ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ទេស​ចរណ៍​មាត់​​សមុទ្រ​​អ្នក​​ទៅ​កំសាន្ត​​​​កើន​៦០,៥៩%

13 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ ៖ ជា​​រៀង​រាល់​ឆ្នាំ​ នៅ​លើ​ទឹក​ដី​ខេត្ត​​មាត់​សមុទ្រ​មួយ​នេះ នៅ​​ពេល​មាន​បុណ្យ​ទាន​ម្តងៗ​គេ​សង្កេត​ឃើញ​​មាន​ភ្ញៀវ​ទេស​ចរ​ជាតិ និង​អន្តរ​ជាតិ​​យ៉ាង​ច្រើន​កុះ​ករ​​​នាំ​​គ្នា​​មក​កំសាន្ត ​ជាក់ស្តែង​នៅ​ក្នុង​ឱកាស​​ចូល​ឆ្នាំ​ចិន-វៀត​ណាម​​​ឆ្នាំ​នេះ​ភ្ញៀវ​ទេស​ចរ​បាន​កើន​ឡើង​​រហូត​ដល់​​ជាង​៥​ម៉ឺន​នាក់ ។លោក​សោម ចិន្តា ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត​​បាន​ឱ្យ​​ដឹង​ថា ​រយៈ​ពេល​៣​ថ្ងៃ​ក្នុង​ឱកាស​​បុណ្យ​ចូល​​ឆ្នាំចិន-វៀត​ណាម ឆ្នាំ​នេះ

ខេត្ត​ព្រះ​សីហនុ ៖ ជា​​រៀង​រាល់​ឆ្នាំ​ នៅ​លើ​ទឹក​ដី​ខេត្ត​​មាត់​សមុទ្រ​មួយ​នេះ នៅ​​ពេល​មាន​បុណ្យ​ទាន​ម្តងៗ​គេ​សង្កេត​ឃើញ​​មាន​ភ្ញៀវ​ទេស​ចរ​ជាតិ និង​អន្តរ​ជាតិ​​យ៉ាង​ច្រើន​កុះ​ករ​​​នាំ​​គ្នា​​មក​កំសាន្ត ​ជាក់ស្តែង​នៅ​ក្នុង​ឱកាស​​ចូល​ឆ្នាំ​ចិន-វៀត​ណាម​​​ឆ្នាំ​នេះ​ភ្ញៀវ​ទេស​ចរ​បាន​កើន​ឡើង​​រហូត​ដល់​​ជាង​៥​ម៉ឺន​នាក់ ។

លោក​សោម ចិន្តា ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត​​បាន​ឱ្យ​​ដឹង​ថា ​រយៈ​ពេល​៣​ថ្ងៃ​ក្នុង​ឱកាស​​បុណ្យ​ចូល​​ឆ្នាំចិន-វៀត​ណាម ឆ្នាំ​នេះ​ ខេត្ត​ព្រះ​សីហនុ​​ទទួល​ភ្ញៀវ​ទេស​ចរ​ដែល​មក​កំសាន្ត​​មាន​ចំនួន​៥៣.៨០០​​នាក់ ដែល​​បើ​​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១០ គឺ​​កើន​ឡើង​រហូត​ដល់​៦០,៥៩%។ លោក​បន្ត​ទៀត​ថា ​ចំពោះ​តំលៃ​​ម្ហូប​អាហារ​​ និង​ផ្ទះ​សំណាក់​​គឺ​ពុំ​មាន​បញ្ហា​ចោទ​ទេ ។

យោង​តាម​ប្រភព​ពី​មន្ត្រី​ប៉ូលិស​​ចរា​ចរ​ជើង​គោក​ខេត្ត​ ​​បាន​ឱ្យ​ដឹង​ថា ក្នុង​​​អំឡុង​ពេល​​​៣​​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ទី​៥ កុម្ភៈ គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ក្នុង​​ខេត្ត​ បាន​កើត​ឡើង​ចំនួន​៥​ករណី បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣​នាក់ (ស្រី​២​នាក់) និង​របួស​ធ្ងន់​-ស្រាល​​សរុប​ចំនួន​១២​នាក់ ។ ​ដោយ​​ឡែក​ក្នុង​ចំណោម​​អ្នក​របួស​ទាំង​១២​នាក់​នោះ​​មាន​ជន​បរទេស​​ចំនួន​៦​នាក់​ (ស្រី​២​នាក់) ​ក្នុង​នោះ​មាន​ជន​ជាតិ​​អ៊ីតាលី​៣​នាក់ ខូច​ខាត​រថយន្ត​ចំនួន​​៣​គ្រឿង (ធ្ងន់​១​គ្រឿង)​ ម៉ូតូ​៣​គ្រឿង រថយន្ត​បុក​មនុស្ស​១​លើក រថយន្តបុក​ដើម​ឈើ​១​លើក ។

សូម​បញ្ជាក់​​​ថា ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀត​ណាម នា​ឆ្នាំ​នេះ ​មិន​ត្រឹម​​​តែ​ប្រជា​ពល​រដ្ឋ​​​សាម​ញ្ញ​ទេ​ដែល​មក​ទស្សនា​កំសាន្ត សូម្បី​តែ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន និង​លោក​ជំទាវ​ ប៊ុន រ៉ានី ហ៊ុន សែន ​ក៏​​បាន​​អញ្ជើញ​មក​​​កំសាន្ត​​នៅ​ខេត្ត​​មាត់​សមុទ្រ​នេះ​ដែរ៕