ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យកមងទៅដាក់ត្រី ស្រាប់តែ​បាត់ខ្លួន​រហូត លុះប្រទះឃើញម្នាក់ៗរន្ធត់ចិត្ត​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ បុរស​ចំណាស់​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ស្លាប់​នៅ​មាត់​ស្រះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​យប់​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ស្រះ​ទឹក​វាលស្រែ​ខាងត្បូង​ផ្សារ​ចិន​ខ្មៅ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ…

​ខេត្តបន្ទាយមានជ័យ ៖ បុរស​ចំណាស់​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ស្លាប់​នៅ​មាត់​ស្រះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​យប់​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ស្រះ​ទឹក​វាលស្រែ​ខាងត្បូង​ផ្សារ​ចិន​ខ្មៅ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

​លោក​វរសេនីយ៍ឯក ស៊ី ឌី អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ត្រូវ​បាន ក្រុម​គ្រួសារ និង​សាច់ញាតិ​ប្រាប់​ឱ្យ​ដឹង​ថា ឈ្មោះ ឯម សម្បត្តិ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា មុខរបរ​រត់​ម៉ូតូឌុប ហើយ​មាន​ជម្ងឺ​ប្រចាំ​កាយ លើសឈាម និង​តែងតែ​ប្រកាច់​។

​លោក​អធិការ​បាន​បញ្ជាក់​ថា តាម​ប្រភព​ពី​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៩ ជន​រង​គ្រោះ​បាន​ចេញពីផ្ទះ​ដោយ​យក​មង​ទៅ​ដាក់​ត្រី ចាប់ពី​ពេល​នោះ​មក​មិនឃើញ​ជន​រង​គ្រោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឡើយ ហើយ​សាច់ញាតិ និង​ក្រុម​គ្រួ​សារបាន​ដើរ​រក​ដែរ តែ​រក​មិនឃើញ ដោយ​មិនដឹង​ជា​ជន​រង​គ្រោះ​ទៅ​ដាក់​មង​នៅឯណា​ឡើយ ។ លុះដល់​វេលា​ម៉ោង​៦​យប់​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​ដែល​ទៅ​រក​ត្រី​នៅ​ស្រះ​ទឹក​ខាងលើ ស្រាប់តែ​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​ដេក​ស្លាប់​នៅ​មាត់​ស្រះ រួច​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ឱ្យ​ចុះ​មក​ពិនិត្យ​កន្លែង​កើតហេតុ​។

​លោក​អធិការ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា តាម​ការ​ពិនិត្យ​សព​នៅ​កន្លែង​កើតហេតុ បាន​រក​ឃើញ​ថា នៅ​កន្លែង​ជុំវិញ​សព និង​នៅ​លើ​ដងខ្លួន​សព​ជនរងគ្រោះ​មិន​មាន​អ្វី​គួរឱ្យ​​កត់សម្គាល់​នោះ​ទេ ចំណែក​ម៉ូតូ, ទូរ​ស័​ព្ទ​ចំនួន​៣​គ្រឿង​របស់​ជន​រង​គ្រោះ​ក៏​មិន​មាន​បាត់បង់​ដែរ រីឯ​​សម្លៀក​បំពាក់​បាន​ព្យួរ​ទុក​លើ​ម៉ូតូ​​យ៉ាង​មាន​របៀប មិន​រប៉ាត់រប៉ាយ ។

តាម​ការ​សន្និដ្ឋាន​របស់​ក្រុម​ជំនាញ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ខ្យល់គ ឬ​ជម្ងឺ​ប្រចាំ​កាយ​រើ​ឡើង​មុន​ពេល​ចុះ​ទៅ​ដាក់​មង ។ ក្រោយ​ពី​ពិនិត្យ​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ និង​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ