ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សិត​ពស់វែក​ ឬ​ផ្សិត​លីង​ជឺ​ ​កំពុងមាន​​ហាងឆេង​​..!

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

​​ខេត្តកំពង់ឆ្នាំង៖ ​ផ្សិត​ម្យ៉ាង​ដែល​ប្រជាពលរដ្ឋ​យើងមិនសូវ​បាន​យកចិត្តទុកដាក់​នោះ ​ពេល​នេះ​ មាន​ហាង ឆេង​ហើយ ​ដែល​ប្រជាពលរដ្ឋ​ខ្លះ​បាន​ហៅ​ផ្សិត​នេះ​ថា​ ជា​ផ្សិត​ពស់វែក និង​ខ្លះ​ទៀត​ថា​ ជា​ផ្សិត​លីង​ជឺ (​ហៅ​តាម​ភាសា​ចិន)…

​​ខេត្តកំពង់ឆ្នាំង៖ ​ផ្សិត​ម្យ៉ាង​ដែល​ប្រជាពលរដ្ឋ​យើងមិនសូវ​បាន​យកចិត្តទុកដាក់​នោះ ​ពេល​នេះ​ មាន​ហាង ឆេង​ហើយ ​ដែល​ប្រជាពលរដ្ឋ​ខ្លះ​បាន​ហៅ​ផ្សិត​នេះ​ថា​ ជា​ផ្សិត​ពស់វែក និង​ខ្លះ​ទៀត​ថា​ ជា​ផ្សិត​លីង​ជឺ (​ហៅ​តាម​ភាសា​ចិន) ។ ផ្សិត​ប្រភេទ​នេះ​ គឺ​មាន​ដុះ​តែ​លើ​ភ្នំ​ ហើយ​ដុះ​​​នៅ​ក្នុង​ខែ​​វស្សា​តែ​ប៉ុណ្ណោះ​ ។

ស្ត្រី​ឈ្មោះ សេង វី ជា​ឈ្មួញកណ្ដាល ​ចាំ​ទិញ​ផ្សិត​ប្រភេទ​ខាងលើពី​ប្រជាពលរដ្​យក​ទៅ​លក់​បន្ត​​​ឱ្យ​ដឹង​ថា​រាល់ថ្ងៃ​ គាត់​ចាំ​ទិញ​ផ្សិត​ពី​ពលរដ្ឋ​រស់នៅ​ភូមិ​កោះ​ខ្ទុំ ឃុំ​ជៀប ស្រុក​ទឹកផុស ហើយយកទៅ​លក់​បន្ត​​ឱ្យ​​ឈ្មួញ​អ្នក​នៅ​ខេត្តពោធិ៍សាត់ ដែល​គេ​ប្រាប់​ថា​ ទិញ​លក់​បន្ត​ទៅ​​ឱ្យចិន ដើម្បី​ធ្វើ​ឱសថ​ព្យាបាល ប៉ុន្តែ​គាត់​មិនដឹង​ថា​ ព្យាបាល​ត្រូវ​នឹង​ជំងឺ​អ្វី​នោះ​ទេ ។​

ស្ត្រី​រូប​នោះ​ បាន​ស្រង់​សម្ដី​របស់​អ្នក​ឡើង​ភ្នំ​បេះ​ផ្សិត​នេះ​ថា ផ្សិត​នេះ​មានឈ្មោះ​ផ្សិត​ពស់វែក​ និង​ខ្លះ​ហើយ​ថា ​ភាសា​ចិន​ថា​ផ្សិត​លីង​ជឺ​ ។ វា​ដុះ​តែ​ចែ​វស្សា​ពេល​ធ្លាក់​ភ្លៀង ហើយ​ដុះ​ទៅ​លើ​គល់ឈើ ប្រភេទ​ដើម​រាជ​កុ​ល ដែល​គេ​កាប់​រំលំ​យក​ដើម សល់​គល់​នៅ​នឹង​ដី​តែ​ប៉ុណ្ណោះ មិន​មាន​ដុះ​លើ​ដើម​អ្វី​ទេ ដោយ​ដុះ​ចេញពី​ដំបូង​ឡើង ា​បំពង់​តូច លុះដល់​ពេល​ធំ​ទើប​ចាយ​សន្លឹក ទើប​គេ​ដក​វា​យក​មក​លក់​ក្នុង​តម្លៃ​ប្រភេទ​តូច​មួួ​យ​គីឡូតម្លៃ20​000រៀល ។ ចំណែកផ្សិត​ធំ​ៗមួយ​គីឡូ​40000​រៀល កសិករ​ដែល​ឡើង​ភ្នំ​បេះ​ផ្សិត ​ក្នុង​ម្នាក់​អាច​បេះ​បាន១០គីឡូ ។

ទោះជាយ៉ាងនេះ​ក្តី ស្ត្រី​អ្នកទិញ​ផ្សិត​យក​ទៅ​លក់​បន្ត​រូប​នោះ បាន​បញ្ជាក់​ថា​ មិនសូវ​មាន​អ្នក​ណា​ឡើង​ទៅ​បេះ​ប៉ុន្មាន​ទេ​ ដោយសារ​តែ​ផ្សិត​ប្រភេទ​នេះ​ពិបាក​នឹង​រក​នៅ​ក្នុង​ព្រៃ​ភ្នំ​ខ្ពស់ ​។ ជុំវិញ​ផ្សិត​ដ៏​ចម្លែក​នេះ មិន​មាន​នរណា​បាន​ស្គាល់​ភាគច្រើន​នោះ​ទេ គឺ​ទើបតែនឹង​ឃើញ​លើក​នេះ​ដែរ ​ហើយ​ដែល​មាន​ហាងឆេង​លក់​ទៅ​ប្រទេស​ចិន​ទៀត ពិតជា​ល្អ​ម្យ៉ាងដែរ​ សម្រាប់​ប្រជា​កសិករ​នៅ​ស្រុកលើ ដើម្បីដោះស្រាយជីវភាព។ (សម្រួលដោយ​៖ ស្រីណា)

អត្ថបទសរសេរ ដោយ