ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​បាន​រួមភេទ​ជាមួយនាង​១៣​ឆ្នាំ​២​ដង​​មែន​

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​​ព្រៃវែង ៖ កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១៣ ​មិថុនា សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​យុវជន​ម្នាក់​នាំ​យក​មក​កាន់​បញ្ជាការដ្ឋានខេត្ត​ដើម្បីកសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូងខេត្ត​ ដោយ​ជាប់​ចោទពី​បទ​សេពសន្ថវៈ​ និង​ចាប់ពង្រត់​អ​នី​តិ​ជន​មិន​ទាន់​គ្រប់​អាយុ​។​ ​លោកឧត្តម​សេនីយ​ត្រី ឈួ​ន គឹ​ម​សាន្ត…


ខេត្ត​​ព្រៃវែង ៖ កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១៣ ​មិថុនា សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​យុវជន​ម្នាក់​នាំ​យក​មក​កាន់​បញ្ជាការដ្ឋានខេត្ត​ដើម្បីកសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូងខេត្ត​ ដោយ​ជាប់​ចោទពី​បទ​សេពសន្ថវៈ​ និង​ចាប់ពង្រត់​អ​នី​តិ​ជន​មិន​ទាន់​គ្រប់​អាយុ​។​

​លោកឧត្តម​សេនីយ​ត្រី ឈួ​ន គឹ​ម​សាន្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង បានអោយ​ដឹង​ថា ការ​ចាប់​ឃាត់ខ្លួន​យុវជនម្នាក់​ខាងលើ​នេះ​ធ្វើ​ឡើង គឺ​បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​របស់​ឈ្មោះ នី​ម ពុ​ទ្ធី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ដែល​ត្រូវជា​ឪ​ពុក​របស់​​ក្មេង​ស្រី​រង​គ្រោះ ដែល​បាន​ប្តឹង​ចោទប្រកាន់​ទៅ​លើ​ជនសង្ស័យ​ឈ្មោះ ណា​ង ឆៃ​ដែន ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខ​ណ្ឌពោ​ធ៌​សែន​ជ័យ រាជធានី​ភ្នំពេញ​ថា​បាន​លួងលោម​​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់​យក​ទៅ​រួម​ភេទ ហើយ​បន្ត​នាំ​យក​មក​លាក់​ទុក​នៅ​ស្រុក​កំណើត​របស់​ខ្លួន ស្ថិត​នៅ​ភូមិ​សំឡាញ់ ឃុំរ​ការ ស្រុក​ពារាំង ខេត្តព្រៃវែង​។​

​លោក​មេបញ្ជាការ​បាន​បន្ត​ថា ​​បន្ទាប់​ពី​​ទទួល​បាន​ពាក្យបណ្តឹង​របស់​ឪពុក​​ក្មេងស្រី​រង​គ្រោះកាលពី​ថ្ងៃ​ទី​១១​មិថុនា រួចមក លោក​​បាន​បញ្ជា​អោយ​កងកំលាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​យុវជន​ជាប់ចោទ​បាន ក្នុង​ពេល​ដែល​​ជនសង្ស័យ​កំពុង​នៅ​ជាមួយ​ក្មេងស្រី​រង​គ្រោះ​នៅ​នឹង​ផ្ទះ​របស់​​ជនសង្ស័យ ស្ថិត​ក្នុងភូមិ​សំឡាញ់ ឃុំរ​ការ ស្រុក​ពារាំង កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី ថ្ងៃ​ទី​១៣ ​មិថុនា ២០១៩​។​

​ក្រោយ​ពី​ត្រូវ​បាន​ឃាត់ខ្លួន យុវជន​ជាប់ចោទ​បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​ពិតជា​បាន​នាំ​ក្មេងស្រីរងគ្រោះ​ទៅ​រួម​ភេទ​បាន​សម្រេច​ចំនួន​២​ដង​ប្រាកដ​មែន​កាលពី​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៩ បន្ទាប់​មក​​ក៏​បាន​នាំ​​ក្មេងស្រី​រង​គ្រោះ​​យកមក​​ទុក​នៅផ្ទះ​របស់​​ខ្លួន​​ឯ​ស្រុក​កំណើត ស្ថិត​ក្នុងភូមិ​សំឡាញ់ ឃុំ​រកា និង​រស់នៅ​ជាមួយ​គ្នា​រហូត​ដល់​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​តែ​ម្តង​។​

​បច្ចុប្បន្ន​ យុវជន​ជាប់ចោទ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត និង​បញ្ជូន​បន្ត​ទៅ​កាន់​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ មិថុនា ចំណែក​​ក្មេងស្រី​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​កាន់​លំនៅ​ដ្ឋា​ន​វិញ​ហើយ​កាលពី​ថ្ងៃ​ទី​១៣​ មិថុនា ​នោះ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ