ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ហុង​គ្រី​គ្រោង​បើក​ស្ថានទូត​នៅ​ឆ្នាំ​២០២១ ស្រប​ខួប​៦៥​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​ទ្វេភាគី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​ប្រទេស​កម្ពុជា និង​ប្រទេស​ហុង​គ្រី បាន​ឯកភាព​គ្នា​ក្នុង​ការ បើក​ស្ថានទូត​នៅ​ឆ្នាំ​២០២១​ខាង​មុខ​នេះ ស្រប​ខួប​៦៥​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ។ នេះ​បើ​តាម​សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​ប្រទេស​កម្ពុជា និង​ប្រទេស​ហុង​គ្រី បាន​ឯកភាព​គ្នា​ក្នុង​ការ បើក​ស្ថានទូត​នៅ​ឆ្នាំ​២០២១​ខាង​មុខ​នេះ ស្រប​ខួប​៦៥​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ។ នេះ​បើ​តាម​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ។

យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​តេ​ជោ បាន​ឲ្យ​ដឹង​ក្នុង​នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា​ថា នៅ​ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ មិថុនា មេដឹកនាំ​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ដែរ​ថា នៅ​ក្នុង​ខួប​៦៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំង​ពីរ​នៅ​ឆ្នាំ​២០២១ កម្ពុជា និង​បើក​ស្ថានទូត ទូត​របស់​កម្ពុជា​នៅ​ទីក្រុង​ប៊ុ​យ​ដា​ប៉េ​ស ក្នុង​នោះ​ហុង​គ្រី​ក៏​នឹង​បើក​ស្ថានទូត​របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ​ដូច​គ្នា​នោះ​ដែរ ។ សម្តេច​តេ​ជោ​ក៏​បាន​ស្នើ​ឲ្យ​មានការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ទេសចរណ៍​សម្រាប់​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​មាន​ទំហំ​ធំ​ឡើង​ថែម​ទៀត ។

ជាមួយ​គ្នា​នេះ សម្តេច​បាន​គោរព​អញ្ជើញលោក វី​ក​ទ័​រ​អ័​របា​ន (Viktor Orban) នាយក​រដ្ឋមន្ត្រី​ហុង​គ្រី អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ស្រប​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​ម​នៅ​ឆ្នាំ​២០២០ ។ សម្តេច​តេ​ជោ​ក៏​បាន​ស្នើ​ឲ្យ​ហុង​គ្រី ជួយ​ជួសជុល​ប្រសាទ​កោះ​កេ​រិ៍ ជាមួយ និង​បទ​ពិសោធន៍​ដែល​ហុង​គ្រី​ធ្លាប់​អភិរក្ស​តំបន់​ប្រវត្តិសាស្ត្រ​បុរាណ​របស់​ខ្លួន ។ សម្តេច​ក៏​បាន​សន្យា​ថា នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​បញ្ហា​ទឹក​ក្នុង​ប្រទេស​ហុង​គ្រី នៅ​ពេល​ខាង​មុខ​ផង​ដែរ ។

ជា​ការ​ឆ្លើយ​តប​លោកនាយក​រដ្ឋមន្ត្រី​បាន​ទទួលយក​សំណើរ​នៃ​ការ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​ការ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អា​ស៊ឹ​ម​នៅ​ពេល​ខាង​មុខ​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ