ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ណាស់​! ប្រពន្ធ​បញ្ចុក​បបរ​ប្តី​សុខ​ៗ​ស្រាប់តែ​លែង​និយាយ​អ្វី​ទាំងអស់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ពលករ​ចំណាស់​ជា​លក្ខណ​គ្រួសារ​ធ្វើការ​លើ​ទឹកដី​ថៃ​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ដោយសារ​ជំងឺ ហើយ​បន្សល់​ទុក​ប្រពន្ធ​ជា​ស្ត្រី​ចំណាស់ ក្រោយមក​ក៏​បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ តាម​រថយន្ត​ដឹក​សព​របស់​ថៃ​កាលពី​យប់​ថ្ងៃ​ទី​១២ មិថុនា​នេះ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ពលករ​ចំណាស់​ជា​លក្ខណ​គ្រួសារ​ធ្វើការ​លើ​ទឹកដី​ថៃ​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ដោយសារ​ជំងឺ ហើយ​បន្សល់​ទុក​ប្រពន្ធ​ជា​ស្ត្រី​ចំណាស់ ក្រោយមក​ក៏​បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ តាម​រថយន្ត​ដឹក​សព​របស់​ថៃ​កាលពី​យប់​ថ្ងៃ​ទី​១២ មិថុនា​នេះ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ ហ៊ុំ ហុ​ក អាយុ​៦៤​ឆ្នាំ ជា​កម្មករ​ថែ​សួន​ឲ្យ​ថៃ នៅ​ក្រុង​បាងកក និង​មាន​ទីលំនៅ​ភូមិ និង​ឃុំ​កុយ​ម៉ែ​ង ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

តាម​ស្ត្រី​ចំណាស់​ជា​ប្រពន្ធ​ជន​រង​គ្រោះ​ប្រាប់​ថា គាត់ និង​ប្តី​បាន​ទៅ​ធ្វើការ​លើ​ទឹកដី​ថៃ​រួម​គ្នា​ផ្នែក​ថែ​សួន ហើយ​ប្តី​របស់​គាត់​បាន​ស្លាប់​ដោយ​ជំងឺ​ខាន់ស្លាក់ ព្រោះ​ឈឺ​ចំណុច​បំពង់​.​ក មិន​អាច​ហូប​អ្វី​បាន ។ គាត់​បន្ត​ថា ប្តី​គាត់​បាន​ស្លាប់​កាលពី​យប់​ថ្ងៃ​១១ មិថុនា​នេះ ខណៈ​គាត់​កំពុង​បញ្ចុក​បបរ ។ ក្រោយ​ភាគី​ថៃ​បញ្ជូន​សព​ដល់​កម្ពុជា​ប្រពន្ធ​ជន​រង​គ្រោះ និង​សាច់ញាតិ​បាន​ជួល​រថយន្ត​ដឹក​សព​ទៅ​លំនៅ​ដ្ឋា​ន ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ