ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹម រ​ដ្ឋា ឃើញ​គេ​រៀប​ការ​ចង់​រៀប​ការ​ដែរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ស្នេហា​រវាង​ទឹម រ​ដ្ឋា និង​សង្សារ​អា​មេ​រិ​ក មាន​រយៈពេល​យូរ​ដែរ​មក​ហើយ ។ ខុស​ពី​ពេល​កន្លង​មក​ស្រី​ស្អាតរ​ដ្ឋា មិន​ព្រម​ទម្លាយ​រឿង​រៀប​ការ​ទេ ដោយពេល​នេះ​នាង​បាន​បង្ហើប​ពី​រឿង​រៀប​ការ ។…

រាជធានី​ភ្នំពេញ​៖ ស្នេហា​រវាង​ទឹម រ​ដ្ឋា និង​សង្សារ​អា​មេ​រិ​ក មាន​រយៈពេល​យូរ​ដែរ​មក​ហើយ ។ ខុស​ពី​ពេល​កន្លង​មក​ស្រី​ស្អាតរ​ដ្ឋា មិន​ព្រម​ទម្លាយ​រឿង​រៀប​ការ​ទេ ដោយពេល​នេះ​នាង​បាន​បង្ហើប​ពី​រឿង​រៀប​ការ ។
កញ្ញា​ទឹម រ​ដ្ឋា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​និយាយ​ថា «​ឃើញ​អ្នកសិល្បៈ​ចូល​រោងការ​ព្រោងព្រាត​នាង​ខ្ញុំ​ចង់​រៀប​ការ​ខ្លាំង​ណាស់ ។​ដោយសារ​មួយ​រយៈ​នេះ​ទាំង​នាង​ខ្ញុំ និង​គូស្នេហ៍​ជាប់រវល់​ជាមួយ​ការងារ​ខ្លាំង​ពេក​ដកឃ្លា​មិន​រួច ទើបត្រូវ​ពន្យារពេល​រៀប​ការ​ម្ដង​ហើយ​ម្ដងទៀត​។ តែ​មិនយូរ​នោះ​ទេ​នាង​ខ្ញុំ និង​គូស្នេហ៍​នឹង​ចូល​រោងការ​ជាមួយ​គ្នា​ក្នុង​ពេល ឆាប់​ៗ​នេះ​ហើយ​»​។

អំឡុង​ពេល​នេះ​លោក Jovany ជា​គូស្នេហ៍​បាន​សួរនាំ​មិត្តភក្ដិ​មួយ​ចំនួន​ដែល​ជា​ជនជាតិ​ខ្មែរ​អំពី​ទំនៀមទម្លាប់​ប្រពៃណី​ចូល​រោងការ​របស់​ជនជាតិ​ខ្មែរ មុន​លោក​ឲ្យ​ចាស់ទុំ​មក​ចូល​ស្ដីដណ្ដឹង​ទឹម រ​ដ្ឋា ដើម្បី​ចូល​រោង​ជ័យ​នា​ពេល​ខាង​មុខ ។

ជាមួយ​អារម្មណ៍​រំភើប​រីករាយ​កញ្ញា​ទឹម រ​ដ្ឋា និយាយ​ថា​៖«​ឃើញ​គេ​ការ​ខ្ញុំ​ចង់ការ​ដែរ​តើ ហើយ​គូស្នេហ៍​ខ្ញុំ​គាត់​ក៏​ចង់​រៀប​ការ​ជាមួយ​ខ្ញុំ​ក្នុង​ពេល ឆាប់​ៗ​ផង​ដែរ ។ មិនយូរ​ទេ​ប្រហែល​២​ឆ្នាំ​ទៀត​យើង​នឹង​ចូល​រោងការ​ជាមួយ​គ្នា​ហើយ​។ ណាមួយ​ខ្ញុំ​ក៏​បាន​ទៅ​ជួប​ប៉ា​ម៉ាក់​គាត់​រួច​ដែរ​លោក​ទាំង​ពីរ​ស្រឡាញ់​ពេញចិត្ត​ខ្ញុំ​ខ្លាំង​ណាស់​»​។

គូស្នេហ៍​របស់​ទឹម រ​ដ្ឋា គឺជា​ស្ថាបនិក​ក្រុមហ៊ុន CMS Property Management និង​មាន​ក្រុមហ៊ុន​២​ទៀត ក្នុង​នោះ​មាន​វេ​ប​សាយ​ផ្ទាល់ខ្លួន​មួយ​កំពុង​តែ​ដំណើរ​យ៉ាង​រលូន មានឈ្មោះ​ថា Way home ។

ចាប់តាំងពី​ក្លាយជា​តារា​សម្តែង​មក ស្រី​ស្អាត​រាងស្តើង​ខ្ពស់​ទឹម រ​ដ្ឋា​បាន​ឆ្លងកាត់​ការ​សម្តែង​ជា​តួអង្គ​សុភាព​​បាន​តែ​ម្តង​គត់​ក្នុង​ចំណោម​សាច់​រឿង​ដែល​ថត​ជិត​២០​រឿង ។ នាង​ត្រូវ​អ្នកដឹកនាំ​រឿង​ជ្រើស​ឲ្យ​សម្តែង​តែ​តួអង្គ​បែប​កាច​ប្រើ​ទឹកមុខ​មាំ បើ​វាយតប់​ទៀត​នោះ​នាង​រឹតតែ​ចូល​ចិត្ត ។

តារា​សម្ដែង និង​ជាតា​រា​ម៉ូ​ដែល​កញ្ញា​ទឹម រ​ដ្ឋា បាន​ទទួល​តំណែង​ជា​តួអង្គ​ថ្មី​មួយទៀត​ក្នុង​រឿង​«​ភ្លើង​គំនុំ​» របស់​ស្ថានីយ​ទូរ​ទ​ស្ស៍​ប៉ុ​ស្ថិ៍​លេខ​៥ ។ ក្នុង​ខ្សែភាពយន្ត​ថ្មី​នេះ​ផលិតករ​តម្រូវ​ឱ្យ​នាង​សម្ដែង​ជា​តួ​ឆ្នាស និង​ចិត្តអាក្រក់​ជាង​បណ្ដា​រឿង មុន​ៗ ។ រ​ដ្ឋា​បញ្ជាក់​ថា​នាង​មិន​បារម្ភ​ខ្លាច​ទស្សនិកជន​ស្អប់​ទេ​សម្រាប់​តួអង្គ​កាច ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ