ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិពល​គ្រឿងញៀ.ន​ធ្វើ​ឱ្យ​បុរស​ម្នាក់​ពី​ស្លូត​ទៅ​សាហា.វ សូ​ម្បី​ឪពុក​ក៏​មិន​លើកលែង​ដែរ (មានវីដេអូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន ហើយ​បាន​អុកឡុក​គ្រួសារ​វាយ​ប្រពន្ធ​កូន​និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ រហូត​ប្រពន្ធ​ទ្រាំ​រស់នៅ​ជាមួយ​លែង​បាន ក៏​សម្រេចចិត្ត​រត់​ចោល​បាត់ លុះដល់​ចុង​ក្រោយ បុរស​នេះ​បាន​ឈាន​ដល់​ការ​ហ៊ាន​ប្រើ​ដំបង​ឈើ​គំរាម​វាយ​សម្លាប់​ឪពុក​បង្កើត​របស់​ខ្លួន​ថែម​ទៀត​ផង ទើប​ក្រុម​គ្រួសារ​សម្រេចចិត្ត​មក​ប្ដឹង​ឲ្យ​នគរបាល​ចាប់ខ្លួន​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន ហើយ​បាន​អុកឡុក​គ្រួសារ​វាយ​ប្រពន្ធ​កូន​និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ រហូត​ប្រពន្ធ​ទ្រាំ​រស់នៅ​ជាមួយ​លែង​បាន ក៏​សម្រេចចិត្ត​រត់​ចោល​បាត់ លុះដល់​ចុង​ក្រោយ បុរស​នេះ​បាន​ឈាន​ដល់​ការ​ហ៊ាន​ប្រើ​ដំបង​ឈើ​គំរាម​វាយ​សម្លាប់​ឪពុក​បង្កើត​របស់​ខ្លួន​ថែម​ទៀត​ផង ទើប​ក្រុម​គ្រួសារ​សម្រេចចិត្ត​មក​ប្ដឹង​ឲ្យ​នគរបាល​ចាប់ខ្លួន​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ក្នុង​បុរី​ប៊ុ​ន ហួ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង​១ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បុរស​ម្នាក់​ខាងលើ​ឈ្មោះ យស ទិ​ត្យ​វិច្ឆិកា ហៅ​ខ្លឹ​ង ហៅ​អឿ​ន អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ពី​ក្រុម​គ្រួ​សារបាន​ប្រាប់​នគរបាល​ឱ្យ​ដឹង​ថា កាលពីដើម​ឡើយ បុរស​ខាងលើ​គឺជា​មនុស្ស​ត្រឹមត្រូវ និង​ដឹង​ខុស​ត្រូវ​ណាស់ ប៉ុន្តែ​ក្រោយមក​ស្រាប់តែ​ប្រើប្រាស់​គ្រឿងញៀន និង​ផឹកស្រា​ជា​ប្រចាំ​រហូត​ដល់​ញៀន​យ៉ាង​ងប់ងុល​កែ​លែង​បាន ហើយ​បើ​ទោះបីជា​ក្រុម​គ្រួសារ​ណែនាំ​ប្រៀនប្រដៅ​យ៉ាងណា​ក៏​មិន​ស្ដាប់​តាម​ដែរ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ដោយសារ​ឥទ្ធិពល​នៃ​គ្រឿងញៀន​និង​ស្រា​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​បុរស​ខាងលើ​ដែល​ធ្លាប់តែ​ជា​មនុស្ស​ស្លូតបូត ក៏​ក្លាយ​ខ្លួន​ទៅ​ជា​មនុស្ស​ម្នាក់​កាច​សាហាវ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​វាយ​ទាំង​ប្រពន្ធ ព្រមទាំង​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ជា​បន្តបន្ទាប់ ។ រហូត​ដល់​ធ្វើ​ឲ្យ​ប្រពន្ធ​ទ្រាំ​លែង​បាន​តទៅ​ទៀត ក៏​បាន​រត់​ចោល​បាត់ ព្រោះតែ​ស្ត្រី​ជា​ប្រពន្ធ​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​ខ្លួន ម្យ៉ាង​នាង​មិន​អាច​សង្ឃឹមលើ​ប្ដី​ម្នាក់​នេះ​រក​ស៊ិ​ចិញ្ចឹម​នាង​បាន​ឡើយ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ឥទ្ធិពល​នៃ​គ្រឿងញៀន​និង​ស្រា​កាន់តែ​ធ្វើ​ឲ្យ​បុរស​ម្នាក់​នេះ​មាន​វង្វេងស្មារតី​លែង​ដឹង​ខុស​ត្រូវ លែង​ស្គាល់​នូវ​អ្វី​ដែល​ល្អ និង​អ្វី​ដែល​អាក្រក់ ហើយ​ក៏​រឹតតែ​លែង​ដឹង​បុណ្យ​បាប​គុណ​ទោស​អ្វី​ទាំងអស់​ថែម​ទៀត​ផង​។ បុរស​នេះ​តែងតែបាន​រករឿង និង​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ខ្ទេចខ្ទីរ​អស់​។

ដោយឡែក​នៅ​វេលា​យប់​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ បុរស​ម្នាក់​នេះ​បាន​កាន់ដំបង​ឈើ​ក្នុង​ដៃ ហើយ​គំរាម​វាយ​សម្លាប់​ឪពុក​បង្កើត​របស់​ខ្លួន​ថែម​ទៀត​ផង ដោយសារ​តែ​ទ្រាំ​នឹង​ទ​ង្វើ​បែប​នេះ​លែង​បាន ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែមិថុនា ក្រុម​គ្រួសារ​ក៏​សម្រេចចិត្ត​មក​ប្តឹង​សុំ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២​ធ្វើការ​ចាប់ខ្លួន​នាំ​យក​ទៅ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

https://www.youtube.com/watch?v=blc-P_BPtSc

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ