ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិភពលោក​ភ្ញាក់ផ្អើល និង​ព្រួយ​បារម្ភ​ខ្លាំង រឿង​​នា​វា​ដឹក​ប្រេងទាំង​​២​គ្រឿង(មាន​វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​អុី​រ៉​ង់ ៖ ពិភពលោក​មានការ​ភ្ញាក់ផ្អើល​និង​ព្រួយបារម្ភ​ខ្លាំង ចំពោះ​ការ​វាយប្រហារ ថ្មី​កាលពី​ថ្ងៃ​ទី​១៣​មិថុនា ប្រឆាំង​នាវា​ដឹក​ប្រេង​២​គ្រឿងក្នុង​សមុទ្រ​អូ​ម៉​ង់ ដែល​ឧប្បត្តិហេតុ​នោះ​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច ចំពោះ​ការ​កើនឡើង​ថ្មី​នៃ​ភាព​តានតឹង​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍​។ ការ​វាយប្រហារ​នោះ​បណ្ដាល​ឲ្យ​នាវា​ដឹក​ប្រេង​១​គ្រឿង​ឆេះ ហើយ​មាន​ប្រតិបត្តិការ​ជម្លៀស​នាវិក​ជា​ច្រើន​សិប​នាក់​ចេញពី​នាវា​ទាំង​២​គ្រឿង​នោះ…

ប្រទេស​អុី​រ៉​ង់ ៖ ពិភពលោក​មានការ​ភ្ញាក់ផ្អើល​និង​ព្រួយបារម្ភ​ខ្លាំង ចំពោះ​ការ​វាយប្រហារ ថ្មី​កាលពី​ថ្ងៃ​ទី​១៣​មិថុនា ប្រឆាំង​នាវា​ដឹក​ប្រេង​២​គ្រឿងក្នុង​សមុទ្រ​អូ​ម៉​ង់ ដែល​ឧប្បត្តិហេតុ​នោះ​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច ចំពោះ​ការ​កើនឡើង​ថ្មី​នៃ​ភាព​តានតឹង​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍​។

ការ​វាយប្រហារ​នោះ​បណ្ដាល​ឲ្យ​នាវា​ដឹក​ប្រេង​១​គ្រឿង​ឆេះ ហើយ​មាន​ប្រតិបត្តិការ​ជម្លៀស​នាវិក​ជា​ច្រើន​សិប​នាក់​ចេញពី​នាវា​ទាំង​២​គ្រឿង​នោះ ដែល​១​គ្រឿង​របស់​ន័​រ​វែ​ស​និង​១​គ្រឿង​ទៀត​របស់​ជប៉ុន​។ នាវា​ទាំង​២​ពេល​រង​ការ​វាយប្រហារ​កំពុង​តែ​ធ្វើ​ដំណើរ កាត់​ផ្លូវ​សមុទ្រ​យុទ្ធសាស្ត្រ​នេះ បណ្ដាល​ឲ្យ​តម្លៃ​ប្រេង​ឡើង​ខ្ពស់​ភ្លាម​ៗ​។

ភាព​តានតឹង​មាន​ខ្ពស់​រួច​ហើយ​ចាប់​តាំំ​ង​ពី​ការ​វាយប្រហារ​លើក​មុន កាល​១​ខែ​កន្លង​ទៅ​ប្រឆាំង​នាវា​៤​គ្រឿងក្នុង​ដែនទឹក​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម ជា​អំពើ​ដែល​គេ​ចង្អុល​លើ​អី​ុ​រ៉​ង់​រួច​មក​ហើយ​។ ការ​វាយប្រហារ​ថ្មី​នេះ​ប្រឆាំង​នាវា​ដឹក​ប្រេង​២​គ្រឿង នាំ​ឲ្យ​រដ្ឋការ​អា​មេ​រិ​ក​បញ្ចេញ​ប្រតិកម្ម​ភ្លាម​ៗ​ចោទ​អី​ុ​រ៉​ង់ ដោយ​ថា​អី​ុ​រ៉​ង់​ជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​នេះ​។

ប្រមុខ​ការទូត​អា​មេ​រិ​ក​លោក​MIKE POMPEO បាន​ចោទ​ប្រកាន់​អុី​រ៉​ង់​ថា ចង់​រារាំង​ដល់​ការ​ឆ្លងកាត់​របស់​នាវា​ដឹក​ប្រេង​តាម​ច្រក​សមុទ្រ​ORMUZ ដើម្បី​ធ្វើ​ឲ្យ​ស្ទះ​ដល់ទី​ផ្សារ​ប្រេង​ពិភពលោក​។ លោក​បន្ត​ថា​អំពើ​ទាំងនេះ​តំណាង​ឲ្យ​ការ​គំរាមកំហែង​យ៉ាង​ច្បាស់​មួយ ចំពោះ​សន្តិភាព​និង​សន្តិសុខ​អន្តរជាតិ ជា​ការ​វាយប្រហារ​ជាក់ស្ដែង​ប្រឆាំង​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍ និង​ជា​ការ​បង្កើន​ភាព​តានតឹង មិន​អាច​ទទួលយក​បាន​ពី​សំណាក់​អុី​រ៉​ង់​។

ទោះបី​យ៉ាងណា​មុន​នេះ អុី​រ៉​៉​ង់​បាន​សម្ដែង​ការ​ព្រួយបារម្ភ ក្រោយ​ឧប្បត្តិហេតុ​គួរ​ឲ្យ​សង្ស័យ​ទាំងនេះ​ដោយ​គូសបញ្ជាក់​ថា បាន​ជួយ​សង្គ្រោះ​នាវិក​៤៤​នាក់​នៃ​នាវា​ដឹក​ប្រេង​ទាំង​២ ក្រោយ​ចេញ​ការ​ប្រកាស​អាសន្ន​។ នាវា​ទាំង​២​គ្រឿង​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​ដែល​នៅ​មិន​ទាន់​ដឹង​ប្រភព​នៅឡើយ​។ សមាជិក​ក្រុម​នាវិក​នៃ​នាវា​ទាំង​២ បាន​ប្រកាស​ពី​ភាព​អាសន្ន ក្រោយ​រង​ការ​វាយប្រហារ​នៅ​សមុទ្រ​អូ​ម៉​ង់​។

នាវា​ដឹក​ប្រេង​ឈ្មោះ​FRONT ALTAIR និង​KOKULA COURAGEOUS​ រង​ការ​វាយប្រហារ នា​ព្រឹក​ថ្ងៃ​ទី​១៣​មិថុនា​ក្នុង​ឈូង​សមុទ្រ​អូ​ម៉​ង់​ជិត​ច្រក​សមុទ្រ​ORMUZ​។ អាជ្ញាធរ​ន័​រ​វែ​សបញ្ជាក់​ថា នាវា​ដឹក​ប្រេង​របស់​ខ្លួន​FRONT ALTAIR ដោត​ទង់ជាតិ​ប្រជុំ​កោះ​ម៉ា​សាល់ រង​ការ​វាយប្រហារ​នៅ​កន្លែង​មួយ​ចន្លោះ អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​និង​អុី​រ៉​ង់ នា​វេលា​ម៉ោង​៦​និង​០៣​នាទី​ព្រឹក​ថ្ងៃ​ទី​១៣​មិថុនា ។ នាវា​ចំណុះ​១១១.០០០​តោន​នោះ​កំពុង​មាន​ភ្លើង​ឆាបឆេះ​។ មានការ​ផ្ទុះ​៣​លើក​ក្នុង​នាវា​នោះ ហើយ​បណ្ដា​នាវិក​បាន​ឡើង​លើ​នាវា​មួយ​គ្រឿង ហើយ​ពួក​គេ​ពុំ​មាន​របួស​ឡើយ​។

ចំណែក​ទីភ្នាក់ងារ​ព័ត៌មាន​អុីរ៉​ង់​IRNA​អះអាង​នាគ្រា​ដំបូង​ថា នាវា​FRONT ALTAIR​បាន​លិច តែ​អគ្គនាយក​ក្រុមហ៊ុន​ជា​ម្ចាស់​នាវា​នោះ​បាន​បដិសេធ​ព័ត៌មាន​នោះ ដោយ​ថា​នាវា​នោះ​ពុំ​បាន​លិច​ឡើយ ហើយ​នាវិក​២៣​នាក់​ស្តិ​ត​លើ​នាវា​មួយ​គ្រឿង​ដោយ​មាន​សន្តិសុខ​គ្រប់គ្រាន់​។

ចំពោះ​នាវា​ដឹក​ប្រេង​ជប៉ុន កង​នាវាចរណ៍​អា​មេ​រិ​ក​និយាយ​ថា បានឃើញ​គ្រាប់បែក​បុក​មិន​ផ្ទុះ​មួយ​នៅ​នឹង​ចង្កេះ​នាវា​នោះ តែ​មិន​អាច​បញ្ជាក់​ថា​គ្រាប់បែក​បុក​នោះ ទាក់ទិន​នឹង​អុី​រ៉​ង់​ឡើយ​ក្នុង​ដំណាក់កាល​នេះ​។ យោង​តាម​ទីបញ្ជាការដ្ឋាន​កណ្ដាល​នៃ​កងទ័ព​អា​មេ​រិ​កថា នាវា​ពិឃាត​អា​មេ​រិ​ក​USS MASON បាន​បើក​ទៅ​កាន់​នាវា​ជប៉ុន​រង​ការ​វាយប្រហារ ដើម្បី​ជួយ​សង្គ្រោះ​នាវិក​២១​នាក់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ​ឃ្លីប ៖ ODN &CNN Business)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ