ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​នៅ​ស្រុក​គូលែន​នាំ​គ្នា​រក​ផ្សិត​លក់​បាន​ដូច​ព្យុះ

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ក្នុង​រដូវវស្សា​នេះ​ក្រៅពី​ការងារ​ស្រែ​ចម្ការ​កសិករ​នៅ​ស្រុក​គូលែន​ខេត្តព្រះវិហារ​បា​ឆ្លៀតពេល​ដើរ​ជីក​ផ្សិត​ប៉ក់​លក់​ទៅ​ឲ្យ​ឈ្មួញ​ដោយ​រកបាន​កម្រៃ​ចន្លោះ​ពី​៤​ទៅ​៥​ម៉ឺន​រៀល ថ្ងៃ​ខ្លះ​អាច​បាន​១០​ម៉ឺន​រៀល​ក្នុង​ម្នាក់ អាច​ឲ្យ​ពួក​គាត់​មាន​ប្រាក់​ឲ្យ​កូន​ទៅ​សាលារៀន និង​ដោះស្រាយ​ជីវភាព​រស់នៅ​របស់​ពួក​គាត់​បាន​មួយ​កម្រិត​ទៀត​។ អ្នកស្រី សូត យិ​ត ជា​កសិករ…

ខេត្តព្រះវិហារ ៖ ក្នុង​រដូវវស្សា​នេះ​ក្រៅពី​ការងារ​ស្រែ​ចម្ការ​កសិករ​នៅ​ស្រុក​គូលែន​ខេត្តព្រះវិហារ​បា​ឆ្លៀតពេល​ដើរ​ជីក​ផ្សិត​ប៉ក់​លក់​ទៅ​ឲ្យ​ឈ្មួញ​ដោយ​រកបាន​កម្រៃ​ចន្លោះ​ពី​៤​ទៅ​៥​ម៉ឺន​រៀល ថ្ងៃ​ខ្លះ​អាច​បាន​១០​ម៉ឺន​រៀល​ក្នុង​ម្នាក់ អាច​ឲ្យ​ពួក​គាត់​មាន​ប្រាក់​ឲ្យ​កូន​ទៅ​សាលារៀន និង​ដោះស្រាយ​ជីវភាព​រស់នៅ​របស់​ពួក​គាត់​បាន​មួយ​កម្រិត​ទៀត​។

អ្នកស្រី សូត យិ​ត ជា​កសិករ រស់នៅ​ឃុំ​គូលែន​ត្បូង ស្រុក​គូលែន ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ​នៅ​ពេល​ដែល​អ្នកស្រី និង​ក្រុម​គ្រួសារ​ចេញ​ទៅ​ស្រែ​ចម្ការ​ពួក​គាត់​តែងតែ​ឆ្លៀតពេល​ដើរ​ជីក​រក​ផ្សិត​ប៉ក់​ជា​ប្រចាំ​ក្នុង​១​ថ្ងៃ មនុស្ស​ម្នាក់​អាច​ជីក​បាន​៤​ទៅ​៥​គីឡូក្រាម​យក​មក​លក់​ឲ្យ​ឈ្មួញ ដែល​ចាំ​ទទួល​ទិញ​នៅ​ស្រុក​គូលែន​បាន​តម្លៃ​ក្នុង​១​គីឡូក្រាម​១​ម៉ឺន​រៀល​ទៅ​១​ម៉ឺន​២​ពាន់​រៀល ។

អ្នកស្រី​បន្ត​ថា ជា​ធម្មតា​ផ្សិត​នេះ​ចាប់ផ្តើម​ដុះ​នៅ​ពេល​មេឃ​ធ្លាក់​ភ្លៀង​ដើមរដូវ​វស្សា​បាន​ចូល​មក​ដល់​រហូត​ដល់​ចុងខែ​កក្កដា​ទើប​ផ្សិត​នេះ​លែង​សូវ​មាន ហើយ​ផ្សិត​នេះ​ភាគច្រើន​ដុះ​នៅ​តាម​វាលស្រែ និង​តាម​ព្រៃ​ដែល​មាន​ដី​ជ្រាយ​ៗ​នៅ​ពេល​ធ្លាក់​ភ្លៀង​កាន់តែ​ច្រើន​ផ្សិត​នេះ និង​លូតលាស់​បាន​ច្រើន​ដូច​គ្នា​ដែរ ។

អ្នកស្រី​បាន​បញ្ជាក់​ថា នៅ​ដើមរដូវ​វស្សា​នៅ​ពេល​រដូវ​ផ្សិត​នេះ​ដុះ​ដំបូង​អាច​លក់​បាន​តម្លៃ​៤ ទៅ​៥​ម៉ឺន​រៀល​ឯណោះ ក្នុង​មួយ​គីឡូក្រាម​តែ​នៅ​ពេល​ជិត​ដល់​រដូវ​អស់​ផ្សិត​នេះ​តម្លៃ​ក៏​មានការ​ធ្លាក់​ចុះ​វិញ​ដែរ តែ​ទោះជា​បែប​នេះ​ក្តី​ក្នុង​១​ថ្ងៃ អ្នកស្រី​អាច​រកបាន​ប្រាក់​ចំណូល​៤​ទៅ​៥​ម៉ឺន​រៀល​ដែរ ថ្ងៃ​ខ្លះ​អាច​បាន​១០​ម៉ឺន​រៀល​ក៏​មាន​ពី​ការ​ជីក​ផ្សិត​នេះ​លក់​អាច​ឲ្យ​គាត់​មាន​ប្រាក់​ឲ្យ​កូន​ទៅ​សាលារៀន និង​ដោះស្រាយ​ជីវភាព​រស់នៅ​របស់​ពួក​គាត់​បាន​មួយ​កម្រិត​ដែរ ។

ជាមួយ​គ្នា​នេះ​អ្នកស្រី យាន សា​វៀត ជា​ឈ្មួញកណ្តាល​លក់​បន្ត​ផ្សិត​ប៉ក់​ឲ្យ​ជនជាតិ​ថៃ​បាន​លើក​ឡើង​ថា ក្នុង​១​ថ្ងៃ​គាត់​អាច​លក់​បន្ត​ឲ្យ​ទៅ​ឈ្មួញ​ដទៃ​ទៀត​ចន្លោះ​ពី​៦០​គីឡូក្រាម​ទៅ​១០០​គីឡូក្រាម និង​ក្នុង​មួយ​ថ្ងៃ​ពលរដ្ឋ​នៅ​ស្រុក​គូលែន​អាច​លក់​ផ្សិត​នេះ​ឲ្យ​ឈ្មួញ​ដទៃ​ទៀត​នាំ​ចេញ​ទៅ​ថៃ​តាម​ច្រក​អានសេះ ខេត្តព្រះវិហារ ចន្លោះ​ពី​១​តោន​ទៅ​១,៥​តោន​ឯណោះ ព្រោះ​ផ្សិត​ប្រភេទ​នេះ​ពេញ​និយម​ណាស់ សម្រាប់​ធ្វើ​ជា​ម្ហូបអាហារ​របស់​ជនជាតិ​ថៃ ។

អ្នកស្រី​បញ្ជាក់​ថា រៀងរាល់ថ្ងៃ​រសៀល​ពួក​គាត់​បាន​នាំ​យក​ផ្សិត​នេះ​មក​ដាក់​លក់​នៅ​តាម​ផ្លូវ ដែល​ឈ្មួញ​ថៃ​បាន​ចូល​មក​ទិញ​ដល់​កន្លែង​តែ​ម្តង​ក្នុង​១​ថ្ងៃ​គាត់​លក់​បន្ត​ក៏​អាច​រក​ចំណូល​បាន​១០​ម៉ឺន​រៀល​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ