង់​ឡើង​ទៅ​តាម​ស្តង់ដារ និង​អនុលោម​ទៅ​តាម​បទដ្ឋាន​សំណង់​ព្រមទាំង​ស្ថាបត្យកម្ម​ត្រឹមត្រូវ និង​មានគុណ​ភាព​ខ្ពស់​ជាមួយនឹង​ប្រព័ន្ធ​អគ្គិសនី​, ទឹក​ស្អាត​, លូ​, សួនច្បារ និង​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា ។

អ្វី​ដែល​ធ្វើ​ឱ្យ​អតិថិជន​រឹតតែ​ចាប់អារម្មណ៍​បន្ថែម​ទៀត​នោះ គឺ​ស្ថិត​នៅ​ក្នុង​ទីតាំង​នៃ​គម្រោង​នេះ​ផង​ដែរ​មាន​ផ្លូវ​ធំ​ខ្វាត់ខ្វែង​ឆ្លងកាត់ រួម​ជាមួយនឹង​សួនច្បារ​សម្រាកលំហែរ​កាយ​, អា​ផាត​មិន​, កន្លែង​ហាត់ប្រាណ​, ការិយា​ល័យ​សម្រាប់​ជួល និង​មាន​ម៉ាត​សម្រាប់​លក់ទំនិញ​ផ្សេង​ៗ​ជាដើម ។

គោលបំណង​នៃ​គម្រោង​នេះ គឺ​ធ្វើ​យ៉ាងណា​ផ្តល់​នូវ​គេហដ្ឋាន​ដែល​មាន​សោភ័ណ​ភាព គុណភាព​ខ្ពស់​នៃ​សំណង់ តម្លៃ​សមរម្យ ជ្រើស​រើស​​ទីតាំង​គម្រោង​ល្អ ដើម្បី​ឱ្យ​ស័ក្តិសម​បំផុត​សម្រាប់​លោក​អ្នក ។ ដើម្បី​ទទួល​បាន​ព័ត៌មាន​កាន់តែ​ច្បាស់ សូម​ទូរស័ព្ទ​ទៅ​លេខ ០៨៥ ៨៨៨ ៣២៣ / ០៩៦ ៥៨៨៨ ៣២៣ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ