ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​គ្រប់គ្រង​ការ​ឈឺចាប់​ខ្លាំងពេល​មក​រដូវ​ដែល​មិន​អាច​ធ្វើ​ការ​បាន

4 ឆ្នាំ មុន

ការ​ឈឺចាប់​ក្នុង​ពេល​មក​រដូវ អាច​មាន​លក្ខណៈ​ចាប់ពី​តិច​ៗ​រយៈពេល​យូរ​បំផុត​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ រហូត​ដល់​ឈឺចាប់​ច្រើន​ថ្ងៃ​មិន​អាច​ធ្វើការ​អ្វី​បាន​។​នេះ​ហើយ​គឺជា​អាកា​រៈញឹក​ញាប់​បំផុត​ដែល​បង្ក​ជា​ការ​ឈឺចាប់​ក្នុង​អាង​ត្រគាក ដែល​កើតឡើង​មុន​ពេល និង​ក្នុង​ពេល​មក​រដូវ​។ ការ​ឈឺចាប់​នេះ​បង្ក​ឡើង​ដោយ​ការ​កន្ត្រាក់​របស់​ស្បូន​ដែល​កើតឡើង​មុន​ពេល ឬ​ក្នុង​ពេល​មក​រដូវ​។ ការ​ឈឺចាប់​ក្នុង​ពេល​មក​រដូវ​ជា​អារម្មណ៍​មួយ​ដូច​ជា មាន​អ្វី​គោះ…

ការ​ឈឺចាប់​ក្នុង​ពេល​មក​រដូវ អាច​មាន​លក្ខណៈ​ចាប់ពី​តិច​ៗ​រយៈពេល​យូរ​បំផុត​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ រហូត​ដល់​ឈឺចាប់​ច្រើន​ថ្ងៃ​មិន​អាច​ធ្វើការ​អ្វី​បាន​។​នេះ​ហើយ​គឺជា​អាកា​រៈញឹក​ញាប់​បំផុត​ដែល​បង្ក​ជា​ការ​ឈឺចាប់​ក្នុង​អាង​ត្រគាក ដែល​កើតឡើង​មុន​ពេល និង​ក្នុង​ពេល​មក​រដូវ​។ ការ​ឈឺចាប់​នេះ​បង្ក​ឡើង​ដោយ​ការ​កន្ត្រាក់​របស់​ស្បូន​ដែល​កើតឡើង​មុន​ពេល ឬ​ក្នុង​ពេល​មក​រដូវ​។

ការ​ឈឺចាប់​ក្នុង​ពេល​មក​រដូវ​ជា​អារម្មណ៍​មួយ​ដូច​ជា មាន​អ្វី​គោះ ឬ​ជា​ការ​ឈឺចាប់​បែប​រមួល​ៗ​ក្នុង​ពោះ​ផ្នែក​ខាងក្រោម​។ អ្នក​ក៏​ប្រហែលជា​មាន​អារម្មណ៍​ថា មាន​សម្ពាធ ឬ​ឈឺ​ងំ​ជាប់​ក្នុង​ពោះ​ដែរ​។ ការ​ឈឺចាប់​នេះ​អាច​ចាក់​ទៅ​ចង្កេះ និង​ភ្លៅ​ខាងក្នុង​។ ការ​ឈឺចាប់​បែប​រមួល​ច្រើន​តែ​ចាប់ផ្តើម​រយៈពេល​មួយ​ថ្ងៃ​ពីរ​មុន​ពេល​មក​រដូវ និង​ឈឺ​ខ្លាំង​ជុំវិញ ២៤​ម៉ោង​ក្រោយ​ពេល​រដូវ​ចាប់ផ្តើម​មក​។ ជា​ធម្មតា​វា​កើតឡើង​យូរ​បំផុត​ពី​ពីរ​ទៅ​បី​ថ្ងៃ​អី​អស់ហើយ​។ ការ​ឈឺចាប់​ក្នុង​ពេល​មក​រដូវ​អាច​ជាប់​ទាក់ទង​នឹង​អាកា​រៈ​ផ្សេង​ៗ​ទៀត​ដូច​ជា​៖

1-ចង្អោ
2- អស់កម្លាំង
3- លាមក​ទន់
4- ឈឺក្បាល
5- វិលមុខ

ជា​ធម្មតា​ការ​ឈឺចាប់​ក្នុង​ពេល​មក​រដូវ​គឺ​ឈឺ​ខ្លាំង តែ​វា​ច្រើន​តែ​ឆ្លើយ​តប​យ៉ាង​ល្អ​ជាមួយនឹង​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដូច​ជា Ibuprofen ជាដើម​។ ប៉ុន្តែ​ការ​ឈឺចាប់​ធ្ងន់ធ្ងរ​ច្រើន​តែ​ចាប់ផ្តើម​លើ​ស្ត្រី​ទើបតែ​មក​រដូវ​ដំបូង​ៗ​។

ការ​ឈឺចាប់​ក្នុង​ពេល​មក​រដូវ​ធ្ងន់ធ្ងរ ជា​ធម្មតា​គឺ​ពិបាក​ស្រួលបួល​វិញ​ដោយ​ខ្លួនឯង​ណាស់ តែ​វិធីសាស្ត្រ​ខាងក្រោម​នេះ​អាច​ជួយ​អ្នក​បាន​៖

1-ហាត់ប្រាណ​ទៀងទាត់​៖ យក​ល្អ​គួរតែ​ព្យាយាម​ហាត់ប្រាណ​យ៉ាង​ហោច​ណាស់ ៣០​នាទី ចំនួន ៣​ដង​ក្នុង​មួ​យស​ប្តា​ហ៍ រយៈពេល ៨​ស​ប្តា​ហ៍​ជាប់​គ្នា​។

2-ប្រើ​ថង់​ទឹក​ក្តៅ​ស្អំ​៖ មាន​អំណះអំណាង​មួយ​បញ្ជាក់​ថា ភាព​ក្តៅ​ប្រហែលជា​មាន​ប្រសិទ្ធភាព​ដូចនឹង Ibuprofen ដែរ​។ ចូរ​ស្អំ​ទឹក​ក្តៅ​នៅ​ពោះ​ផ្នែក​ខាងក្រោម​។

3-គ្រប់គ្រង​ស្ត្រេ​ស​៖ អ្នក​អាច​ប្រើ​វិធី​ហាត់​ការ​ដកដង្ហើម យូ​ហ្គា និង​ចំណាយពេល​ឲ្យ​ច្រើន​នូវ​អ្វី​ដែល​អ្នក​ចូល​ចិត្ត​ដើម្បី​បន្ថយ​ស្ត្រេ​ស​។

4-ត្រាំ​ទឹក​ក្តៅ​៖ វិធី​នេះ​នឹង​ជួយ​សម្រួល​ដល់​ការ​ឈឺចាប់​នៅ​ពោះ​ផ្នែក​ខាងក្រោម និង​ចង្កេះ​។

5-លេបថ្នាំ​បំប៉ន​៖ ថ្នាំ​បំប៉ន​ជា​ច្រើន​ប្រហែលជា​ជួយ​បន្ថយ​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​ឈឺចាប់​ក្នុង​ពេល​មក​រដូវ​ដែរ​ដូច​ជា អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី ម៉ា​ញ៉េ​ស្យូ​ម និង​វីតាមីន B1 និង​B6​។

ថ្នាំ​បំបាត់​ការ​ឈឺ​ដោយ​មិន​មាន​វេជ្ជបញ្ជា​៖ ថ្នាំ​ប្រភេទ Ibuprofen និង Acetaminophen ច្រើន​តែ​មិន​​​គ្រប់គ្រាន់​សម្រាប់​បំបាត់​ការ​ឈឺចាប់​ធ្ងន់ធ្ងរ​ទេ​។ យក​ល្អ​គួរតែ​លេប​វា​មួយ​ថ្ងៃមុន​ពេល​ចាប់ផ្តើម​មានការ​ឈឺចាប់ ទើប​មាន​ប្រសិទ្ធភាព​ជាង (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ